ស្វែងរកពួកយើង:

Loading Ad...

Xiaomi បញ្ជាក់ផ្លូវការណ៌ថា Xiaomi SU7 2026 ប្រើប្រាស់ម៉ូទ័រអគ្គិសនីថ្មីអាចបើកបានចម្ងាយដល់ 902km

ដោយ

ជុំ ប៉េងលីន

18 មីនា 2026 11:00 ថ្ងៃត្រង់

អាន 2 នាទី

Article image

ថ្មីៗនេះ Xiaomi ទើបតែប្រកាសពីការអាប់ដែតជំនាន់ទី 2 ទៅលើម៉ូដែល SU7 របស់ខ្លួន ដែលខ្លួនបានចំណាយពេលដល់ទៅ 2 ឆ្នាំ នៅក្នុងការនាំមកនូវរថយន្តអគ្គិសនី ដែលមានភាពសំបូរបែបសម្រាប់អ្នកប្រើប្រាស់។ ជាមួយនិងម៉ូដែលថ្មីនេះ ក្រុមហ៊ុននេះ គឺមានគោលដៅចង់ធ្វើការប្រកួតប្រជែងកាន់តែធំនៅលើឧស្សាហ៍កម្ម យានយន្ត ដោយក្រុមហ៊ុននេះ មិនចង់មានឈ្មោះនៅតែជាក្រុមហ៊ុនផលិតស្មាតហ្វូន ក៏ដូចជាផលិតផលប្រើប្រាស់នៅក្នុងគេហដ្ឋានទៀតនោះទេ។ 
Article image
តាមរយៈព័ត៌មាននេះ ក្រុមហ៊ុន Xiaomi បានបញ្ជាក់ថា រថយន្តអគ្គិសនីថ្មីនេះ នឹងមានការប្រកាសចេញនៅលើទីផ្សារនាថ្ងៃទី 19 ខែមករាខាងមុខនេះហើយ ដែលថ្ងៃនោះ Xiaomi SU7 ថ្មីនេះ ក៏នឹងដាក់លក់ជាផ្លូវការណ៌ផងដែរ។ សម្រាប់តម្លៃរថយន្តនេះ គឺមានចាប់ពី 229,900 យ៉ន់ និង RMB 309,900 ដែលប្រហែល €28,440 ទៅ €38,340។ ជាមួយនិងតម្លៃខាងលើនេះ គឺនឹងជួយអោយរថយន្តអគ្គិសនីជំនាន់ថ្មី Xiaomi SU7 នេះ អាចនឹងមានការប្រកួតប្រជែងជាមួយនិងរថយន្តអគ្គិសនីល្បីៗជាច្រើនបាន។ និយាយទៅ គោលដៅរបស់ ក្រុមហ៊ុន Xiaomi គឺចង់អោយអ្នកប្រើប្រាស់មានអារម្មណ៌ពេញចិត្តិជាមួយនិងបច្ចេកវិទ្យាទំនើប ដោយមិនចំណាយខ្ពស់។
Article image
មើលទោលើការផ្លាស់ប្តួរដ៏ធំសម្រាប់រថយន្តទាំងពីរ ដែលមានម៉ូដែលស្តង់ដារ និងម៉ូដែល Pro របស់ SU7 នៅពេលនេះ គឺប្រើប្រាស់នូវប្រព័ន្ធ 752V ខណៈដែលម៉ូដែល Max គឺនឹងប្រើប្រាស់នូវប្រព័ន្ធ 897V។ រថយន្តទាំងនេះ នឹងមានការសន្សំសំចៃខ្ពស់ ហើយនឹងអាចធ្វើការបានល្អ និងអាចទប់ការឡើងកំដៅថ្មបាន បើទោះបីជាជិះច្រើនក៏ដោយ។ ចំណុចដែលទាក់ទាញនៃប្រព័ន្ធថ្មីនេះ គឺជួយអោយការសាកបញ្ចូលថ្មនៅលើរថយន្តនេះអាចសាកបានបញ្ចូលថ្មបានលឿនជាងម៉ូដែលមុន។
Article image
និយាយរួមទៅ Xiaomi បានដឹងច្បាស់ថា គ្មាននណាម្នាក់ចង់អង្គុយក្នុងស្ថានីយ៍សាកថ្មច្រើនម៉ោងនោះទេ។ សម្រាប់ម៉ូដែល Max នៃ SU7 គឺជាតារាម៉ូដែលរបស់ក្រុមហ៊ុនហើយ។ បើតាមការបញ្ជាក់ពីក្រុមហ៊ុនបានអោយដឹងថា សាកត្រឹមតែ 15 នាទី អាចបើកបរបានចម្ងាយ 670km។ ទាក់ទងនឹងការប្រើប្រាស់វិញ នៅលើរថយន្តថ្មីនេះ សម្រាប់ម៉ូដែលស្តង់ដារ SU7 សាកពេញម្តងអាចបើកបាន 720km ខណៈដែល Max អាចបើកបាន 835 km ប៉ុន្តែទៅលើម៉ូដែល Pro អាចបើកបាន 902km តាមស្តង់ដារ CLTC។ សម្រាប់ម៉ូដែលថ្មីនេះ SU7 នេះ គឺមានការប្រើប្រាស់នូវម៉ូទ័រ V6S Plus ដែលមានភាពខុសប្លែកពីម៉ូដែលមុន។
Gallery image 1
1 / 6