ស្វែងរកពួកយើង:

Xiaomi កំពុងតែធ្វើការលើស្មាតហ្វូនថ្មី មានថ្មទំហំ 7,500mAh និងមានការគាំទ្រដោយកម្លាំងសាក 100W Charging

ដោយ

Koun Jab Luffy

08 សីហា 2024 01:13 រសៀល

អាន 3 នាទី

Article image
គិតរហូតមកដល់ពេលនេះ ស្មាតហ្វូនជាច្រើនរបស់ក្រុមហ៊ុនចិន គឺមានការផ្តោតខ្លាំងមែនទែនទៅលើបច្ចេកវិទ្យាសាកថាមពលថ្ម ហើយថ្មីៗនេះ ក្រុមហ៊ុនមួយចំនួនក៏បានឌីស្សាញថ្មជាមួយនិងសមាសភាគថ្មី silicon batteries ហើយថែមទាំងមានការតម្លើងនូវបច្ចេកវិទ្យាសាកដល់ទៅ 100W ទៀតផង។ នៅថ្ងៃនេះ បើតាមការទម្លាយនៅលើបណ្តាញ Weibo ដោយ Digital Chat Station បានបញ្ជាក់ថា នាពេលខាងមុខនេះ ក្រុមហ៊ុន Xiaomi អាចនឹងមានការបញ្ចេញនូវស្មាតហ្វូនថ្មីមួយ ដែលមានថ្មទំហំដល់ទៅ 7,500mAh ថែមទៀតផង។
យោងតាមអ្នកទម្លាយ Digital Chat Station បាននិយាយថា ថ្មីៗនេះ Xiaomi បាននឹងកំពុងតែធ្វើការស្រាវជ្រាវទៅលើបច្ចេកវិទ្យាសាកល្បឿនលឿនទៅលើថាមពលថ្មស្មាតហ្វូនរបស់ខ្លួនថែមទៀតហើយ។ នៅក្នុងការមានការបញ្ជាក់ថា ក្រុមហ៊ុននេះ នឹងមានការប្រើប្រាស់ថ្មទំហំ 5,000mAh គាំទ្រជាមួយនិងកម្លាំងសាក 120W fast charging ដែលមានសមត្ថភាពអាចសាកពេញ 100% ដោយប្រើប្រាស់ពេលត្រឹមតែ 18 នាទី និងថាមពលថ្មទំហំ 5,500mAh គាំទ្រនូវកម្លាំងសាក 100W fast charging សាកពេញ 100% ប្រើពេលត្រឹមតែ 34 នាទីប៉ុណ្ណោះ។
Article image
បន្ថែមពីនេះ ក៏មានការស្រាវជ្រាវទៅលើទំហំថ្ម 6,000mAh និងកម្លាំងសាក 120W fast charging ដែលសាកពេញម្តងចំណាយពេលត្រឹមតែ 30 នាទី ហើយនិងថ្មទំហំ 6,500mAh គាំទ្រកម្លាំងសាក 100W fast charging សាកពេញ 100% ប្រើប្រាស់ពេល 49 នាទី រួមនិងថ្មទំហំ 7,000mAh កម្លាំងសាង 120W fast charging សាកពេញម្តងប្រើប្រាស់ពេលត្រឹមតែ 40 នាទីផងដែរ។ អ្វីដែលចាប់អារម្មណ៌ជាងគេ គឺទៅលើថ្មទំហំ 7,500mAh កម្លាំងសាក 100W fast charging តែម្តង។ សម្រាប់ការសាកពេញ 100 % ជាមួយនិងទំហំនេះ ហើយនិងកម្លាំងសាកនេះ គឺប្រើប្រាស់ពេលត្រឹមតែ 63 នាទីប៉ុណ្ណោះ។
Article image
គួរបញ្ជាក់ថា បើមើលទៅលើស្មាតហ្វូនជំនាន់ថ្មីមួយចំនួនរបស់ក្រុមហ៊ុន Xiaomi ជាច្រើន រួមមានដូចជា Redmi Note 13 Pro series, Redmi K70 Pro, K70, Redmi Note 12 Pro+, Redmi K60 Ultra, K60 Pro, K50 Ultra, K50 Pro, Xiaomi 13T Pro, Xiaomi 12T series និង Xiaomi 11T Pro គឺត្រូវបានក្រុមហ៊ុនប្រើប្រាស់នូវថាមពលថ្ម និងកម្លាំងសាក 5,000mAh+120W រួចហើយ ខណៈដែល K70 Ultra ដែលបង្ហាញវត្តមានខែមុននេះ គឺមានការប្រើប្រាស់នូវថាមពលថ្ម និងកម្លាំងសាក 5,500mAh+100W rapid charging។
ហើយសម្រាប់ស្មាតហ្វូនជំនាន់ថ្មីរបស់ក្រុមហ៊ុន Xiaomi 15 series ដែលគ្រោងនឹងបង្ហាញវត្តមាននាពេលខាងមុខនេះ ត្រូវបានគេរំពឹងថា នឹងមានការបំពាក់នូវថាមពលថ្មធំទំហំដល់ទៅ 6,000mAh ខណលដែល Xiaomi 15 Ultra អាចនឹងមានថ្មទំហំដល់ទៅ 6,200mAh។ សូមជំរាបថា សម្រប់ថ្មទំហំ 6,500mAh ឬ 7,500mAh នេះ គឺល្អបំផុតសម្រាប់ថេប្លេតលំដាប់ថវិកា ប៉ុន្តែពេលនេះ ដោយសារតែមានការប្រើប្រាស់នូវថាមពលថ្ម silicon batteries នោះ មានការព្យាករណ៌ថា ក្រុមហ៊ុននីមួយនឹងមានការពង្រីកថាមពលថ្មកាន់តែធំ។