
ក្រុមហ៊ុន BYD បាននាំយកនូវរថយន្តថ្នាក់ប្រណិតរបស់ខ្លួនដែលស្ថិតនៅត្រកូល YangWang ទៅកាន់ទីផ្សារអឺរ៉ុប។ក្រុមហ៊ុននេះបានបង្ហាញចេញនូវម៉ូដែលដំបូងរបស់ខ្លួន SUV U9 នៅក្នុងព្រឹត្តិការ 2024 Geneva Motor Show។ U9 គឺជារថយន្តមួយ ដែលអាចបើកបរនៅលើទឹកបាន 3km/h ឬអាចធ្វើបាន 360-degree tank turns បានថែមទៀតផង។
ម៉ូដែលនេះ គឺជាម៉ូដែលតម្លៃខ្ពស់បំផុតរបស់ BYD។ ក្រឡេកមកមើល YangWang U8 គឺបានបង្ហាញវត្តមានកាលខែមករាឆ្នាំមុននេះ ហើយនឹងមានដាក់លក់កាលពីខែកញ្ញាឆ្នាំ 2023 ក្នុងតម្លៃ 1,089 លានយន់ ដែលប្រហែលជា 150,000 ដុល្លារ។ គិតចាប់ពីខែធ្នូ ដល់ខែមករា ឆ្នាំ 2023 កន្លងទៅនេះ U8 មានការនាំចេញបាន 1,652 គ្រឿងសម្រាប់ទីផ្សារប្រទេសចិន។

U8 គឺជាម៉ូដែលថ្មីមួយស្ថិតនៅក្នុងត្រកូល AWD electric range extended vehicle (EREV)។ រថយន្តនេះ ដំណើរការនៅលើ ICE ដើម្បីផលិតនូវថាមពលសម្រាប់អាគុយ ប៉ុន្តែមិនភ្ជាប់ជាមួយនិងកង់ទេ។ សម្រាប់ LFP Blade battery គឺមានទំហំ 49.05 kWh អាចរត់បាន 180 km។ ជាមួយនិងការសាកអាគុយពេញ និងធុងដែលមានចំណុះ 75-liter tank រថយន្តនេះ អាចរត់បាន 1000 km។ U8 បំពាក់នូវមូទ័រអគ្គិសនីចំនួន 4 ដោយមួយគ្រាប់មានកម្លាំង 220 kW។ សម្រាប់ការរួមបញ្ចូលគ្នានៃម៉ូទ័រទាំង 4 គឺបង្កើតបានទំហំ 880 kW ដែលស្មើរនឹងកម្លាំង 1,180 សេះ ហើយនិងមានកម្លាំងរមួលបាន 1,280 Nm។ រថយន្តនេះរត់បានល្បឿនលឿនំបំផុតត្រឹម 200 km/h និងអាចបង្កើតល្បឿនបានចាប់ពី 0-100km ដោយប្រើពេលត្រឹម 3.6 វិនាទីប៉ុណ្ណោះ។

U8 មានវិមាត្រ 5319/2050/1930 mm និងមានប្រវែងគម្លាតកង់ 3050 mm។ រថយន្តនេះ គឺមានការបំពាក់នូវកៅអីអង្គុយប្រភេទ e4 platform និងមានភ្ជាប់ជាមួយនូវប្រព័ន្ធ Disus-P hydraulic body control system ដែលជួយទប់ការរលាក់ឡើងចុះបានកម្រិត 150 mm។ នៅក្នុងរថយន្តនេះមាន 5 កៅអី និងមាន 3 ជួរ។ BYD បានប្រកាសថា YangWang U8 នឹងមានវត្តមានៅប្រេស៊ីលនាខែឧសភាខាងមុខនេះហើយ ប៉ុន្តែមិនទាន់មានការបញ្ជាក់ព័ត៌មានច្បាស់នោះទេ។ គួរបញ្ជាក់ថា កាលពីខែតុលាកន្លងទៅនេះ YangWang U8 ក៏បានក្លាយជាប្រធានបទសំខាន់នៅពេលដែល លោក Gavin Newsom ដែលជា California Governor បានធ្វើការ test-drive រថយន្តនេះ នៅក្នុងប្រទេសចិន។

សូមជំរាបថា នៅសប្តាហ៌នេះ YangWang ក៏បានប្រកាសចេញនូវជំនាន់ទី 2 របស់ខ្លួន YangWang U9 ដែលមានតម្លៃដល់ទៅ 1.69 លានយ៉ន់ ស្មើរនឹង 236,000 ដុល្លារផងដែរ។ ជាមួយនិងការប្រើប្រាស់ YangWang U8 លោកអ្នកអាចជិះលេងក្នុងទឹងបាន ខណៈដែល U9 អាចលោត និងរាំបាន។ BEV supercar នេះ ចប់ទទួលការបញ្ជាទិញជាមួយនិងការកក់ 300 ពាន់យ៉ន់ ហើយនឹងមានការផលិតទ្រង់ទ្រាយធំនៅត្រីមាសទី 2 ក៏ដូចជាដឹកជញ្ជូនចេញនាពាក់កណ្តាលឆ្នាំ 2024។ +

YangWang U8 នឹងក្លាយជាគូរប្រជែងរបស់ Dongfeng M-Hero 917 ឬ Hummer EV នៅលើទីផ្សារប្រទេសចិន ហើយក៏ប្រជែងជាមួយ Mercedes Benz G-Wagon សម្រាប់ទីផ្សារអឺរ៉ុប។
