
យោងតាមព័ត៌មានថ្មីនៅថ្ងៃនេះ បាននិយាយថា Xpeng បានធ្វើការចុះបញ្ជីថ្មីទៅលើម៉ូដែល extended-range សម្រាប់ X9 ដែលជារថយន្ត MPV ប្រភេទ 7 កៅអីរបស់ខ្លួនថែមទៀតហើយ។ សម្រាប់ម៉ូដែលថ្មីនេះ នឹងក្លាយឡានប្រភេទ hybrid ដែលក្រុមហ៊ុននេះ នឹងបង្ហាញវត្តមាននៅលើទីផ្សារនាត្រីមាសទី 4 ខាងមុខនេះហើយ។ ផ្អែកតាមបញ្ជីរបស់ MIIT ដែលជាក្រសួងឧស្សាហកម្ម និងបច្ចេកវិទ្យាព័ត៌មានរបស់ប្រទេសចិន នៅថ្ងៃនេះ បានបញ្ជាក់ថា ឡាននេះត្រូវបានអនុញាតអោយមានការដាក់លក់ហើយ ដែលនៅក្នុងនោះក៏មានម៉ូដែល (EREV) របស់ Xpeng X9 នេះផងដែរ។
ប្រភពខាងលើនេះបន្តថា សម្រាប់ព័ត៌មានជាក់លាក់នៃឡានថ្មីនេះ អាចនឹងមានការបញ្ជាក់ច្បាស់ជាសារធាណៈនៅថ្ងៃទី 9 ខែសីហា ឬថ្ងៃទី 15 ខែសីហាខាងមុននេះ។ ជាមួយនិងការជូនដំណឹងរបស់ Xpeng X9 ថ្មីនេះ គឺមានតែការបង្ហាញនូវកាតាឡុកជាមួយនិងលេខម៉ូដែល NHQ6530SHEVHA ហើយនឹងមានការបញ្ជាក់ពីទីតាំងផលិតនៅរោងចក្ររបស់ក្រុមហ៊ុន Xpeng នៅខែ Guangzhou តែប៉ុណ្ណោះ។
សូមជំរាបថា Xpeng X9 នេះ គឺជាឡាន MPV ប្រភេទ 7 កៅអី ដែលមានតួខ្លួនប្រវែង 5,316mm និងទទឺង1,988mm ហើយនិងកំពស់ 1,785mm ខណៈដែលគម្លាតកង់មុខក្រោយមានប្រវែង 3,160mm។ សម្រាប់ម៉ូដែលនេះ គឺវែងជាងឡាន Xpeng X9 អគ្គិសនីសុទ្ធ ដែលមានប្រវែងត្រឹមតែ 5,293mm ប៉ុណ្ណោះ។ Xpeng X9 EREV មានឃ្លុបសម្រាប់ផ្ទុកឥវ៉ាន់បាន 2,750kg និងអាចបើកបានជាមួយល្បឿនលឿនបំផុត 180km នៅក្នុងមួយម៉ោង។

ឡាន MPV ថ្មីនេះ គឺមានម៉ាស៊ីន 1.5-liter engine ដែលផ្គត់ផ្គង់ដោយ Harbin Dongan Auto Engine មានសមត្ថភាពអាចបង្កើតល្បឿនបាន 110 kW។ ឡាននេះប្រើប្រាស់អាគុយ lithium iron phosphate (LFP) ដែលផ្គត់ផ្គង់ដោយ CALB។ X9 EREV នឹងក្លាយជាម៉ូដែលដំបូងរបស់ Xpeng ដែលប្រើប្រាស់នូវ super hybrid និងមានការប្រកាសចេញជាផ្លូវការណ៌នៅត្រីមាសទី 4 ខាងមុខ នេះបើតាមការបញ្ជាក់ពីលោក He Xiaopeng ដែលជាអគ្គនាយកគ្រប់គ្រង និងជានយកប្រតិបត្តិរបស់ Xpeng បង្ហោះនៅលើ Weibo បន្ទាប់ពីការចុះបញ្ជី។
