
នៅថ្ងៃនេះ Xiaomi បានទម្លាយចេញនូវប្រព័ន្ធកាមេរ៉ានៅលើស្មាតហ្វូនជំនាន់ថ្មី Civi 4 Pro ហើយ ខណៈដែលការសម្ពោធជាផ្លូវការនឹងធ្វើឡើនៅថ្ងៃស្អែកនេះហើយ។ ស្មាតហ្វូនថ្មីនេះ នឹងមានការបំពាក់នូវប្រព័ន្ធកាមេរ៉ា Leica Optical Summilux lens ដូចកាមេរ៉ាដែលប្រើនៅលើ Xiaomi 14 Pro អញ្ចឹងដែរអ។ កាមេរ៉ាស្មាតហ្វូននេះ នឹងប្រើប្រាស់នូវសិនស័រ f/1.63 ហើយនិងមានកាមេរ៉ាទំហំ 50MP OmniVision ដែលគាំទ្រដោយសិនស័រ Light Fusion 800 ថែមទៀតផង។
សូមជំរាបថា សិនស័រ Light Fusion 800 ដែលប្រើប្រាស់នៅលើកាមេរ៉ាគោលស្មាតហ្វូននេះ គឺមានទំហំ 1/1.55 អ៊ីង format.2.0 µm pixel ហើយនិងមាន dynamic range កម្រិត 13.2EV។ សិនស័រនេះ ក៏ត្រូវបានក្រុមហ៊ុននេះ ប្រើប្រាស់នៅលើស្មាតហ្វូន Redmi K70 Pro ដែលបានបង្ហាញវត្តមានកាលពីចុងឆ្នាំមុនផងដែរ។ សិនស័រនេះ មានទំហំតូចជាសិនស័រដែលប្រើនៅលើស្មាតហ្វូន Xiaomi 14 Pro ដែលមានទំហំ 1/1.31 អ៊ីង Light Fusion 900 (OVX9000)។
បន្ថែមពីនេះ ឡែន Leica Summilux នេះ គឺផ្តល់នូវសមត្ថភាពខ្ពស់បំផុតសម្រាប់ការថតរូប low-light។ ឡែននេះ គឺមានលក្ខណៈពិសេស និងមានប្រើប្រាស់កញ្ចក់គុណភាពខ្ពស់បំផុត។ កាមេរ៉ានៅលើស្មាតហ្វូននេះ ត្រូវបានគេបញ្ជាក់ថា មានសមត្ថភាពខ្ពស់នៅការផលិតរូបភាពបែប master portrait ហើយនិងមុខងារ pro camera ជាច្រើនទៀត ប្រៀបធៀបជាមួយនិងម៉ូដែលផ្សេងៗ។ ស្មាតហ្វូននេះ នឹងមានជម្រើស 4ពណ៌ ហើយនិងនឹងបំពាក់នូវបន្ទះឈីប Snapdragon 8s Gen 3 ដូចគ្នាជាមួយនិងឈីបដែលប្រើប្រាស់នៅលើ Galaxy S24 Series អញ្ចឹង។

ស្មាតហ្វូន Xiaomi Civi 4 Pro ត្រូវបានគេបញ្ជាក់ថា មានអេក្រង់ទំហំ 6.55 អ៊ីង កម្រិត 1080p (2400×1080) OLED display ល្បឿន 120Hz refresh rate និងកម្រិត 240Hz touch sampling rate។ ស្មាតហ្វូននេះមានការឌីស្សាញខ្នងក្រោយជាមួយនិងម៉ូឌុលកាមេរ៉ាធំជាង Xiaomi Civi 3 ដែលបង្ហាញវត្តមានកាលពីឆ្នាំមុន។
