ស្វែងរកពួកយើង:

Xiaomi លក់ Redmi K80 បានចំនួន 3.6 លានគ្រឿង ត្រឹមពេល 100 ថ្ងៃ

ដោយ

Koun Jab Luffy

07 មីនា 2025 09:48 ព្រឹក

អាន 2 នាទី

Article image
Redmi K80 Series គឺជាស្មាតហ្វូនថ្នាក់ប្រណិតថ្មីមួយរបស់ក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Xiaomi ដែលត្រូវបានប្រកាសចេញកាលពីខែវិច្ឆិកាឆ្នាំមុន ដោយម៉ូដែល K80 Pro គឺជាស្មាតហ្វូនដំបូងគេបង្អស់ ដែលមានការប្រើប្រាស់នូវបន្ទះឈីប Snapdragon 8 Elite។ គិតមកដល់ថ្ងៃនេះ គឺមានរយៈពេលជាង 100 ថ្ងៃហើយដែលស្មាតហ្វូននេះមានវត្តមាននៅលើទីផ្សារ។ យោងតាមការបញ្ជាក់ពីក្រុមហ៊ុន Redmi បានមអោដយដឹងថា មកដល់ថ្ងៃនេះ ក្រុមហ៊ុនបានលក់ស្មាតហ្វូននេះបាន 3.6 លានគ្រឿងហើយ ក្រុមហ៊ុនក៏បានរៀបចំពិធីអបអរសាទរផងដែរ។
តាមរយៈនៃតួរលេខសរុបនេះ គឺក្រុមហ៊ុននេះបានបូកចូលគ្នាទៅលើម៉ូដែល Redmi K series ទាំងអស់ ក្នុងងនោះមានដូចជា K80, K80 Pro និង K80 Pro Automobili Lamborghini Squadra Corse Special Edition។ ក្រុមហ៊ុន Xiaomi បានបញ្ជាក់ថា ខ្លួននឹងអាចនឹងមានការប្រកាសចេញនូវម៉ូដែលថ្មី 2 បន្ថែមទៀតទៅលើស្មាតហ្វូននេះ នោះគឺម៉ូដែល Redmi K80 Ultra ជាមួយនិងថ្មទំហំ 6,500 mAh និងបន្ទះឈីប Dimensity 9400+ ហើយម៉ូដែលមួយទៀត គឺ Redmi K80 Gaming អាចនឹងប្រើប្រាស់នូវឈីប Snapdragon 8s Elite។
Article image
ជាមួយនិងវត្តមានស្មាតហ្វូនទាំងពីរនេះ ក្រុមហ៊ុន Redmi នៅតែមិនមានការទម្លាយពីការប្រើប្រាស់នូវបន្ទះឈីបនៅឡើយទេ ខណៈដែលក្រុមហ៊ុន Mediatek គ្រោងនឹងមានការប្រកាសចេញនូវឈីបថ្មីរបស់ខ្លួន នៅខែមេសាខាងមុខនេះហើយ ដូច្នេះអាចនិយាយបានថា ក្រុមហ៊ុន Redmi ក៏ទំនងជានឹងមានការប្រកាសចេញប៉ុន្មានថ្ងៃបន្ទាប់ពីឈីបនេះក៏ថាបាន។ សម្រាប់ចំនួន 3.6 លានគ្រឿងនេះ គឺលក់តែនៅលើទីផ្សារប្រទេសចិនមួយប៉ុណ្ណោះ ពីព្រោះថា ស្មាតហ្វូននេះ មិនទាន់មានលក់នៅលើទីផ្សារសកលនោះទេ។ មានការរំពឹងថា Redmi K80 នឹងលក់នៅលើទីផ្សារសកលជាមួយឈ្មោះថ្មីហៅថា Poco F7។
Xiaomi លក់ Redmi K80 បានចំនួន 3.6 លានគ្រឿង ត្រឹមពេល 100 ថ្ងៃ