
ថ្មីៗនេះ ក្រុមហ៊ុន Xiaomi បញ្ជាក់ថា សម្ព័ន្ធភាពជាមួយនឹងក្រុមហ៊ុនបច្ចេកវិទ្យាកាមេរ៉ា Leica គឺនៅដដែលនោះទេ។ តាមអ្នកនាំពាក្យរបស់ក្រុមហ៊ុននេះ បានប្រាប់ថា “ក្រុមហ៊ុន Xiaomi និង Leica បានសហការគ្នាយ៉ាងជិតស្និទ្ធិក្នុងការដាក់បញ្ចូលនូវបច្ចេកវិទ្យា optics និងរូបភាពកម្រិតខ្ពស់ជាច្រើនទៅលើផលិតផលរបស់ក្រុមហ៊ុន Xiaomi។ កិច្ចសហការនេះ នៅតែបន្តប្រកបដោយភាពរីកចម្រើនដោយឈរនៅលើមូលដ្ឋាននៃចក្ខុវិស័យរួមគ្នាក្នុងការជម្រុញទៅលើបច្ចេកវិទ្យានៃការថតរូបភាព។
យោងតាមពាក្យចចាមអារ៉ាមថ្មីៗនេះ បាននិយាយថា ការបញ្ចប់ទៅលើកិច្ចសហប្រតិបត្តិការនេះ គឺគ្មានមូលដ្ឋានច្បាស់លាស់នោះទេ។” ដោយកាលពីពេលមុននេះ មានការបញ្ជាក់ថា ក្រុមហ៊ុន Xiaomi អាចនឹងធ្វើការផ្លាស់ប្តូរដ៏ធំមួយទៅលើយុទ្ធសាស្រ្តនៃបច្ចេកវិទ្យាថតរូបភាពរបស់ខ្លួនតាមរយៈការបញ្ចប់នូវកិច្ចសហការជាមួយនឹងក្រុមហ៊ុន Leica ទៅលើស្មាតហ្វូនជំនាន់ថ្មី SM8850 sub-series របស់ខ្លួន។ ស្មាតហ្វូនទាំងនេះ ត្រូវបានគេរំពឹងថា នឹងប្រើប្រាស់នូវបន្ទះឈីប Snapdragon 8 Elite 2 ជាជាងការពឹងផ្អែកទៅលើការប្រើប្រាស់នូវបន្ទះឈីប Imaging Chip របស់ក្រុមហ៊ុន Xiaomi។

តាមការបញ្ជាក់របស់អ្នកទម្លាយ Digital Chat Station បានអោយដឹងថា ស្មាតហ្វូនជាច្រើនរបស់ Xiaomi និង Redmi នឹងប្រើប្រាស់នូវ color tuning ដែលអាចកែសម្រួលបាន ហើយវាប្រហែលជាមិនប្រើប្រាស់នូវឡូហ្គោដូចជា Leica ទៀតនោះទេ។ ការផ្លាស់ប្តូរថ្មីនេះ បង្ហាញអំពីការជឿជាក់របស់ក្រុមហ៊ុន Xiaomi ទៅលើក្រុមការងារផ្នែកការស្រាវជ្រាវ និងការអភិវឌ្ឍ ហើយអាចនឹងកាត់បន្ថយទៅលើតម្លៃនៃការផលិតផងដែរ។ ការប្រើប្រាស់នូវម៉ាកយីហោ Leica នេះ អាចនឹងត្រូវចំណាយទឹកប្រាក់ $3–$5 ក្នុងមួយគ្រឿងសម្រាប់ថ្លៃអាជ្ញាប័ណ្ណនោះ។

ការផ្លាស់ប្តូរថ្មីនេះ អាចនឹងប្រើប្រាស់នៅលើស្មាតហ្វូនជាច្រើនម៉ូឌែលដូចជា Xiaomi 16, 16 Pro, 16 Ultra និង 16 Ultra Max រួមជាមួយនឹងស្មាតហ្វូន Redmi K90 Pro និង Poco F8 Ultra ផងដែរ។ ក្រុមហ៊ុន Redmi និង Poco អាចនឹងចំណាយនូវប្រាក់ច្រើនតាមរយៈយុទ្ធសាស្រ្តនេះ ហើយពួកគេ ក៏ជាអ្នកប្រកួតប្រជែងនៅលើទីផ្សារសម្រាប់ស្មាតហ្វូនលំដាប់ថវិកាផងដែរ៕
