ស្វែងរកពួកយើង:

Xiaomi គ្រោងដាក់លក់រថយន្តរបស់ខ្លួនលើទីផ្សារសកលនៅឆ្នាំ 2027 ខាងមុខ

ដោយ

Koun Jab Luffy

06 មីនា 2025 03:15 រសៀល

អាន 2 នាទី

Article image
បន្ទាប់ពីការប្រកាសចេញរថយន្តរបស់ខ្លួនជាច្រើនម៉ូដែលរួចមក! ថ្ងៃនេះ គឺជាពេលវេលាលើកដំបូងបំផុត ដែលក្រុមហ៊ុន Xiaomi បានបញ្ជាក់ពីគម្រោងក្នុងការលក់រថយន្តអគ្គិសនី (EV) របស់ខ្លួនសម្រាប់ទីផ្សារក្រៅប្រទេស។ លោក William Luដែលជាអគ្គនាយករបស់ក្រុមហ៊ុននេះ បាននិយាយថា Xiaomi មានគម្រោងក្នុងការលក់រថយន្តជាច្រើនរបស់ខ្លួនសម្រាប់ទីផ្សារសកលនៅឆ្នាំ 2027 នេះ។ លោក Lu បានបង្ហើបថា គាត់នឹងចាប់ផ្តើមក្នុងការដាក់រថយន្តរបស់ខ្លួនទៅកាន់ទីផ្សាររបស់អ៊ឺរ៉ុបនៅក្នុងខែមីនានេះផងដែរ។
ការប្រកាសនេះ ត្រូវបានគេបញ្ជាក់ថា គឺបានធ្វើនៅក្នុងព្រឹត្តិការណ៍ Mobile World Congress (MWC) 2025 នៅក្នុងទីក្រុងអេស្ប៉ាញ តាមរយៈការបទសម្ភាសន៍រវាងលោក Jiemian និងលោក William Lu ខណៈពេលដែលរថយន្ត Xiaomi SU7 Ultra ក៏បង្ហាញខ្លួននៅក្រៅទីផ្សាររបស់ចិនផងដែរ។ ក្រុមហ៊ុន Xiaomi ក៏បានប្រកាសថា ខ្លួនបានចូលរួមក្នុងការប្រកួតប្រជែងទៅលើរថយន្តនេះអស់ពេលជាង 4 ឆ្នាំមកហើយតាំងពីខែមីនាឆ្នាំ 2021 នេះ។
Article image
គួរបញ្ជាក់ថា កាលពីខែមីនា ឆ្នាំ 2024 កន្លងទៅនេះ ក្រុមហ៊ុន Xiaomi បានបញ្ចេញរថយន្តអគ្គិសនី Xiaomi SUV Sedan នៅក្នុងតម្លៃ  215,900 យ៉ន់ (29,700 USD)។ សម្រាប់រថយន្ត entry-level version នេះ មានការបំពាក់នូវថាមពលថ្ម 73.6 kWh របស់ក្រុមហ៊ុន BYD និងអាចធ្វើដំណើរការបានដល់ទៅ 700km។ រថយន្តនេះ ប្រើប្រាស់នូវម៉ូទ័រកម្លាំង 220 kW (295 សេះ) ខណៈដែលម៉ូដែល top trim level បំពាក់ថាមពលថ្ម 101 kWh អាចធ្វើដំណើរបាន 800Km ផងដែរ។ ត្រឹម 24 ម៉ោង ប៉ុណ្ណោះ ការប្រកាសលក់ជាផ្លូវការនោះ រថយន្ត SUV បានអស់តែម្តង។
Article image
លោក William Lu បាននិយាយថា នៅក្នុងរយៈពេល 3 ឆ្នាំបន្ទាប់ពីការប្រកាសចួលរួមរបស់ក្រុមហ៊ុននេះសម្រាប់ទីផ្សាររថយន្តអគ្គិសនី (EV) នេះ ក្រុមហ៊ុនក៏បានជជែកជាមួយនឹងក្រុមអ្នកវិនិយោគិនអោយគិតថា ក្រុមហ៊ុន Xiaomi ពិតជាមកយឺតនៅលើទីផ្សារ ហើយប្រហែលជាខកខាននូវឱកាសល្អជាច្រើនផងដែរ។ យ៉ាងណាមិញ ក្រោយពេលដែលវត្តមានរបស់រថយន្ត SUV បង្ហាញខ្លួននៅក្នុងខែមីនាមក អ្វីគ្រប់យ៉ាងក៏មានការផ្លាស់ប្តូរផងដែរ។
Article image
សូមជំរាបថា ថ្មីៗនេះ រថយន្ត Xiaomi Su7 Ultra ដែលជាម៉ូដែលថ្មីនៃរថយន្ត SU7 sedan ត្រូវបានគេឃើញថា បានបង្ហាញខ្លួននៅក្នុងប្រទេសចិននៅថ្ងៃទី 27 ខែកុម្ភៈ។ រថយន្តបំពាក់នូវកម្លាំងម៉ាស៊ីន 1,527 យ៉ន់ និងតម្លៃ  529,900 យ៉ន់ (72,700 USD) ។ រថយន្ត SUV Ultra នេះលក់បានចំនួន 10,000 គ្រឿងនៅក្នុងពេល 2 ម៉ោងនៃការលក់ដែលនេះគឺដល់គោលដៅនៃការលក់ប្រចាំឆ្នាំ។ មកទល់ពេលនេះក្រុមហ៊ុននេះប្រកាសថា ការកម្មង់ទិញរថយន្តនេះកើនឡើងដល់ទៅ 19,000 គ្រឿងហើយ៕