ស្វែងរកពួកយើង:

Xpeng ផ្តើមសង្វាក់ផលិតកម្មរបស់ខ្លួននៅប្រទេសអូទ្រីសសម្រាប់ផ្គត់ផ្គង់នៅលើទីផ្សារអឺរ៉ុប!

ដោយ

Koun Jab Luffy

15 កញ្ញា 2025 10:08 ព្រឹក

អាន 2 នាទី

Article image
នៅថ្ងៃនេះ Xpeng Motors បានចេញមកប្រកាសជាផ្លូវការណ៌ថា ខ្លួនផ្តើមសង្វាក់ផលិតកម្មរបស់ខ្លួនទ្វីបអឺរ៉ុបហើយ ដោយរោងចក្រនេះមានឈ្មោះថា Magna Manufacturing Facility មានទីតាំងនៅទីក្រុង Graz ប្រទេសអូទ្រីស។ ក្រុមហ៊ុននេះបានបញ្ជាក់ថា សង្វាក់ផលិតកម្មនេះ គឺចាប់ផ្តើមពីថ្ងៃទី 15 ខែកញ្ញានេះហើយ ដែលនេះគឺជាយុទ្ធសាស្រ្តពង្រីកទីផ្សាររបស់ខ្លួនកាន់តែធំ ដោយបានធ្វើការផលិតជាលើកដំបូងទៅលើម៉ូដែល Xpeng G6 និង G9 ដែលនេះម៉ូដែលពេញនិយមជាងគេ។
ក្រុមហ៊ុនបានបញ្ជាក់បន្ថែមថា សម្រាប់ដំណើរការផលិតនៅក្នុងរោងចក្រ Graz នេះ គឺធ្វើការផលិតជាលើកដំបូងទៅលើម៉ូដែល SUV ចំនួនពីរនេះ ហើយនឹងបន្តផលិតទៅលើម៉ូដែលថ្មីៗជាច្រើននៅពេលក្រោយ ហើយសម្រាប់ការជ្រើសរើសរោងចក្រនេះ គឺមានគោលដើម្បីពន្លឿនទៅលើផលិតឡានអគ្គិសនីសម្រាប់ទីផ្សារអឺរ៉ុបបានកាន់តែជាច្រើន។ តាមប្រភពខាងលើនេះ បានបន្តថា រោងចក្រ Magna នេះ គឺជាសង្វាក់ផលិតកម្មដ៏ធំមួយ ដែលគេស្គាល់ថា ដំណើរការដោយ Magna Steyr ហើយនឹងធ្លាប់បានផលិតឡានទំនើបៗជាច្រីនរួចមកហើយ ដែលក្នុងនោះ មានដូចជា Mercedes-Benz, BMW, Jaguar Land Rover និង Toyota ជាដើម។
Article image
ប្រភពដដែលនេះ បន្តថា រោងចក្រនេះមានសមត្ថភាពអាចធ្វើការផលិតឡានបានគ្រប់ម៉ូដែល ស្របតាមតម្រូវការបស់ដៃគូរនានា រាប់ចាប់ពីម៉ូដែលទាប ដល់ម៉ូដែលប្រណិត ជានិយាយទៅគឺអាចបត់បែនតាមស្ថានភាពការងារបានយ៉ាងរលូន។ គួរបញ្ជាក់ថា Xpeng បានចាប់ផ្តើមចូលទីផ្សារអឺរ៉ុបជាងលើកដំបូងកាលពីឆ្នាំ 2021 ដោយផ្តើមពីប្រទេសន័រវេស និងបានបន្តទៅកាន់តែទីផ្សារជាង 46 ប្រទេស។ គិតចាប់ពីខែមករាដល់ខែកក្កដា 2025 ក្រុមហ៊ុននេះលក់ឡានរបស់ខ្លួបានជាង 18,701 គ្រឿង ដែលមានកើនឡើង 217% ប្រៀបធៀបជាមួយនិងឆ្នាំមុន។ សម្រាប់ទីផ្សារអឺរ៉ុប គឺលក់បានជាង 8,000 គ្រឿង ដោយម៉ូដែល G6 គ្រប់គ្រងចំណែក 67% នៅលើទីផ្សារទាំងមូល។
Article image
ក្រុមហ៊ុននេះ ក៏មានគម្រោងប្រកាសចេញនូវម៉ូដែលថ្មី Xpeng P7+ liftback ដែលគេស្គាល់ថា គឺជាម៉ូដែល “AI car,” ទៅកាន់ទីផ្សារអឹរ៉ុបនាពេលឆាប់ៗនេះហើយ។ បន្ថែមពីរោងចក្រនេះ ថ្មីៗនេះក្រុមហ៊ុន Xpeng ក៏បានបង្កើតនូវមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍរបស់ខ្លួននៅក្នុងទីក្រុមមុយនិកប្រទេសអាល្លឺម៉ង់ផងដែរ។
Article image
ហើយកាលពីដើមខែនេះ Xpeng ក៏បានបង្ហាញចេញនូវឡានរបស់ខ្លួនក្នុងព្រឹត្តិការណ៌ 2025 Munich Motor Show ដូចគ្នា ដែលក្នុងនោះមានដូចជាឡាន P7 ថ្មី និង G6 ថ្មី ហើយនិង G9, X9 MPV ក៏ដូចជា P7+ ជាដើម។ ក្រុមហ៊ុននេះក៏មានបញ្ចេញនូវរបកគំហើញថ្មីៗដែលមានដូចជា Humanoid robots និងគំរូឡានហោះ Flying car prototype ហើយនិង SEPA platform ផងដែរ។
Xpeng ផ្តើមសង្វាក់ផលិតកម្មរបស់ខ្លួននៅប្រទេសអូទ្រីសសម្រាប់ផ្គត់ផ្គង់នៅលើទីផ្សារអឺរ៉ុប!