ស្វែងរកពួកយើង:

Zeekr ចាប់ផ្តើមសង្វាក់ផលិតកម្មទ្រង់ទ្រាយធំទៅលើរថយន្ត minivan ស៊េរីថ្មី ម៉ូដែល Zeekr MIX ហើយ

ដោយ

Koun Jab Luffy

23 តុលា 2024 11:49 ថ្ងៃត្រង់

អាន 2 នាទី

Article image
ក្រុមហ៊ុនផលិតរថយន្តម៉ាក Zeekr របស់ Geely បានចាប់ផ្តើមសង្វាក់ផលិតរថយន្ត minivan ស៊េរីថ្មីរបស់ខ្លួន គឺ Zeekr MIX នៅមុនថ្ងៃប្រកាសចេញមកដល់ ដែលត្រៀមនឹងធ្វើឡើងនាថ្ងៃទី 23 ខែតុលា ត្រូវនឹងថ្ងៃស្អែកនេះ។ រថយន្ត Compact minivan ឬ MPV ស៊េរីថ្មីមួយនេះដំណើរការនៅលើប្រព័ន្ធម៉ូទ័រអគ្គិសនីកំលាំង 310kWh ឬស្មើរនឹង 415 សេះ។
Zeekr MIX ត្រូវបានផលិតឡើងដោយប្រើប្រាស់គំរូនៃរថយន្ត Zeekr M-Vision ហើយរថយន្ត MPV ថ្មីនេះត្រូវបានក្រុមហ៊ុនដាក់ពាក្យស្នើរសុំច្បាប់ចេញលក់នៅក្នុងប្រទេសចិនកាលពីខែមិថុនា ឆ្នាំ 2024។ ហើយមកទល់នឹងពេលនេះ គឺវាមានរយះពេលប្រាំពីរខែហើយ ដែលជាពេលដែល Zeekr ធ្វើការចាប់ផ្តើមសង្វាក់ផលិតរថយន្តស៊េរីថ្មីនេះឡើងក្នុងទ្រង់ទ្រាយធំដើម្បីត្រៀមបញ្ចេញលក់នៅលើទីផ្សារក្នុងពេលឆាប់ៗខាងមុខនេះ។
Article image
សម្រាប់សង្វាក់ផលិតកម្មទ្រង់ទ្រាយធំដំណាល់កាលទីមួយនៃរថយន្ត Zeekr MIX MPV ត្រូវបានចាប់ផ្តើមកាលពីថ្ងៃទី 21 ម្សិលមិញនេះ ដែលបានចាប់ផ្តើមសង្វាក់ផលិតកម្មលើកដំបូងក្នុងរោងចក្រសំខាន់របស់ Geely ស្ថិតក្នុងតំបន់ Ningbo ប្រទេសចិន។
Article image
Zeekr MIX minivan មានប្រវែងបណ្តោយ 4,668mm/ ទទឹង 1,995mm/ កំពស់ 1,775mm និងគម្លាតចន្លោះកង់មុខទៅកង់ក្រោយប្រវែង 3,008mm។ រថយន្តស៊េរីថ្មីនេះមានទ្វារបើកបែប Sliding-door ចំនួន 3 លើកលែងតែទ្វារតៃកុងដែលបើកដូចរថយន្តទូទៅ។ Zeekr MIX មានកៅអីចំនួន 5 និងមានតុទំហំធំល្មមមួយនៅកណ្តាលរថយន្ត ហើយកៅអីជួរខាងមុខអាចបង្វិលបែកទៅខាងក្រោយអង្គុយទល់មុខអ្នកដំណើរនៅកៅអីជួរក្រោយបាន។ រថយន្តស៊េរីថ្មីនេះដំណើរការដោយប្រព័ន្ធម៉ូទ័រអគ្គិសនីមួយបំពាក់នៅផ្នែកកង់ក្រោយដែលមានកំលាំង 310kW ឬស្មើរនឹង 415 សេះ។
Article image
Zeekr MIX បំពាក់កញ្ចប់អាគុយអគ្គិសនីប្រភេទ ternary NMC battery pack ទំហំ 77kWh ដែលការសាកភ្លើងមួយពេញម្តងអាចបើកបរបានចម្ងាយផ្លូវ 556km។ រថយន្ត MPV ស៊េរីថ្មីនេះបានជម្រើសយ៉ាន់កង់ទំហំ 19-inch និង 20-inch។ អ្វីដែលពិសេសនៅលើដំបូលខាងមុខរបស់ MIX មានបំពាក់នូវបច្ចេកវិទ្យាអំពូល LED beam ចំនួន 1,711 គ្រាប់ដែលអាចបង្ហាញចេញនូវផ្ទាំងទស្សនីយភាពរូបភាព និងអក្សរថែមទៀតផង។ ហើយសម្រាប់តម្លៃ និងគុណសម្បត្តិលម្អិតផ្សេងៗទៀតរបស់ Zeekr MIX ផ្លូវការណ៍យើងនឹងបានដឹងនៅថ្ងៃទី 23 ខែតុលានេះហើយ៕
Article image
Zeekr ចាប់ផ្តើមសង្វាក់ផលិតកម្មទ្រង់ទ្រាយធំទៅលើរថយន្ត minivan ស៊េរីថ្មី ម៉ូដែល Zeekr MIX ហើយ