ស្វែងរកពួកយើង:

Xiaomi សហការជាមួយក្រុមហ៊ុន PANDA FACTORY ក្នុងការផ្តល់ជូនកញ្ចប់កាដូពិសេសសម្រាប់ស្មាតហ្វូន CIVI4 Pro

ដោយ

Koun Jab Luffy

01 មេសា 2024 04:03 ល្ងាច

អាន 2 នាទី

Article image
ក្រុមហ៊ុន Xiaomi បានប្រកាសចាប់ដៃសហការជាមួយ PANDA FACTORY ក្នុងការបញ្ចេញកញ្ចប់កាដូរពិសេស Limited Edition gift box សម្រាប់ស្មាតហ្វូនម៉ូដែល CIVI 4 Pro។ ដោយនៅក្នុងកញ្ចប់កាដូរមិនមានដាក់ស្មាតហ្វូននៅខាងក្នុងនោះទេ គឺមានតែគ្រឿងបរិក្ខាសម្រាប់លម្អមួយចំនួនតែប៉ុណ្ណោះ។ ដោយក្នុងនោះរួមមានដូចជាកាបូបស្បែកម៉ាក Kona Leather Panda, ស្រោបការពារដែលមានការរចនារំលេចជាមួយក្បាលសត្វខ្លាឃ្មុំ Panda-themed phone case, ខ្សែសាកថ្ម និងបញ្ចូនទិន្នន័យ Papa Panda Data Cable, ក្រដាសស្ទីគ័រ និង Badges ផងដែរ។
ក្រុមហ៊ុន Xiaomi មិនទាន់បានធ្វើការបញ្ជាក់ពីតម្លៃជាក់លាក់ ក៏ដូចជាថ្ងៃដែលត្រូវធ្វើការប្រកាសចេញលក់សម្រាប់ Xiaomi CIVI 4 Pro Special gift box នៅឡើងទេ។ Xiaomi CIVI 4 Pro គឺជាស្មាតហ្វូនជំនាន់ថ្មីដែលទើបតែបានប្រកាសចេញផ្លូវការណ៍នាពេលថ្មីៗនេះ។ ស្មាតហ្វូននេះ មានការឌីស្សាញរូបរាងឡើងជាមួយកម្រាស់ស្តើង និងមានប្រព័ន្ធកញ្ចប់កាមេរ៉ារាងរង្វង់។
CIVI 4 Pro មានអេក្រង់ទំហំ 6.55-inch គាំទ្រកម្រិតបង្ហាញ 2750 x 1236px ល្បឿន 120Hz Refresh rate, គាំទ្របច្ចេកវិទ្យាចាក់ទឹកពណ៌កម្រិត DCI-P3 gamut, ជាមួយកម្រិតពន្លឺខ្ពស់ដល់ 3,000nits, គាំទ្រមុខងារ HDR10+, Dolby Vision និង Gorilla Glass Victus 2 ដែលផ្តល់នូវកម្រិតបង្ហាញបានច្បាស់ និងធន់ការកូសឆ្កូតបានយ៉ាងប្រសើរបំផុត។
Xiaomi CIVI 4 Pro បំពាក់នូវបន្ទះឈីបកំពូលជំនាន់ថ្មី Qualcomm Snapdragon 8s Gen 3 ភ្ជាប់ដោយរ៉េមទំហំ 16GB និងម៉េមូរីទំហំធំដល់ 512GB។ ស្មាតហ្វូនជំនាន់ថ្មីនេះមានថ្មទំហំ 4,700mAh គាំទ្របច្ចេកវិទ្យាសាកភ្លើងល្បឿនលឿនកំលាំង 67W Wired Fast Charging  ព្រមទាំងមានបន្ទះសារធាតុត្រជាក់ Vapor Chamber Cooling System ធំដែលមានសមត្ថភាពទប់ការឡើងកំដៅស្មាតហ្វូនបានយ៉ាងល្អ។
Article image
CIVI 4 Pro មានកាមេរ៉ាក្រោយ Main Sensor ទំហំ 50MP ភ្ជាប់ដោយ OIS, ទំហំ 50MP Portrait/telephoto និង 12MP Ultrawide។ ហើយអ្វីដែលពិសេសនោះ គឺនៅកាមេរ៉ាមុខមានរហូតដល់ទៅ 2 គ្រាប់ដោយក្នុងនោះមានទំហំ 32MP ជា Main Sensor គាំទ្រមុខងារ Autofocus និង 32MP Ultrawide lens ជាមួយការឌីស្សាញស្ទាយកាមេរ៉ាបែប Pill-Shaped Cutout៕
Xiaomi សហការជាមួយក្រុមហ៊ុន PANDA FACTORY ក្នុងការផ្តល់ជូនកញ្ចប់កាដូពិសេសសម្រាប់ស្មាតហ្វូន CIVI4 Pro