ស្វែងរកពួកយើង:

Xpeng X9 EREV ចេញថ្មី អាចបើកបានចម្ងាយ 1,600km ត្រៀមប្រកាសចេញនៅខែក្រោយនេះហើយ

ដោយ

Koun Jab Luffy

15 កញ្ញា 2025 05:08 ល្ងាច

អាន 2 នាទី

Article image
Xpeng X9 EREV ដែលជាឡានអគ្គិសនីលាយចំហះខ្នាតធំ សាកពេញ និងចាក់សាំងពេញម្តង មានសមត្ថភាពបើកបរបានចម្ងាយ 1,600km តាមស្តង់ដារ CLTC ត្រូវបានក្រុមហ៊ុនផលិតឡានអគ្គិសនីដ៏ធំរបស់ប្រទេសចិនមួយនេះ ប្រកាសថា នឹងមានការដាក់សម្ពោធនៅលើទីផ្សារចិននាខែតុលាឆ្នាំ 2025 ខាងមុខនេះហើយ។ ឡានស៊េរីថ្មីនេះ បំពាក់នូវអាគុយទំហំ 63.3kWh អាចបើកបរនៅលើមុខងារអគ្គិសនីសុទ្ធបានចម្ងាយ 450km ហើយនិងមានការទ្រទ្រង់នូវប្រព័ន្ធសាកបញ្ចូលថាមពថ្មកម្រិត 800V high-voltage system និងគាំទ្រនូវឆ្នាំងសាក 5C charging ថែមទៀតផង។
យោងតាមការប្រកាសព័ត៌មានថ្មីៗនេះ បានអោយដឹងថា ឡាន Xpeng X9 EREV បានធ្វើការចុះបញ្ជីលក់នៅលើទីផ្សារប្រតទេសចិនកាលពីថ្ងៃទី 8 ខែសីហាកន្លងទៅដោយថែមទាំងមានការបញ្ជាក់ព័ត៌មានទូទៅនៅលើឡាននេះផងដែរ។ ហើយកាលដើមខែកញ្ញានេះ ក្រុមហ៊ុន Xpeng បានប្រកាសជាផ្លូវការណ៍ថា X9 Minivan នេះ នឹងដំណើរការនៅលើប្រព័ន្ធ SEPA 3.0 platform និងមានអាគុយទំហំធំដល់ទៅ 63.3 kWh។ នៅថ្ងៃទី 15 ខែកញ្ញា ក្រុមហ៊ុន Xpeng បានប្រកាសថា X9 នឹងមកដល់នៅខែតុលាខាងមុខនេះហើយ។
Article image
សូមជំរាបថា ក្រុមហ៊ុន Xpeng បានប្រកាសចេញឡាន X9 Minivan នេះជាលើកដំបូងនៅលើទីផ្សារប្រទេសចិនកាលខែមករាឆ្នាំ 2024 ហើយសម្រាប់លក់ទៅលើម៉ួដែលអគ្គិសនីបានចំនួន 32,765 គ្រឿង។ នៅឆ្នាំនេះ ក្រុមហ៊ុននេះបានបញ្ជាក់ពីការបង្ហាញចេញនូវម៉ូដែល EREV របស់ X9 នេះ នៅខែក្រោយនេះហើយ។ Xpeng X9 EREV មានម៉ាស៊ីនចំណុះ 1.5 លីត្រ Turbocharged Engine មានកម្លាំង 110kW (148 សេះ) ហើយនឹងមានការគាំទ្រដោយអាគុយ CALB-made LFP battery ទំហំ  63.3kWh ព្រមទាំងទ្រទ្រង់ជាមួយប្រព័ន្ធសាក 800V high-voltage system ហើយនិងប្រើប្រាស់បានជាមួយឆ្នាំង 5C charging ថែមទៀតផង។
Article image
Xpeng X9 អាចបើកជាមួយអគ្គិសនីសុទ្ធបានចម្ងាយ 450km តាមស្តង់ដារ CLTC ខណៈដែលចាក់សាំងពេញ និងសាកពេញម្តងអាចបើកបានចម្ងាយ 1,600km។ ឡាន MPV ថ្មីនេះ មានតួខ្លួន 5316/1988/1785mm និងនមានគម្លាតកង់មុខក្រោយប្រវែង 3,160mm ហើយនិងមានឃ្លុបដាក់ឥវ៉ាន់បាន 2,750kg។
Xpeng X9 EREV ចេញថ្មី អាចបើកបានចម្ងាយ 1,600km ត្រៀមប្រកាសចេញនៅខែក្រោយនេះហើយ