ស្វែងរកពួកយើង:

Xpeng Mona M03 មានដឹកជញ្ជូនបាន 150,000thគ្រឿង ត្រឹមរយៈពេល 10 ខែ

ដោយ

Koun Jab Luffy

23 កក្កដា 2025 08:23 ព្រឹក

អាន 2 នាទី

Article image
យោងតាមទិន្នន័យថ្មីនៅថ្ងៃនេះ បានបង្ហាញថា នៅក្នុងរយៈពេល 10 ខែមកនេះ ក្រុមហ៊ុន Xpeng បានដឹកជញ្ជូនឡានអគ្គិសនីម៉ុដែល Mona M03 របស់ខ្លួនសម្រាប់អតិថិជននៅប្រទេសចិនបានចំនួន 150,000 គ្រឿងហើយ។ Xpeng Mona M03 មានកម្លាំង 214 សេះ និងបើកបរបានចម្ងាយ 600km ត្រូវបានក្រុមហ៊ុនប្រកាសដាក់លក់ជាមួយតម្លៃចាប់ពី 119,800 យ៉ន់ទៅ 139,800 យ៉ន់ដែលប្រហាក់ប្រហែល 17,000 ដុល្លារ ទៅលើ 19,480 ដុល្លារ។
សូមជំរាបថា Xpeng Mona M03 ត្រូវបានក្រុមហ៊ុនដាក់លក់ជាលើកដំបូងកាលពីថ្ងៃទី 27 ខែសីហាឆ្នាំ 2024 ដោយត្រឹមតែ 52 នាទីប៉ុណ្ណោះឡានថ្មីនេះមានការបញ្ជាទិញ 10,000 គ្រឿង ហើយនឹងដឹកជញ្ជូនអោយអតិថិជននៅថ្ងៃទី 30 ខែសីហាឆ្នាំ 2024 ហើយនៅថ្ងៃទី 27 ខែកញ្ញាឆ្នាំ 2024 ក្រុមហ៊ុនក៏បានប្រកាសពីសង្វាក់ផលិតកម្មទៅលើរថយន្តលេខរៀងទ 50,000th សម្រាប់ម៉ូដែលនេះផងដែរ។ បន្តមកថ្ងៃទី 31 ខែមីនាកន្លងទៅនេះក្រុមហ៊ុននេះផលិត Xpeng Mona M03 បាន 100,000 គ្រឿង។ សម្រាប់ថ្ងៃទី 22 ខែកក្កដានេះ ក្រុមហ៊ុននេះបានប្រកាសពីការផលិត Mona M03 បាន 150,000thគ្រឿងហើយ។
Article image
Xpeng Mona M03 មានការឌីស្សាញឡើងប្រកបដោយប្រណិតភាព និងទំនើបនិយម រថយន្តនេះមានការរចនាចង្កៀងខាងមុខជារាងអក្សរ Y ឬហៅថា Y-shaped Headlight។ Mona M03 មានប្រវែងដងខ្លួន 4,780mm/ ទទឹង 1,896mm/ កំពស់ 1,445mm ជាមួយគម្លាតចន្លោះកង់មុខក្រោយ 2,815mm។
Article image
នៅផ្នែកខាងក្នុងមានការរចនាប្រណិតមិនចាញ់រថយន្តរបស់ Tesla នោះទេ ដោយក្នុងនោះមានបំពាក់នូវអេក្រង់កម្សាន្ត និងបង្ហាញព័ត៌មានរថយន្តទំហំធំដល់ 15.6-អ៊ីង និងគាំទ្រដំណើរការដោយបន្ទះឈីប Snapdragon 8155 រួមនឹងកម្មវិធីបង្ហាញផ្លូវបែប 3D Map និងប្រព័ន្ធកាមេរ៉ា 360 ដឺក្រេផងដែរ។
Article image
Xpeng Mona M03 មានជម្រើសម៉ូទ័រអគ្គិសនីចំនួនពីរកំលាំង គឺ 140kW ឬ 187 សេះ និង 160kW ឬ 214 សេះ។ ហើយសម្រាប់កញ្ចប់ថ្មអគ្គិសនីវិញ គឺមានពីរជម្រើសទំហំដូចគ្នា ក្នុងនោះមានជម្រើសទំហំ 51.8kWh និង 62.2kWh ដែលជាប្រភេទថ្មដែលផ្គត់ផ្គង់ដោយក្រុមហ៊ុន FineDream ដែលជាបុត្រសម្ព័ន្ធរបស់ BYD។ កញ្ចប់ថ្មរបស់ Mona M03 សាកភ្លើងពេញម្តងអាចរត់បានចម្ងាយផ្លូវ 515km និង 620km រៀងៗគ្នា តាមការធ្វើតេស្តស្តង់ដារពីស្ថាប័ន CLTC៕
Article image