ស្វែងរកពួកយើង:

Xiaomi YU7 គូប្រជែង Model Y កម្លាំង 681 សេះ នឹងដាក់សម្ពោធជាផ្លូវការណ៌នៅថ្ងៃទី 26 មិថុននេះហើយ

ដោយ

Koun Jab Luffy

23 មិថុនា 2025 10:20 ព្រឹក

អាន 3 នាទី

Article image
Xiaomi នឹងមានការប្រកាសដាក់សម្ពោធជាផ្លូវការណ៌នូវរថយន្តអគ្គីសនីជំនាន់ទី 2 របស់ខ្លួនម៉ូដែល YU7 នៅថ្ងៃទី 26 ខែមិថុនានេះហើយ នេះបើតាមការបង្ហោះសារនៅលើបណ្តាញសង្គមផ្លូវការណ៌ Weibo របស់ពួកគេ។ សម្រាប់ម៉ូដែលនេះត្រូវបានគេនិយាយថា គឺជាឡានអគ្គិសនីប្រភេទ SUV ដែលនឹងមានការប្រជែងខ្លាំងបំផុតនៅលើទីផ្សារប្រទេសចិននាពេលខាងមុខ។
ប្រភពខាងលើនេះបានបន្តថា នៅក្នុងព្រឹត្តិការណ៌នោះ ក្រុមហ៊ុន Xiaomi នឹងមានការបង្ហាញចេញនូវផលិតផលថ្មីៗជាច្រើនទៀតផងដែរ ក្នុងនោះមានដួចជា  ស្មាតហ្វូនអេក្រង់បត់បាន Xiaomi Flip2 និងថេប្លេត Xiaomi Pad 7S Pro ជាដើម។ សូមជំរាបថា ឡានអគ្គិសនី Xiaomi YU7 បានបង្ហាញវត្តមានផ្លូវការណ៌លើកដំបូងនៅថ្ងៃទី 22 ខែឧសភាកន្លងទៅនេះ។
Article image
Xiaomi YU7 គឺជាឡានអគ្គិសនីប្រភេទ SUV ដំបូងបំផុតរបស់ក្រុមហ៊ុន Xiaomi ដែលនឹងបង្ហាញវត្តមាននៅលើទីផ្សារបន្ទាប់ពីឡានអគ្គិសនីដំបូង SU7 electric sedan ដែលមានវត្តមាននៅលើទីផ្សារកាលពីឆ្នាំមុន។ ជាមួយនិងការប្រកាសនេះ ក្រុមហ៊ុនបានបញ្ជាក់ថា សង្វាក់ផលិតកម្មទៅលើរថយន្តនេះ គឺបានចាប់ផ្តើមរួចហើយដោយបានធ្វើឡើងនៅរោងចក្រផលិតឡានអគ្គិសនីរបស់ខ្លួននៅប៉េកាំង ស្ថិតសង្កាត់ Yizhuang។
ឡានអគ្គិសនីថ្មីនេះ នឹងមាបនការចាប់ផ្តើមដឹកជញ្ជូននៅខែកក្កដាខាងមុខនេះហើយ។ មកដល់ពេលនេះ មានឡានអគ្គិសនី YU7 ចំនួនរាប់ពាន់គ្រឿងហើយ ដែលបានផលិតចេញពីរោងចក្រនេះ។ ការត្រៀមខ្លួនរួចជាស្រេចនេះ គឺដើម្បីជាការឆ្លើយតបទៅនឹងតម្រូវការរបស់អតិថិជន ដោយក្រុមហ៊ុននេះមិនចង់ជួបបញ្ហាដូចកាលពីឆ្នាំមុននោះទេ។
Article image
ជាមួយនិងការប្រើប្រាស់នូវ Modena platform ដែលធ្លាប់ប្រើប្រាស់នៅលើ SU7 ឡានអគ្គិសនី YU7 ម៉ូដែលថ្មីនេះ គឺមានការពង្រឹងបន្ថែមនូវសមត្ថភាពកាន់តែខ្លាំង និងការតម្លើងនូវមុខងារប្រើប្រាស់ច្រើន ហើយនិងមានបច្ចេកវិទ្យាកាន់តែទំនើប។ ឡាននេះមានប្រវែង 4.8 ម៉ែត្រ និងមានកំពស់ខ្ពស់ ហើយនិងមានការឌីស្សាញផ្នែកខាងក្នុងកាន់តែសំបូរបែប។ ឡាននេះ ត្រូវបាបានគេរាយការណ៌ នឹងក្លាយជាគូប្រជែងជាមួយនិងឡានអគ្គិសនី Tesla Model Y ទៀតផង។
Article image
ឡានអគ្គិសនី YU7 ម៉ូដែលស្តង់ដារ គឺមានការប្រើប្រាស់នូវម៉ូទ័រភ្លោះកម្លាំង 365 kW (489 សេះ) និងម៉ូដែល high-performance មានកម្លាំង 508 kW (681 សេះ)។ ឡាន YU7 ថ្មីៗនេះ ក៏ត្រូវបានក្រុមហ៊ុនបំពាក់នូវប្រព័ន្ធសាកបញ្ចូលថាមពល 800V ហើយនិងមានការគាំទ្រដោយអោយអាគុយរបស់ក្រុមហ៊ុន BYD និង CATL។
Article image
និយាយពីការឌីស្សាញខាងក្នុងវិញ នៅលើឡាន SUV ថ្មីនេះ គឺមានច្របាច់បញ្ចូលគ្នារវាង SU7 ដោយមានអេក្រង់ 16.1-អ៊ីង infotainment screen ហើយនិងមានទ្រទ្រង់នូវប្រព័ន្ធ Xiaomi’s HyperOS ព្រមទាំងមានការប្រើប្រាស់នូវបន្ទះឈីប Snapdragon 8295 ហើយនឹង Nvidia Drive Orin chip សម្រាប់ជំនួយដល់ប្រព័ន្ធបើកបើកបរស្វ័យប្រវត្តិ L2+ autonomous driving system និង Xiaomi Pilot Pro រួមជាមួយនិង comprehensive suite of sensors បូកទាំង lidar ផងដែរ។ YU7 អាចនឹងមានតម្លៃចាប់ពី 245,900 យ៉ន់ ប្រហែល 34,100 ដុល្លារ។
Xiaomi YU7 គូប្រជែង Model Y កម្លាំង 681 សេះ នឹងដាក់សម្ពោធជាផ្លូវការណ៌នៅថ្ងៃទី 26 មិថុននេះហើយ