
នៅពេលនេះ មានការបញ្ជាក់ថា សង្វាក់ផលិតកម្មទៅលើឡានអគ្គិសនីរបស់ Xiaomi បានឈានដល់ 500,000th គ្រឿងហើយក្រុមហ៊ុននេះ គ្រោងនឹងធ្វើការប្រគល់ឡាននេះអោយអ្នកដែលបានកក់ទុករួចមកហើយនោះអោយបានចំនួន 400,000 គ្រឿងនៅត្រឹមដំណាច់ 2025 ខាងមុខ។ ព័ត៌មានថ្មីត្រូវបានគេឃើញបង្ហោះនៅលើ Weibo ថ្ងៃនេះដោយក្រុមហ៊ុន Xiaomi EV ផ្ទាល់តែម្តង។
បើមើលទោលើចំនួននៃការផលិតនេះ បានបញ្ជាក់ថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្សចិនមួយនេះ គឺជាក្រុមហ៊ុនដែលផលិតឡានបានលឿនជាងគេនៅក្នុងចំណោមក្រុមហ៊ុនផលិតឡានអគ្គិសនីធំរបស់ប្រទេសចិននាពេលនេះ។ តាមរយៈចំនួន បាន 500,000th នេះ គឺក្រុមហ៊ុននេះចំណាយពេលផលិតត្រឹម 19 ខែតែប៉ុណ្ណោះបន្ទាប់ពីថ្ងៃប្រកាសចេញជាផ្លូវការណ៌នូវម៉ូដែលដំបូងរបស់ខ្លួនមក។ តាមការបញ្ជាក់នៅលើសារដែលបង្ហោះនោះ បានសសេរថា ក្រុមហ៊ុននឹងបន្តធ្វើការផលិតអោយបានច្រើនជាងនៅពេលខាងមុខ ហើយក៏សូមអរគុណដល់អតិថិជនដែលបានគាំទ្រឡានអគ្គិសនីរបស់ Xiaomi EV ផងដែរ។
តាមប្រសាសន៌របស់លោក Lei Jun ដែលជាស្ថាបនិក និងជាអគ្គនាយក ក៏ដូចជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Xiaomi បានបញ្ជាក់ថា ក្រុមហ៊ុនអាចនឹងមានប្រគល់ឡានអគ្គិសនីអោយអ្នកដែលបានកក់ទុករួចមកហើយនោះអោយបានចំនួន 400,000 គ្រឿងនៅត្រឹមដំណាច់ 2025 ខាងមុខ។ គួរបញ្ជាក់ថា កាលពីថ្ងៃទី 18 ខែវិច្ឆិកានេះ ថ្នាក់ដឹកនាំរបស់ក្រុមហ៊ុន Xiaomi បានបញ្ជាក់ថា ការប្រគល់ឡានជូនដល់អតិថិជននឹងអាចធ្វើតាមការកំណត់នៅឆ្នាំ 2025 ហើយគិតត្រឹមសប្តាហ៍នេះ ក្រុមហ៊ុន Xiaomi EV បានប្រគល់ឡានអោយអតិថិជនរបស់ខ្លួនបានចំនួន 350,000 គ្រឿងហើយ។

គួរបញ្ជាក់ថា គិតចាប់ពីខែមករាដល់ខែតុលានេះ ក្រុមហ៊ុន Xiaomi EV គឺបានសម្រេចនូវគោលដៅប្រគល់រថយន្តអោយអតិថិជនរបស់ខ្លួនបានចំនួន 315,376 រួចហើយ ដែលតួរលេខនេះ គឺពិតជាល្អមែនទែននេះបើតាមរបាយការណ៌ថ្មីចេញពីសារព័ត៌មាន CnEVPost។
