ស្វែងរកពួកយើង:

Xpeng មានគោលដៅលក់រថយន្តរបស់ខ្លួននៅប្រទេសបារាំង អោយបាន 3,500 គ្រឿងត្រឹមដំណាច់ឆ្នាំ 2025

ដោយ

Koun Jab Luffy

31 មករា 2025 10:53 ព្រឹក

អាន 2 នាទី

Article image
Xpeng ដែលជាក្រុមហ៊ុនសម្ព័ន្ធជាមួយនិងញក្រុមហ៊ុនផលិតរថយន្ត Volkswagen បានប្រកាសដាក់នូវគោលដៅលក់រថយន្តរបស់ខ្លួននៅបារាំងអោយបាន 3,500 គ្រឿងនៅត្រឹមឆ្នាំ 2025 នេះ។ មកដល់ពេលនេះ ក្រុមហ៊ុននេះមានតំណាងចែកចាយរបស់ខ្លួនចំនួន 30 កន្លែងហើយនៅលើទឹកដីបារាំង។ តាមគម្រោងរបស់ខ្លួននោះ Xpeng នឹងពង្រីកនូវតំណាងចែកចាយបន្ថែមអោយបានចំនួន 60 ទៅ 70 កន្លែងនៅត្រឹមដំណាច់ឆ្នាំនេះ។ តាមការបញ្ជាក់ពី Thomas Rodier ដែលជានាយកផ្នែកទីផ្សាររបស់ក្រុមហ៊ុន ដែលបានប្រាប់ទៅកាន់ Automobile Propre អោយដឹងថា គោលដៅរបស់ក្រុមហ៊ុន គឺនឹងលក់រថយន្ត អោយបាន 3,500 គ្រឿងជាមួយនិងជម្រើសពីរម៉ូដែល គឺមាន G6 និង G9។
សូមជំរាបថា Xpeng បានចូលទៅកាន់ទីផ្សារបារាំងជាផ្លូវការណ៌កាលពីខែឧសភា 2024 ហើយនិងមានដឹកជញ្ជូនរថយន្តទៅកាន់ទីនោះនៅខែកញ្ញា 2024។ យោងតាមលោក Rodier បានអោយដឹងថា ក្រុមហ៊ុននេះបានធ្វើការដឹកជញ្ជូនរថយន្តបានចំនួន ជាង 800 គ្រឿងហើយគិតត្រឹមថ្ងៃទី 10 ខែមករានេះ ខណដែលរថយន្តចំនួន 511 គ្រឿងទៀតបានចុះបញ្ជីហើយ។ បន្ថែមពីនេះ ក្រុមហ៊ុននេះក៏មានការរៀបចំអោយមានការបើកបរតេស្តសាកល្បងទៅលើរថយន្តរបស់ខ្លួនផងដែរ។ កាលពីខែធ្នូកន្លងទៅនេះ ក្រុមហ៊ុន Xpeng បានធ្វើការដឹកជញ្ជូនរថយន្តរបស់ខ្លួនអោយទៅកាន់អតិថិជននៅបារំាងបានចំនួន 300 គ្រឿងផងដែរ។
Article image
គួរបញ្ជាក់ផងដែរថា មកដល់ពេលនេះ Xpeng បានប្រកាសលក់ជាផ្លូវការណ៌រថយន្តរបស់ខ្លួននៅលើទីផ្សារក្រៅប្រទេសចំនួន 12 ហើយ ដែលក្នុងនោះមានដូចជា ហ្វាំងឡង់, ស៊ុយអែត, អាល្លឺម៉ង់, ហូឡង់, អារ៉ាប់រួម, ថៃឡង់ដ៏ និងអេហ៊្សីបជាដើម។ នៅក្នុងនោះក៏មានតំណាងចែកចាយបន្តជាច្រើនផងដែរ។ នៅក្នុងឆ្នាំ 2024 Xpeng លក់រថយន្តរបស់ខ្លួន 190,068 EVs គ្រឿង កើនឡើង 34.2% ធៀបនឹង 2023។ នៅប្រទេសចិន Xpeng G6 ដាក់លក់ក្នុងតម្លៃចាប់ពី 169,900 យ៉ន់ ដែលស្មើរនិង 23,430 ដុល្លារ សម្រាប់ Long Range version ខណៈដែល G9 ដែលជាម៉ូដែល flagship មានតម្លៃចាប់ពី 228,900 យ៉ន់ ប្រហែល 31,600 ដុល្លារ សម្រាប់ 570 Pro version។
Article image