ស្វែងរកពួកយើង:

Xiaomi នឹងមានស្មាតហ្វូនដែលមានការបំពាក់នូវកង្ហាត្រជាក់នាពេលខាងមុខ

ដោយ

Koun Jab Luffy

10 មករា 2026 09:58 ព្រឹក

អាន 2 នាទី

Article image
ថ្មីៗនេះ ការបំពាក់នូវកង្ហាត្រជាក់សម្រាប់ស្មាតហ្វូនបានក្លាយជានិន្នាការថ្មីសម្រាប់ក្រុមហ៊ុននៅប្រទេសចិនហើយ ដោយមកដល់ពេលនេះ មានក្រុមហ៊ុនមួយចំនួនបានប្រកាសចេញ និងក្រុមហ៊ុនមួយចំនួនទៀតបាននឹងកំពុងតែធ្វើការអភិវឌ្ឍ។ យោងតាមការទម្លាយថ្មីៗនេះ បានបង្ហើបថា Xiaomi ក៏ជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនជាច្រើន បាននឹងកំពុងតែធ្វើការនៅលើស្មាតហ្វូនដែលមានកង្ហាត្រជាក់នេះដែរហើយ នេះបើតាមការបង្ហោះនៅលើបណ្តាញ Weibo ដោយអ្នកទម្លាយ Digital Chat Station។
ស្មាតហ្វូននេះ ត្រូវបានគេរំពឹងថា នឹងមានការបំពាក់នូវបន្ទះឈីប MediaTek Dimensity 9500 SoC និងមានអេក្រង់កម្រិត "1.5K" resolution និងគាំទ្រនូវមុខងារ "ultra-high" refresh rate ផងដែរ។ សម្រាប់កង្ហានេះ គឺនឹងតម្លើងនៅលើម៉ូឌុលកាមេរ៉ា ហើយស្មាតហ្វូននេះ ក៏នឹងមានការបំពាក់នូវបច្ចេកវិទ្យា IP68 rated សម្រាប់ការពារទឹក និងធូលី នៅលើកង្ហានេះទៀតផង។
Article image
ស្មាតហ្វូនជំនាន់ថ្មីនេះ ត្រូវបានគេកត់សម្គាល់ថា អាចជាស្មាតហ្វូនជំនាន់ថ្មី Redmi K90 Ultra ដែលផ្អែកនៅលើបន្ទះឈីបជំនាន់ថ្មី MediaTek។ តាមការបែកធ្លាយកន្លងមក បាននិយាយថា Redmi K90 Ultra ថ្មីនេះ នឹងមានអេក្រង់ទំហំ 6.8 អ៊ីង គាំទ្រដោយអេក្រង់ LTPS OLED display ល្បឿន 165Hz refresh rate និងមានគែមទាំង 4 រាងមូល និងមានស៊ុមឌីស្សាញចេញពីលោហៈ រួមជាមួយនិងសិនស័រការពារអេក្រង់ ultrasonic ហើយនឹងមានថាមពលថ្មទំហំ 8,000 mAh ផងដែរ។
Xiaomi នឹងមានស្មាតហ្វូនដែលមានការបំពាក់នូវកង្ហាត្រជាក់នាពេលខាងមុខ