
នៅថ្ងៃនេះ ក្រុមហ៊ុន Yangwang បានប្រកាសថា ឡានអគ្គិសនីបែបស្ព័រម៉ូដែល BYD Yangwang U9 របស់ខ្លួន នឹងធ្វើដំណើរទៅធ្វើតេស្តសាកល្បងជាលើកទីពីរនៅទីលានប្រណាំង Nürburgring ក្នុងប្រទេសអាល្លឺម៉ង់ នាខែកក្កដាខាងមុខ ដើម្បីបំបែកកំណត់ថ្មីជាមួយការបើកបរដ៏អស្ចារ្យ។ កាលពីឆ្នាំ 2024 កន្លងទៅនេះ Yangwang U9 បានបង្ហាញពីសមត្ថភាពអស្ចារ្យម្តងរួចមកហើយ ដោយអាចធ្វើបានល្បឿន 391.94 km/h ជាមួយនិងការបើកបរ 7:17.900 ជុំ។ ឡាអអគ្គិសនីបែបស្ព័រ Yangwang U9 នឹងមានការធ្វើតេស្តម្តងទៀតនៅខែកក្កដាខាងមុខ។
សូមជំរាបថាឡានអគ្គិសនីបែបស្ព័រថ្មីនេះ គឺមានការដាក់អោយដំណើរការនៅលើ BYD’s e4 platform និងមានការបំពាក់នូវប៊ូម Disus-X technology architecture ហើយជាមួយនិងការត្រឡប់មកធ្វើតេស្តម្តងទៀតនេះ ក្រុមហ៊ុនបានដាក់គោលដៅបំបែកកំណត់ត្រាថ្មី ជាមួយនិងល្បឿនលឿនជាងមុន ហើយនិងពេលវេលាតិចជាងមុន។

មកដល់ពេលនេះទាំងក្រុមវិស្វករ និងឡាអអគ្គិសនីបែបស្ព័រនេះបានទៅដល់ប្រទេសអាល្លឺម៉ង់រួចរាល់ហើយ។ ក្រុមការងារទាំងអស់អាចនឹងចាប់ផ្តើមធ្វើតេស្តនៅលើ Germany’s ATP testing facility ជាមុនសិន មុននឹងបន្តធ្វើតេស្តផ្លូវការនៅលើទីលានប្រណំង Nürburgring Nordschleifeដែលទីលានបើកបរដ៏គ្រោះថ្នាក់ជាទីបំផុត។

និយាយពីកម្លាំងនៅលើឡានអគ្គិសនីបែបស្ព័រ BYD Yangwang U9 ត្រូវបានក្រុមហ៊ុនបំពាក់នូវម៉ូទ័រ 960kW (1,287 សេះ) និងមានកម្រិតរមួល 1,680 Nm។ សម្រាប់ម៉ូទ័រនេះគឺមានសមត្ថភាពខ្ពស់បំផុតដោយអាចធ្វើបានដល់ទៅ 21,000 RPM ហើយនឹងអាចបង្កើតល្បឿនបានពី 0-100 km/h ប្រើប្រាស់ពេលត្រឹមតែ 2.36 ប៉ុណ្ណោះ។

