ស្វែងរកពួកយើង:

XPENG ចេញឡានអគ្គិសនីថ្មី បំពាក់កុងទ័របាញ់លើកញ្ចក់ទំហំដល់ទៅ 87 អ៊ីង ដូចក្នុងរឿងវិទ្យាសាស្រ្ត!

ដោយ

Koun Jab Luffy

14 សីហា 2025 09:35 ព្រឹក

អាន 2 នាទី

Article image
ថ្មីៗនេះ ក្រុមហ៊ុន XPENG ទើបតែបានបង្ហាញខ្លួនជាផ្លូវការណ៌នូវឡានអគ្គិសនីរបស់ខ្លួនម៉ូដែល XPENG P7 ស៊េរីថ្មី នៅលើទីផ្សារប្រទេសចិន ដែលមានតម្លៃចាប់ពីខ្ទង់ $26,000 ឡើងទៅ។ សម្រាប់វត្តមានឡាន Sedan អគ្គិសនីរបស់ចិន មួយនេះ គឺក្រុមហ៊ុនបានផ្តល់ជម្រើសអាគុយ ចំនួន 2 ប្រភេទ គឺ៖
ទី 1 ទំហំ 74.9 kWh ប្រើម៉ូទ័រអគ្គិសនី 1 និង ប៉ុង 1 (RWD) មានកម្លាំង 362 HP អាចបើកបរបានចម្ងាយ 702 KM ដល់ 820 KM នៅពេលសាកភ្លើងពេញម្តង
និង ទី 2 ទំហំ 92.92 kWh ប្រើម៉ូទ័រអគ្គិសនី 2 និង ប៉ុង 2 (AWD) មានកម្លាំង 586 HP អាចបើកបរបានចម្ងាយ 750 KM នៅពេលសាកភ្លើងពេញម្តង
Article image
XPENG P7 នឹងគាំទ្រការសាកភ្លើងល្បឿនលឿន ដោយចំណាយពេលត្រឹមតែ 10 នាទីប៉ុណ្ណោះ អាចសាកភ្លើងបានចម្ងាយ 435 KM វិញតែម្តង។ បើនិយាយពីរូបរាងវិញ ឡាន XPENG P7 មានការឌីហ្សាញបែបស្ព័រ និងទាន់សម័យ មើលទៅពិតជាទាក់ទាញខ្លាំងមែនទែន ហើយមានប្រវែងតួខ្លួន 5.01m ទទឺង 1.97m កម្ពស់ 1.42m និង គម្លាតពីកង់មុខទៅកង់ក្រោយ 3m ដែលមានន័យថា វាមានទំហំប្រហាក់ប្រហែលទៅនឹង Tesla Model S។
Article image
អ្វីដែលជាចំណុចពិសេសេខ្លាំងលើឡានអគ្គិសនីថ្មី XPENG P7 នេះ គឺកាប៊ីនខាងក្នុងដ៏ទំនើប ដែលមានបំពាក់កុងទ័របាញ់លើកញ្ចក់ ទំហំ 87 អ៊ីញ ជាប្រភេទ AR Head-up Display  អមដោយដៃចង្កូតបែបស្ព័រ រចនា 3 កាំ មានប៊ូតុង Drive Mode ដូចដៃចង្កូត AMG ផងដែរ។ មិនតែប៉ុណ្ណោះ នៅលើ ក៏បានបំពាក់កុងទ័រឌីជីថល និងអេក្រង់កម្សាន្ត Touchscreen ផ្នែកកណ្តាលទំហំធំ អាចងាកមករកអ្នកបើកបរ និង កៅអីស្ព័រប្រភេទ Bucket Seats ទៀតផង៕
Article image