ស្វែងរកពួកយើង:

Xpeng បង្ហាញគំរូរថយន្តអគ្គិសនីប្រណិតស៊េរីថ្មី P7+ ដែលត្រៀមប្រកាសចេញនៅ ត្រីមាសទី 4 ឆ្នាំនេះ

ដោយ

Koun Jab Luffy

11 កក្កដា 2024 11:46 ថ្ងៃត្រង់

អាន 2 នាទី

Article image
ក្រុមហ៊ុន Xpeng បានបង្ហាញចេញរូបភាពដំបូងរបស់រថយន្តអគ្គិសនីស៊េរីថ្មីចុងក្រោយរបស់ខ្លួនម៉ូដែល P7+ ដោយកាលពីពេលមុននេះរថយន្តស៊េរីថ្មីនេះត្រូវបានគេដឹងថាមានលេខកូដ F57។ រថយន្តអគ្គិសនីប្រភេទ Sedan ស៊េរីថ្មីនេះ បានចាប់ផ្តើមសង្វាក់ផលិតកម្មកាលពីអំឡុងខែមិថុនាកន្លងទៅថ្មីៗនេះ។ ហើយក្រុមហ៊ុន Xpeng ត្រៀមដាក់ពាក្យស្នើរសុំច្បាប់ចេញលក់នៅទីផ្សារប្រទេសចិនសម្រាប់ P7+ ឆាប់ៗនេះ ដែលអាចនឹងត្រូវចេញលក់នៅត្រីមាសទី 4 ខាងមុខនេះ។
Xpeng គឺជាក្រុមហ៊ុនផលិតរថយន្ត Start up ថ្មីមួយ ដែលផ្តោតទៅលើការផលិតរថយន្តអគ្គិសនី។ បច្ចុប្បន្ន Xpeng បានស្រឡាយរថយន្តអគ្គិសនីចំនួន 6 ដូចជា ម៉ូដែល P7i, P5, និង Mona M03 sedans, G6 និង G9 crossover, ហើ1799និង X9 minivan។ យ៉ាងណាមិញសម្រាប់ដំណើរការលក់រថយន្តអគ្គិសនីរបស់ Xpeng ហាក់មិនទាន់ដំណើរការល្អប្រសើរនោះទេ ដោយនៅឆមាសដំបូងឆ្នាំនេះ (មករា ដល់ មិថុនា) ក្រុមហ៊ុននេះលក់រថយន្តបានចំនួន 52,082 គ្រឿងតែប៉ុណ្ណោះ។ ហើយម៉ូដែលលក់ដាច់ជាងគេបង្អស់របស់ Xpeng គឺ P7i។
Article image
សម្រាប់ម៉ូដែល Xpeng P7+ ថ្មីនេះ គឺមានការឌីស្សាញផ្នែកខាងមុខបែប Robo Face Design ដោយមានការរចនារំលេចដោយអំពូល Daytime running light តូចមួយបន្ទាត់វ៉ាត់ពីម្ខាងទៅម្ខាង ជាមួយចង្កៀងបំភ្លឺនៅខាងមុខរចនាតូចស្លីម។ រថយន្តស៊េរីថ្មីនេះមានការរចនាផ្នែកដំបូលបែប Aerodynamic យ៉ាងប្រណិត។ និយាយទៅការឌីស្សាញរបស់ Xpeng P7+ គឺប្រហាក់ប្រហែលគ្នានឹងម៉ូដែល Mona M03។ Xpeng P7+ នឹងមិនមានបំពាក់ប្រព័ន្ធសែនស័រ LiDAR នោះទេ ដោយនឹងវានឹងប្រើប្រព័ន្ធកាមេរ៉ាជំនួសវិញ ដែលអាចនឹងដំណើរការប្រហាក់ប្រហែលគ្នានឹងប្រព័ន្ធ FSD System របស់រថយន្ត Tesla ដែរ។
Article image
Xpeng P7+ ជាប្រភេទរថយន្ត Sedan នឹងមានប្រវែង 5 ម៉ែត្រ។ ជាមួយនឹងការបង្ហាញវត្តមាននៃរថយន្តស៊េរីថ្មីម៉ូដែល P7+ ដែលនឹងមកដល់នៅត្រីមាសទី 4 ឆ្នាំនេះ ក្រុមហ៊ុននេះ ត្រូវបានគេរាយការណ៍ថា ក៏នឹងមានការបង្ហាញចេញរថយន្តម៉ូដែលថ្មីៗចំនួន 4 ស៊េរីផ្សេងទៀតនៅឆ្នាំ 2025 ដោយមួយក្នុងចំនោមរថយន្តស៊េរីថ្មីទាំង 4 ម៉ូដែលនោះ អាចជាម៉ូដែល P6 ជាប្រភេទរថយន្តអគ្គិសនីទ្វារបួន ឬហៅថា four-door sleek electric coupe។ ដោយចំពោះតម្លៃ និងគុណសម្បត្តិផ្សេងៗទៀតរបស់ Xpeng P7+ មិនទាន់ត្រូវបានគេទម្លាយចេញនៅឡើយទេក្នុងពេលនេះ៕
Xpeng បង្ហាញគំរូរថយន្តអគ្គិសនីប្រណិតស៊េរីថ្មី P7+ ដែលត្រៀមប្រកាសចេញនៅ ត្រីមាសទី 4 ឆ្នាំនេះ