ស្វែងរកពួកយើង:

Xiaomi ចែករំលែករូបរាងដ៏ស្រស់ស្អាតរបស់ Redmi Note 14 Pro និង Pro+ មុនការបង្ហាញវត្តមានជាផ្លូវការណ៌

ដោយ

Koun Jab Luffy

20 កញ្ញា 2024 12:52 ថ្ងៃត្រង់

អាន 2 នាទី

Article image
យោងតាមការទម្លាយមុននេះ បាននិយាយថា ក្រុមហ៊ុន Xiaomi បានត្រៀមខ្លួនរួចជាស្រេចហើយនៅក្នុងការប្រកាសចេញនូវស្មាតហ្វូន Redmi Note 14 Pro series ដែលជាម៉ូដែលថ្មីរបស់ខ្លួននៅលើទីផ្សារក្នុងប្រទេសចិននាសប្តាហ៍ក្រោយនេះហើយ។ មុនការបង្ហាញវត្តមានជាផ្លូវការណ៌ នៅថ្ងៃនេះក្រុមហ៊ុននេះ ក៏បានចែករំលែកនូវរូបរាងរបស់ស្មាតហ្វូន Note 14 Pro+ នេះជាមួយនឹងពណ៌ Mirror Porcelain White ដ៏ស្រស់ស្អាតបំផុត។
ស្មាតហ្វូនជំនាន់ថ្មីនេះ ត្រូវបានក្រុមហ៊ុនធ្វើការរចនាជាមួយអេក្រង់គែមកោងជាមួយនឹងរន្ធប្រហោង punch hole ហើយនិងមានម៉ូឌុលកាមេរ៉ាដែលមានទម្រង់ដូចជា Ellipse-shaped Camera Island ដែលភ្ជាប់ជាមួយនឹងនូវកញ្ចក់ដែលមានសិនស័រកាមេរ៉ាចំនួន 3 គ្រាប់ រួមនិងអំពូលភ្លើង LED Flash មួយគ្រាប់ផងដែរ។ ជាមួយនិងរូបរាងថ្មីនេះ យើងអាចមើលឃើញនូវស្មាតហ្វូននេះ មានភាពទាក់ទាញបំផុត។
Article image
បន្ថែមពីនេះនេះក្រុមហ៊ុននេះក៏មានការទមា្លយចេញនូវរូបភាពរបស់ស្មាតហ្វូន Note 14 Pro ផងដែរ ដោយម៉ូដែលនេះ គឺមានពណ៌ Phantom Blue និងពណ៌ Twilight Purple ហើយនឹងមានអេក្រង់គែមកោងភ្ជាប់ជាមួយនឹងរន្ធប្រហោង punch hole នៅលើអេក្រង់ ខណៈដែលទម្រង់កាមេរ៉ាក្រោយ គឺមានការឌីស្សាញសស្រដៀងគ្នា ប៉ុន្តែមិនមានកញ្ចក់នៅលើ lenses នីមួយៗនោះទេ។
Article image
ស្មាតហ្វូន Note 14 Pro ទាំងពីរម៉ូដែលនេះ ត្រូវបានក្រុមហ៊ុន មានការពង្រឹងទៅលើភាពធន់ទៅនឹងការធ្លាក់ ការប៉ះទង្គិច ការជ្រាបទឹក ហឿយនិងមានការទ្រទ្រង់នូវកម្មវិធី software យ៉ាងសម្បូរបែបថែមទៀតផង។ ស្មាតហ្វូន Note 14 Pro នេះនឹងមានបន្ទះឈីប Snapdragon 7s Gen 3 chipset, កាមេរ៉ាគោលទំហំ  50MP និងបច្ចេកវិទ្យាសាកថ្មលឿន 90W charging។ សម្រាប់ការប្រកាសចេញជាផ្លូវការនៅលើទីផ្សារសកលរបស់ស្មាតហ្វូននេះ គឺអាចនឹងធ្វើឡើងនៅខែវិច្ឆិកាខាងមុខនេះ៕
Xiaomi ចែករំលែករូបរាងដ៏ស្រស់ស្អាតរបស់ Redmi Note 14 Pro និង Pro+ មុនការបង្ហាញវត្តមានជាផ្លូវការណ៌