ស្វែងរកពួកយើង:

Xiaomi នឹងបង្ហាញនូវថេប្លេត Redmi Gaming ជាមួយស្មាតហ្វូន Redmi K80 Ultra

ដោយ

Koun Jab Luffy

19 មីនា 2025 10:04 ព្រឹក

អាន 2 នាទី

Article image
នៅពេលនេះ ក្រុមហ៊ុន Xiaomi បានត្រៀមខ្លួនរួចហើយនៅក្នុងការពង្រីកវត្តមានថេប្លេតរបស់ខ្លួនសម្រាប់ឆ្នាំ 2025 តាមរយៈនៃការការអភិវឌ្ឍទៅលើថេប្លេតជាច្រើន។ នៅក្នុងចំណោមផលិតផលថ្មីៗទាំងនេះ ក៏មានថេប្លេតលេងហ្គេមជំនាន់ថ្មីម៉ាក Redmi ដែលនឹងបង្ហាញខ្លួនជាមួយនឹងស្មាតហ្វូន Redmi K80 Ultra នៅក្នុងត្រីមាសទី 3 ឆ្នាំ 2025 នេះផងដែរ។ យោងតាមការបញ្ជាក់ចេញពីអ្នកទម្លាយ Digital Chat Station បានអោយដឹងថា ថេប្លេតលេងហ្គេមនេះ នឹងបង្ហាញខ្លួននៅក្នុងខែកក្កដា ឬខែសីហាខាងមុខនេះ។
ប្រភពខាងលើនេះបន្តថា ថេប្លេតជំនាន់ថ្មីនេះ នឹងមានអេក្រង់ទំហំ 8.8-អ៊ីង LCD display គាំទ្រជាមួយនឹងកម្រិត refresh rate ខ្ពស់ដែលល្អសម្រាប់អ្នកលេងហ្គេម។ ថេប្លេតនេះ ប្រើប្រាស់នូវបន្ទះឈីប Dimensity 9400+ របស់ក្រុមហ៊ុន MediaTek ដែលនឹងផ្តល់នូវអនុភាពកខ្លាំង ហើយនឹងមានការតម្លើងនួវមានមុខងារពិសេសៗជាច្រើនទៀតដូចជា Dual X-Axis Linear Motors សម្រាប់ Haptic Feedback, Dual USB-C ports សម្រាប់ពង្រឹងទៅលើ Connectivity និង Dual-Speakers ក្នុងការផ្តល់នូវបទពិសោធន៍សំឡេងដ៏អស្ចារ្យបំផុត។ ថេប្លេតលេងហ្គេមជំនាន់ថ្មីរបស់ Redmi នេះ នឹងមានតួខ្លួនធ្វើពីលោហធាតុផងដែរ។
Article image
ក្រឡេកមកមើលទៅលើស្មាតហ្វូន Redmi K80 Ultra នេះ វិញ ត្រូវបានគេនិយាយថា នឹងមានការបំពាក់នូវបន្ទះឈីប Dimensity 9400+ និងមានអេក្រង់គាំទ្រជាមួយនឹងកម្រិតភាពច្បាស់ 1.5K resolution flat OLED display មានការទ្រទ្រង់នូវបច្ចេកវិទ្យាស្កែនម្រាមដៃ ultrasonic in-screen fingerprint scanner ហើយនិងមានគែមធ្វើពីលោហធាតុ រួមនិងថាមពលថ្មទំហំ 7,000mAh+ ដែលភ្ជាប់ជាមួយនឹងបច្ចេកវិទ្យាសាកថ្មលឿន 100W charging ទៀតផង។
Article image
ចំពោះស្មាតហ្វូន Redmi Turbo 4 Pro នេះវិញ ក៏ទទួលបានវិញ្ញាបនបត្រ 3C នៅក្នុងប្រទេសចិន រួចហើយផងដែរ ដោយមានលេខម៉ូឌែល 25053RT47C ហើយនឹងភ្ជាប់ជាមួយនឹងបច្ចេកវិទ្យាសាកថ្មលឿន 90W fast charging។ មានការរំពឹងថា នឹងបង្ហាញខ្លួននៅខែក្រោយនេះ ជាមួយថាមពលថ្មទំហំ 7,000mAh។ ស្មាតហ្វូននេះ ក៏នឹងប្រើប្រាស់នូវបន្ទះឈីប Snapdragon 8s Elite SoC ផងដែរ។ ស្មាតហ្វូននេះ មានអេក្រង់ទំហំ 6.8-អ៊ីង 1.5K OLED display គាំទ្រជាមួយនឹង high-frequency PWM dimming មានគែមធ្វើពីលោហធាតុ និងមានកាមេរ៉ាភ្លោះ 50MP ថែមទៀតផង៕
Xiaomi នឹងបង្ហាញនូវថេប្លេត Redmi Gaming ជាមួយស្មាតហ្វូន Redmi K80 Ultra