ស្វែងរកពួកយើង:

Xiaomi បាននាំមុខគេជាលើកដំបូងទៅលើទីផ្សារស្មាតហ្វូនប្រទេសចិននៅក្នុងរយះពេលមួយទសវត្សរ៍មកនេះ

ដោយ

Koun Jab Luffy

03 ឧសភា 2025 03:06 រសៀល

អាន 2 នាទី

Article image
វាជាលើកដំបូងសម្រាប់រយះពេល 10 ឆ្នាំ មកនេះ ដែល Xiaomi បាននាំមុខក្នុងទីផ្សារស្មាតហ្វូនប្រទេសចិន នេះបើតាមរបាយការណ៍ពីក្រុមហ៊ុន Canalys សម្រាប់ត្រីមាសទីមួយ ក្នុងឆ្នាំ 2025។ តាមរបាយការណ៍បានបញ្ជាក់ថា ក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សរបស់ប្រទេសចិនមួយនេះ បាននាំចេញស្មាតហ្វូនចំនួន 13.3 លានគ្រឿង ដែលបានកាន់កាប់ទីផ្សារស្មាតហ្វូនប្រទេសចិនសរុប 19%។
ចំនែកក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សរបស់ប្រទេសចិនមួយផ្សេងទៀត គឺ Huawei បានគ្រោងតំណែងបន្ទាប់ពី Xiaomi ដោយបាននាំចេញស្មាតហ្វូនសរុបចំនួន 13 លានគ្រឿង មានចំនែកទីផ្សារសរុប 18%។ ការលក់របស់ Huawei មានការកើនឡើងដោយសារតែការបង្ហាញវត្តមានស្មាតហ្វូនអេក្រង់បត់បីបត់ Huawei Mate XT និងម៉ូដែល Pura X ក៏ដូចជាការបញ្ចេញប្រតិបត្តិការថ្មី HarmonyOS NEXT ជាដើម។ ប្រតិបត្តិការថ្មីរបស់ Huawei ត្រូវបានគេរំពឹងថា នឹងមានការប្រើប្រាស់សម្រាប់ស្មាតហ្វូនក្រុមហ៊ុនចិនប្រមាណ 3% នៅមុខដំណាច់ឆ្នាំ 2025 នេះ។
Article image
សម្រាប់ក្រុមហ៊ុនផលិតស្មាតហ្វូនក្នុងប្រទេសចិនពីរទៀត គឺ Oppo និង vivo បានឈរនៅលេខរៀងទី 3 និងទី 4 ដោយបាននាំចេញស្មាតហ្វូនជំនួន 10.6 លានគ្រឿង និង 10.4 លានគ្រឿង ហើយបានកាន់កាប់ចំនែកទីផ្សារស្មាតហ្វូនសរុប 15% រៀងៗខ្លួន។ ចំនែកក្រុមហ៊ុនចំណូលស្រុក Apple វិញ ឈរនៅលេខរៀងទី 5 ដោយបាននាំចេញ iPhone ចំនួន 9.2 លានគ្រឿង ដែលការនាំចេញបានធ្លាក់ចុះប្រមាណ 8% ធៀបពីមួយឆ្នាំទៅមួយឆ្នាំ។
Article image
ការនាំចេញស្មាតហ្វូននៅទីផ្សារប្រទេសចិនក្នុងត្រីមាសដំបូងនៃឆ្នាំ 2025 គឺមានចំនួនសរុប 70.9 លានគ្រឿង កើនឡើងប្រមាណ 5% ធៀបនឹងរយះពេលដូចគ្នាក្នុងឆ្នាំ 2024។ Canalys និយាយថា ការកើនឡើងនេះត្រូវបានជំរុញដោយគោលនយោបាយឧបត្ថម្ភធនជាតិ និងតម្រូវការកើនឡើងរបស់អ្នកប្រើប្រាស់៕
Xiaomi បាននាំមុខគេជាលើកដំបូងទៅលើទីផ្សារស្មាតហ្វូនប្រទេសចិននៅក្នុងរយះពេលមួយទសវត្សរ៍មកនេះ