ស្វែងរកពួកយើង:

Xpeng G7 SUV ចេញផ្លូវការណ៍បំពាក់បច្ចេកវិទ្យា AR-HUD និងឈីប Turing AI មានតម្លៃខ្ទង់ជាង 3 ម៉ឺនដុល្លារប៉ុណ្ណោះ

ដោយ

Koun Jab Luffy

12 មិថុនា 2025 09:57 ព្រឹក

អាន 3 នាទី

Article image
ក្រុមហ៊ុន Xpeng ទើបតែបានប្រកាសចេញឡានអគ្គិសនី SUV ស៊េរីថ្មីម៉ូដែល G7 ដែលមានតម្លៃខ្ទង់ $32,500។ Xpeng G7 ត្រូវបានក្រុមហ៊ុនធ្វើការបំពាក់នូវបច្ចេកវិទ្យាថ្មីដំបូងមួយចំនួនរបស់ក្រុមហ៊ុន ដោយក្នុងនោះរួមមានបច្ចេកវិទ្យា AR-HUD Technology ដែលជាការអភិវឌ្ឍន៍រួមគ្នារវាង Xpeng និង Huawei និងបច្ចេកវិទ្យាជំនួយការបើកបរពេញលិញ fully visual-based driver assistance system ដែលគាំទ្រដំណើរការដោយបច្ចេកវិទ្យាបន្ទះឈីប Turing AI ដែលអភិវឌ្ឍន៍ផលិតដោយក្រុមហ៊ុន Xpeng ផ្ទាល់។
Xpeng G7 មានជម្រើសពីរម៉ូដែល គឺ Max និង Ultra ដែលដំណើរការដោយប្រព័ន្ធម៉ូទ័រអគ្គិសនីមួយភ្ជាប់នូវលើភ្លៅខាងក្រោយ ឬ All-wheel-drive system ជាមួយជម្រើសកញ្ចប់ថ្មពីរទំហំផ្សេងគ្នា គឺទំហំ 68.5kWh និង 80.8kWh។ សម្រាប់ម៉ូដែលបំពាក់កញ្ចប់ថ្មទំហំ 80.8kWh សាកភ្លើងមួយពេញម្តងអាចជិះបានចម្ងាយ 702km ហើយម៉ូដែលនេះមានយ៉ាន់កង់ទំហំ 18-inch។
Article image
ម៉ូដែល Xpeng G7 Ultra មានបំពាក់នូវបន្ទះឈីប Turing AI ចំនួនបី ដែលគាំទ្រដំណើរការដោយជាមួយប្រព័ន្ធឆ្លាតវៃកម្រិត 2,200 TOPS ដែលមានអនុភាពស្មើរនឹងបន្ទះឈីប Nvidia Orin-X Chip ចំនួន 9 ឯណោះ។ G7 Ultra គាំទ្រនូវប្រព័ន្ធជំនួយការបើកបរកម្រិតខ្ពស់ “high-level driver assistance” ដែលរួមបញ្ចូលនូវមុខងារ city NGP, highway NGP, និង advanced parking aids។
បើតាមក្រុមហ៊ុន Xpeng បានបញ្ជាក់ថា G7 គាំទ្រប្រព័ន្ធជំនួយការបើកបរស្វ័យប្រវត្តិកម្រិត Level 3 autonomous driving តាមរយះប្រព័ន្ធ XNGP system ដែលពឹងផ្អែកទៅលើប្រព័ន្ធកាមេរ៉ាជាជាងប្រព័ន្ធសែនស័រ LiDAR សម្រាប់មុខងារ end-to-end AI system។ Xpeng G7 មានការឌីស្សាញបែបទំនើបស៊ីវីល័យជាមួយប្រវែង 4,892mm/ទទឹង 1,925mm/ កំពស់ 1,655mm ជាមួយគម្លាតចន្លោះកង់មុខទៅកង់ក្រោយ 2,890mm។
Article image
ឡានអគ្គិសនី mid-size SUV ស៊េរីថ្មីនេះ មានជម្រើសយ៉ាន់កង់ទំហំ 18-inch និង 20-inch។ G7 មានជម្រើសពណ៌ 6 ពណ៌ ដែលក្នុងនោះរួមមាន ពណ៌ប្រផេះ ទឹកប្រាក់ និងបៃតង។ សម្រាប់ប្រព័ន្ធបច្ចេកវិទ្យាថ្មីដែល Xpeng បានបង្ហាញក្នុងការទាញការចាប់អារម្មនៅលើ G7 គឺជាបច្ចេកវិទ្យា “Light Pursuit Panoramic” AR-HUD ដែលអភិវឌ្ឍន៍រួមគ្នារវាង Xpeng និង Huawei។
បច្ចេកវិទ្យា AR-HUD ថ្មីនេះ គាំទ្រកម្រិតបង្ហាញដល់ទំហំ 87-inch ដែលគាំទ្រការបង្ហាញដោយនូវមុខងារពិសេសៗដូចជា AR navigation, complex intersection guidance, and dynamic lane change prompts using stabilisation, distortion correction, និង latency compensation algorithms។ នៅផ្នែកខាងក្នុងមានកៅអីស្រោបដោយស្បែកពិសេសប្រភេទ Nappa leather មានមុខងារក្តៅត្រជាក់ និងម៉ាស្សា។
Article image
Xpeng G7 មានកន្លែងសាកភ្លើងស្មាតហ្វូនឥតខ្សែចំនួនពីរកម្លាំង 50W, ប្រព័ន្ធបំពងសំឡេងចំនួន 20 គ្រាប់ គាំទ្រកម្រិតសំឡេង 7.1.4 surround audio system, ប្រព័ន្ធភ្លើងបំភ្លឺតាមកាប៊ីនចំនួន 256 ពណ៌, កញ្ចក់មើលក្រោយជាប្រភេទ digital rear view mirror, electronic password-protected glovebox និងអេក្រង់សម្រាប់អ្នកខាងក្រោយទំហំ 8-inch control screen។ នៅលើកៅអីជួរទីពីរមានបំពាក់នូវមុខងារ cooled wireless charging pad និងកូនតុដែលអាចបត់បានដែលភ្ជាប់នូវខាងក្រោយកៅអីជួរខាងមុខជាមួយមុខងារ magnetic mounting points។
Article image
សម្រាប់ម៉ូទ័រដែលបំពាក់នូវលើ Xpeng G7 មានកម្លាំង 218kW។ សម្រាប់ម៉ូដែល G7 ដែលមានយ៉ាន់កង់ទំហំ 18-inch បំពាក់កញ្ចប់ថ្មដែលសាកមួយពេញម្តងអាចជិះបានចម្ងាយ 602km ឬ 702km និងម៉ូដែលប្រើយ៉ាន់ទំហំ 20-inch មានកញ្ចប់ថ្មសាកភ្លើងពេញម្តងអាចជិះបានចម្ងាយ 577km ឬ 677km។
Article image
Xpeng មានគម្រោងក្នុងការនាំចេញ G7 នៅក្នុងត្រីមាសទី 3 ក្នុងឆ្នាំ 2025។ យោងទៅលើរបាយការណ៍របស់ក្រុមហ៊ុនបានឲ្យដឹងថា ការនាំចេញសម្រាប់រយះពេល 5 ខែក្នុងឆ្នាំ 2025 នេះ Xpeng បានចំនួន 162,578 គ្រឿង កើនឡើងប្រមាណ 293% ធៀបពីមួយឆ្នាំទៅមួយឆ្នាំ។ ការនាំចេញរថយន្តប្រចាំខែរបស់ Xpeng មានចំនួនលើសពី 30,000 គ្រឿង ក្នុងរយះពេល 7 ខែជាប់ៗគ្នា៕
Article image
Xpeng G7 SUV ចេញផ្លូវការណ៍បំពាក់បច្ចេកវិទ្យា AR-HUD និងឈីប Turing AI មានតម្លៃខ្ទង់ជាង 3 ម៉ឺនដុល្លារប៉ុណ្ណោះ