ក្រុមហ៊ុន Xpeng បានធ្វើការប្រកាសចេញលក់រថយន្ត Flagship full-size Crossover ស៊េរីថ្មីម៉ូដែល GX នៅទីផ្សារក្នុងប្រទេសចិនដោយមានតម្លៃចាប់ពីខ្ទង់ $41,060 ឡើងទៅ។ Xpeng GX មានជម្រើសប្រើអគ្គិសនីសុទ្ធ (BEV) និង EREV។ Flagship full-size Crossover បំពាក់នូវប្រព័ន្ធកង់ក្រោយរេតាមចង្កូត (rear-wheel steering), ប្រព័ន្ធប៊ូមឡើងចុះ Active Suspension និងមានកម្លាំងខ្លាំងដល់ 577 សេះ។
Xpeng GX គឺជាម៉ូដែលរថយន្ត SUV មានកៅអីបីជួរដំបូងដែលជាគូប្រកូតប្រជែងជាមួយនឹង Lynk & Co 900, IM LS9, Voyah Taishan X8 និងម៉ូដែលរថយន្តប្រើប្រាស់ថាមពលថ្មី (NEV) ម៉ូដែលផ្សេងៗទៀតដែលកំពុងមានវត្តមានចរាចរលក់នៅលើទីផ្សារបច្ចុប្បន្ន។ Xpeng GX មានប្រវែងតួរខ្លួន 5,265mm/ ទទឹង 1,999/ កំពស់ 1,800mm និងគម្លាតចន្លោះកង់មុខទៅកង់ក្រោយ 3,115mm។ ផ្នែកចំហៀងមានការឌីស្សាញដៃទ្វារជាប្រភេទដៃលាក់ចូលក្នុង ឬ Hidden-door-handle និងមានជម្រើសប្រើយ៉ាន់កង់រង្វង់ 21-inch ឬ 22-inch។
ផ្នែកកាប៊ីនខាងក្នុងមានភាពធំទូលាយល្អជាមួយការរៀបចំពាក់ដោយកៅអីបីជួររៀបជា 2x2x2។ នៅឃ្លប់គូទក្រោយរបស់ GX អាចផ្ទុកទំងន់បាន 673kg និងដល់ 1,748kg នៅពេលបត់កៅអីជួរទីបីចុះ។ កៅអីជួរទីពីរជាប្រភេទកៅអី captain chairs មានភ្ជាប់ប្រព័ន្ធមុខងារ zero-gravity mode, មានទម្រជើង, មានមុខងារកំដៅ និងខ្យល់ត្រជាក់ រួមនិងមុខងារម៉ាស្សា 16 ចំនុចថែមទៀតផង។ Xpeng GX មានបំពាក់នូវប្រព័ន្ធ Speaker ចំនួន 33 គ្រាប់, មានទូរទឹកកក និងអេក្រង់ភ្ជាប់លើពិដានដំបូលមានទំហំធំដល់ 21.4-inch។
នៅផ្នែកកណ្តាល Dashboard មានអេក្រង់កម្សាន្តថាច់ស្គ្រីនទំហំ 17.3-inch, អេក្រង់បង្ហាញព័ត៌មានរថយន្តទំហំ 8.8-inch Full-LCD និងប្រព័ន្ធបង្ហាញលើកញ្ចក់ដំបូលមុខ AR-HUD ទំហំ 88-inch។ ផ្នែកខាងក្នុងមានជម្រើសបីពណ៌ មានពណ៌ត្នោត, ពណ៌ស និងស្វាយ។ ហើយនៅស្នូលកណ្តាលមានកន្លែងសាកស្មាតហ្វូនឥតប្រើខ្សែចំនួនពីរ រួមនឹងប្រព័ន្ធបង្ហើរក្លិនក្រអូប និងប្រព័ន្ធភ្លើងបំភ្លឺក្នុងកាប៊ីន Ambient lighting ផងដែរ។
នៅលើម៉ូដែល Xpeng GX EREV មានបំពាក់នូវប្រព័ន្ធម៉ាស៊ីនសាំង 1.5-liter សម្រាប់មុខងារ range-extender ដែលវាដើរតួរជាម៉ាស៊ីនសម្រាប់សាកភ្លើងឲ្យកញ្ចប់អាគុយ និងជម្រុញដំណើរការប្រព័ន្ធម៉ូទ័រអគ្គិសនី។ ម៉ូដែលនេះប្រើប្រាស់ម៉ូទ័រអគ្គិសនីប្រភេទ e-motor ចំនួនពីរគ្រាប់អាចផលិតកម្លាំងសរុបបានដល់ 496hp និងមានកញ្ចប់ថ្មទំហំ 63.3kWh សាកភ្លើងពេញម្តងអាចបើកបរបានចម្ងាយ 430km ដោយប្រើថាមពលអគ្គិសនីសុទ្ធ ក្រោមស្តង់ដារ CLTC។ ហើយប្រសិនបើគូបជាមួយម៉ាស៊ីនចាក់សាំងមួយពេញ 60L គឺអាចបើកបានចម្ងាយដល់ 1,585km។
ចំនែកម៉ូដែល GX BEV វិញ ដំណើរការដោយម៉ូទ័រអគ្គិសនី e-motor មួយមានភ្ជាប់នូវខាងក្រោយមានកម្លាំង 362hp ទទួលថាមពលដំណើរការដោយកញ្ចប់ថ្មទំហំ 91.9kWh សាកភ្លើងពេញម្តងអាចបើកបានចម្ងាយ 665km (CLTC)។ រីម៉ូដែល GX BEV-4WD មានកម្លាំងសរុបដល់ 430kW (577hp) និងមានកញ្ចប់ថ្មទំហំ 110kWh សាកភ្លើងពេញម្តងអាចបើកបានចម្ងាយ 750km (CLTC)។
ប្រព័ន្ធជើងក្រោមរបស់ Xpeng GX Series បានបំពាក់នូវប្រព័ន្ធបច្ចេកវិទ្យាទំនើប Bosch steer-by-wire និង brake-by-wire technologies, ប្រព័ន្ធ dual-chamber air suspension និង rear-wheel steering ដែលអាចបត់បានមុំ 7.5 ដឺក្រេ និងដល់ 10 ដឺក្រេនៅពេលប្រើមុខងារ self-parking mode និងរង្វាស់មុំបត់ត្រឡប់ក្រោយខ្លីត្រឹម 5.4m ប៉ុណ្តោះ។ ទៅលើប្រព័ន្ធជំនួយការបើកបរវិញ Xpeng GX គាំទ្រដោយប្រព័ន្ធ L4-ready self-driving model ដែលគាំទ្រដំណើរការដោយបន្ទះឈីបឆ្លាតវៃកម្រិតខ្ពស់ AI Touring Max 750 TOPS, Ultra SE 1,500 TOPS, Ultra 2,250 TOPS, និង L4 Robo 3,000 TOPS៕




