ស្វែងរកពួកយើង:

Xiaomi កំពុងតែតេស្តទៅលើស្មាតហ្វូនថ្មី មានអេក្រង់ល្បឿន 165Hz Refresh Rate

ដោយ

Koun Jab Luffy

27 តុលា 2025 10:28 ព្រឹក

អាន 2 នាទី

Article image
យោងតាមព័ត៌មានថ្មីចុងក្រោយនេះបានបង្ហាញថាក្រុមហ៊ុន Xiaomi បាននឹងកំពុងតែធ្វើការនៅលើស្មាតហ្វូនជំនាន់ថ្មីដែលមានអេក្រង់ល្បឿនកម្រិត 165Hz Refresh Rate។បន្ថែមពីនេះនៅលើស្មាតហ្វូនជំនាន់ថ្មីនេះក៏កំពុងតែតេស្តទៅលើបច្ចេកវិទ្យា Active Heat Dissipation ដើម្បីបង្កើនទៅលើសមត្ថភាពស្មាតហ្វូននេះកាន់តែខ្លាំងក្លាផងដែរ។បើមើលទៅលើប្រព័ន្ធត្រជាក់និងការ upgrade ទៅលើអេក្រង់របស់ស្មាតហ្វូនជំនាន់ថ្មីនេះនឹងក្លាយជាចំណុចពិសេសរបស់ស្មាតហ្វូននេះ។
គូរបញ្ជាក់ថាក្រុមហ៊ុន Honor ត្រូវបានគេមើលឃើញថាអាចនឹងក្លាយជាម៉ាកយីហោដំបូងបំផុតដែលបញ្ចេញនូវស្មាតហ្វូនដែលមានកម្រិតអេក្រង់ 165Hz Refresh Rate។សម្រាប់ស្មាតហ្វូននេះគឺស្ថិតនៅក្នុង GT Series ជំនាន់ថ្មីនេះដែលអាចនឹងមានគោលដៅក្នុងការបង្កើនទៅលើល្បឿនលេងហ្គេមកាន់តែលឿនក្នុងការប្រើប្រាស់។ក្រុមហ៊ុន Xiaomi ក៏បានធ្វើការនៅលើស្មាតហ្វូនថ្មីដែលមានកម្រិតអេក្រង់ 165Hz Refresh Rate ផងដែរ។
Article image
ការប្រើប្រាស់នូវ Refresh Rate ខ្ពស់នៅលើស្មាតហ្វូននេះគឺដើម្បីបង្កើននូវល្បឿនលឿនក្នុងការប្រើប្រាស់និងច្បាស់ក្នុងការប្រើប្រាស់នៅលើអេក្រង់នេះ។បន្ថែមពីនេះអេក្រង់នេះមិនធ្វើអោយអ្នកប្រើប្រាស់មានការរោយភ្នែកនោះទេហើយថែមទាំងផ្តល់នូវបទពិសោធន៍នៃការលេងហ្គេមដ៏អស្ចារ្យបំផុត។ យោងតាមអ្នកទម្លាយ SmartPikachu បានបង្ហើបថាស្មាតហ្វូនជំនាន់ថ្មីនេះអាចជាស្មាតហ្វូន Redmi K90 Series។ការប្រើប្រាស់នូវ Active Heat Dissipation គឺពិតជាអាចដោះស្រាយទៅលើបញ្ហានៃការកើនឡើងកំដៅនេះបានសម្រាប់ស្មាតហ្វូនថ្មីនេះ។
Article image
សម្រាប់បច្ចេកវិទ្យា Active Heat Dissipation នេះគឺជាវិធីសាស្រ្តសម្រាប់ប្រព័ន្ធត្រជាក់ Cooling ដែលអាចកាត់បន្ថយទៅលើកំដៅរបស់ស្មាតហ្វូននេះបានយ៉ាងមានប្រសិទ្ធិភាព។មកដល់ពេលនេះនៅមិនទាន់ច្បាស់នោះទេថាក្រុមហ៊ុន Xiaomi នឹងប្រើប្រាស់នូវបច្ចេកវិទ្យា active cooling នេះសម្រាប់ស្មាតហ្វូនណាផ្សេងទៀតនៅឡើយទេ៕
Xiaomi កំពុងតែតេស្តទៅលើស្មាតហ្វូនថ្មី មានអេក្រង់ល្បឿន 165Hz Refresh Rate