ស្វែងរកពួកយើង:

Xpeng G7 ត្រៀមចេញលក់នៅលើទីផ្សារនៅដើមឆ្នាំ 2025 ជាមួយតម្លៃជាង 2 ម៉ឺនដុល្លារអាមេរិក

ដោយ

Koun Jab Luffy

10 មករា 2025 05:59 ល្ងាច

អាន 2 នាទី

Article image
ទើបតាមមានការបែកធ្លាយនូវរូបភាពមិនទាន់ផ្លូវការណ៍កាលពីប៉ុន្មានថ្ងៃមុននេះ នៅពេលនេះរូបភាពផ្លូវការណ៍នៃរថយន្តស៊េរីថ្មី Xpeng G7 ត្រូវបានបង្ហាញចេញមកហើយ។ តាមអ្នកដែលបានបញ្ចេញរូបភាពរបស់ Xpeng G7 បានធ្វើការប្រៀបធៀបការរចនានៃរថយន្តស៊េរីថ្មីមួយនេះទៅនឹងម៉ូដែលរថយន្ត Tesla Model Y ជំនាន់ថ្មី។ រូបភាពផ្លូវការណ៍របស់ Xpeng G7 បានបង្ហាញថា ការរចនានៃរថយន្តស៊េរីថ្មីនេះ គឺសឹងតែដូចគ្នានឹងម៉ូដែល Xpeng P7+ ជាពិសេស គឺការរចនាផ្នែកខាងមុខ និងខាងក្រោយតែម្តង។
Xpeng G7 ត្រូវបានគេជឿជាក់ថាជារថយន្ត SUV ដែលផ្តោតទៅលើបច្ចេកវិទ្យាបើកបរទំនើបឆ្លាតវៃ និងមានទំហំទូលាយសម្រាប់ការប្រើប្រាស់។ Xpeng G7 ត្រូវបានគេដឹងថា នឹងគាំទ្រនូវប្រព័ន្ធបច្ចេកវិទ្យា Hawk AI system Xpeng ដើម្បីជាជំនួយដល់ប្រព័ន្ធបើកបរឆ្លាតវៃជាមួយតម្លៃធូរថ្លៃ ដោយមិនប្រើប្រព័ន្ធសែនស័រ LiDAR។
Article image
សម្រាប់តម្លៃបឋមរបស់ Xpeng G7 ត្រូវបានគេប៉ាន់ប្រមាណថាអាចខ្ទង់ចាប់ពី $27,300។ Xpeng បានទទួលជោគជ័យជាខ្លាំអជាមួយនឹងយុទ្ធសាស្រ្តរបស់ខ្លួនតាមរយះការបញ្ចេញម៉ូដែល Xpeng Mona M03 និង P7 Plus ដែលទាំងពីរមានការកំណត់រចនាសម្ព័ន្ធខ្ពស់ និងតម្លៃទាប។ ម៉ូដែលទាំងពីរនេះបានជួយកែប្រែតួលេខនៃការលក់រថយន្តរបស់ Xpeng ឲ្យមានការកើនឡើង។
Article image
រថយន្ត Xpeng G7 ទទួលបានការចុះបញ្ចីសម្រាប់ការចេញលក់ពីស្ថាប័ន Ministry of Industry and Information Technology ជាផ្លូវការណ៍រួចហើយ ហើយក្រសួងនេះ នឹងធ្វើការប្រកាសចេញបញ្ចីរបស់ Xpeng G7 ដែលភ្ជាប់ជាមួយលក្ខណៈសម្បត្តិរបស់វានៅសប្តាហ៍ក្រោយនេះ។ រថយន្ត SUV ស៊េរីថ្មីនេះ ត្រូវបានគេរំពឹងថា អាចនឹងចេញលក់នៅឆមាសដំបូងក្នុងឆ្នាំ 2025 នេះ។ Xpeng G7 អាចនឹងមានទំហំវិមាត្រស្ថិតនៅចន្លោះរវាងម៉ូដែល Xpeng G6 ដែលមានបណ្តោយ 4,753mm/ ទទឹង 1,920mm/ កំពស់ 1,650 mm និង Xpeng G9 ដែលមានបណ្តោយ 4,891mm/ ទទឹង 1,937mm/ កំពស់ 1,670mm៕
Xpeng G7 ត្រៀមចេញលក់នៅលើទីផ្សារនៅដើមឆ្នាំ 2025 ជាមួយតម្លៃជាង 2 ម៉ឺនដុល្លារអាមេរិក