ស្វែងរកពួកយើង:

Xiaomi YU7 ពណ៌ទឹកក្រូចថ្មី Lava Orange ត្រូវបានប្រទះឃើញនៅលើអនឡាញមុនការចេញលក់នៅក្នុងខែកក្តដា

ដោយ

Koun Jab Luffy

26 ឧសភា 2025 04:55 ល្ងាច

អាន 3 នាទី

Article image
ក្រុមហ៊ុន Xiaomi ទើបតែបានប្រកាសចេញផ្លូវការណ៍នូវរថយន្តអគ្គិសនី SUV ដំបូងរបស់ខ្លួនម៉ូដែល YU7 ដែលមានជម្រើសបីម៉ូដែល គឺ YU7, YU7 Pro និង YU7 Max ជាមួយជម្រើសពីរពណ៌ដែលមានដូចជា ពណ៌បៃតង និងពណ៌ប្រផេះ ឬហៅថា  metallic titanium។ យ៉ាងណាមិញ ថ្មីៗនេះ ក៏មានពណ៌ថ្មីមួយទៀតរបស់ YU7 គឺជាពណ៌ទឹកក្រូច ឬហៅថា Lava Orange ត្រូវបានបែកធ្លាយនៅលើបណ្តាញអនឡាញនៅមុនថ្ងៃនៃការចេញលក់ផ្លូវការណ៍នាខែកក្តដា ខាងមុខនេះ។
Xiaomi YU7 គឺជារថយន្តប្រភេទ Large-SUV ដែលមានបណ្តោយខ្លួន 4,999mm/ ទទឹង 1,996mm/កំពស់ 1,600mm និងគម្លាតចន្លោះកង់មុខទៅកង់ក្រោយប្រវែង 3,000mm។ រថយន្តនេះ ដំណើរការដោយប្រព័ន្ធបញ្ជាខួរក្បាល Nvidia’s Thor platform ដែលគាំទ្រដំណើរការជាមួយប្រព័ន្ធឆ្លាតវៃកម្រិត 700 TOPS សម្រាប់ដំណើរការប្រព័ន្ធជំនួយការបើកបរកម្រិតខ្ពស់។
Article image
YU7 មានភ្ជាប់មកជាមួយនូវប្រព័ន្ធសែនស័រចាប់សញ្ញាសំខាន់ៗ ដូចជា LiDAR Sensor, 4D millimetre-wave radar, Ultrasonic sensor ចំនួន 12 គ្រាប់ និងសែនស័រកាមេរ៉ាកម្រិតខ្ពស់ចំនួន 7 គ្រាប់។ នៅផ្នែកខាងក្នុងមានបំពាក់នូវប្រព័ន្ធអេក្រង់កម្សាន្តធំនៅកណ្តាលគាំទ្រនូវប្រព័ន្ធ Hypervision របស់ Xiaomi ផ្ទាល់ដើម្បីដំណើរការមុខងារ និងកម្មវិធីទាំងឡាយរបស់រថយន្តយន្ត។
Article image
Xiaomi YU7 ដំណើរការដោយប្រព័ន្ធបច្ចេកវិទ្យាម៉ូទ័រអគ្គិសនី Super Electric Motor V6s Plus technology ដែលភ្ជាប់នូវប្រព័ន្ធមុខងារកម្រិតខ្ពស់ segmented magnets និង voltage over-modulation។ ឡានអគ្គិសនី SUV ស៊េរីថ្មីនេះ មានពីរជម្រើសម៉ូដែល គឺម៉ូដែលប្រើម៉ូទ័រអគ្គិសនីមួយ (RWD) និងប្រើម៉ូទ័រពីរ (AWD)។ ចំពោះម៉ូដែល YU7 ភ្ជាប់មកជាមួយម៉ូទ័រអគ្គិសនីមួយ (RWD) ដំណើរការដោយម៉ូទ័រអគ្គិសនីមួយមានកំលាំង 235kW (315hp) និងកំលាំងរមូល 528Nm ដែលអាចជាន់ស្ទុះពីកុងទ័រ 0-100km/h ប្រើពេលខ្ទង់ 5.88 វិនាទី។ ហើយម៉ូទ័រអគ្គិសនីរបស់ម៉ូដែលនេះទទួលបានការផ្គត់ផ្គង់ថាមពលទាំងស្រុងពីកញ្ចប់អាគុយទំហំ 96.3kW ដែលសាកភ្លើងពេញម្តងអាចជិះបានចម្ងាយ 835km។
Article image
ហើយសម្រាប់ម៉ូដែល YU7 Pro ដំណើរការដោយម៉ូទ័រអគ្គិសនីពីរ (AWD) ដែលអាចផលិតកំលាំងសរុបបាន 365kW (489hp) និងកំលាំងរមូល 690Nmជាន់ស្ទុះល្បឿនពីកុងទ័រ 0-100km/h ប្រើពេលខ្ទង់ 4.27 វិនាទី ជាមួយកញ្ចប់អាគុយទំហំ 96.3kWh សាកភ្លើងពេញម្តងអាចជិះបានចម្ងាយ 770km។ រីម៉ូដែលកំពូល YU7 Max វិញ ដំណើរការដោយម៉ូទ័រអគ្គិសនីពីរមានកម្លាំងសរុប 508kW (681hp) និងកម្លាំងរមូល 866Nm អាចជាន់ស្ទុះល្បឿនពីកុងទ័រ 0-100km/h ចាយពេលខ្ទង់ 3.23 វិនាទី និងអាចជាន់ល្បឿន Top Speed បានដល់ 2583km/h។ ម៉ូដែល Max នេះ បំពាក់កញ្ចប់អាគុយទំហំធំដល់ 101.7kWh សាកភ្លើងពេញម្តងអាចជិះបានចម្ងាយ 760km៕
Article image
Xiaomi YU7 ពណ៌ទឹកក្រូចថ្មី Lava Orange ត្រូវបានប្រទះឃើញនៅលើអនឡាញមុនការចេញលក់នៅក្នុងខែកក្តដា