ស្វែងរកពួកយើង:

Zeekr នាំចេញរថយន្តទៅកាន់ទីផ្សារសកលបាន 15,000th គ្រឿងរយៈពេល 2 ឆ្នាំ

ដោយ

Koun Jab Luffy

30 មករា 2025 10:07 ព្រឹក

អាន 2 នាទី

Article image
កាលពីថ្ងៃទី 27th ខែមករានេះ Zeekr បានប្រកាសនាំចេញនូវរថយន្តរបស់ខ្លួនទៅកាន់ទីផ្សារសកលបានចំនួន 15,000th គ្រឿងហើយ ដោយរថយន្តដែលមានលេខរៀងខាងលើនេះ គឺបង្ហាញវត្តមាននៅលើទីផ្សារអូស្ត្រាលី។ សូមជំរាបថា Zeekr បានចាប់ផ្តើមនាំចេញរថយន្តរបស់ខ្លួនជាលើកដំបូងទៅកាន់ទីផ្សារខាងក្រៅ កាលពីឆ្នាំ 2023 ដោយចាប់ផ្តើមពីប្រទេសស៊ុយអ៊ែត។
មកដល់ពេលនេះ ក្រុមហ៊ុននេះបន្តពង្រីកទីផ្សារទៅកាន់ទីផ្សារជាច្រើនទៀតដូចជា ប្រទេសដាណឺម៉ាក, បារាំង, ន័រវេ, អ៊ីស្រាអែល, អារ៉ាប៊ីសាអូឌីត, អូស្រ្តាលី, ថៃឡង់ដ៏, ហុងកុង និងប្រទេសសឹង្ហបុរី ទើបតែបើកកាលពីពេលថ្មីៗនេះ។ ជាមួយគ្នានេះ Zeekr ក៏បានពង្រីកមជ្ឈមណ្ឌលសិក្សាស្រាវជ្រាវ និងការឌីស្សាញ នៅក្រៅប្រទេសចិនផងដែរ។ ទីតាំងថ្មីនេះ គឺស្ថិតនៅទីក្រុង Gothenburg ប្រទេសស៊ុយអ៊ែត។
Article image
យោងតាមរបាយការណ៌ក្រុមហ៊ុននេះ បានបញ្ជាក់ថា Zeekr មានគម្រោងនឹងបង្កើតហាងថ្មីចំនួន 100 និងមជ្ឈមណ្ឌលសេវាកម្មចំនួន 70 កន្លែងបន្ថែមទៀតនៅលើទីផ្សារសកល សម្រាប់ឆ្នាំ 2025 ខាងមុខនេះ។ ជាមួយគ្នានេះ ក្រុមហ៊ុននេះ ក៏នឹងពង្រីកបន្ថែមនូវហាង Flagship stores ចំនួន 15 កន្លែងបន្ថែមទៀតផង ដែលទីតាំងទាំងនេះ គឺស្ថិតនៅទីក្រុងធំៗដូចជា  ស៊ីតនី, ហុង កុង, បាងកក និងឌូបៃជាដើម។ ក្រុមហ៊ុននេះមានគោលដៅចង់អោយមានការផ្តល់សេវាកម្មជួសជុល និងថែទាំនៅក្នុងប្រទេសសាមីផ្ទាល់តែម្តង ដើម្បីផ្តល់នូវបទពិសោធន៍កាន់តែងាយស្រួល និងរហ័ស។
Article image
និយាយពីទីផ្សាររបស់ Zeekr នៅលើសកលលោកនោះ នៅពេលនេះ ក្រុមហ៊ុននេះ មានហាងលក់រថយន្តរបស់ខ្លួនចំនួន538 កន្លែងហើយ ដែលមាននៅក្នុងទីផ្សារអឺរ៉ុប អូសេអានី អាមេរិកឡាទីន អាហ្វ្រិក។ Zeekr ក៏មានគម្រោងនៅក្នុងការបង្ហាញខ្លួននៅលើទឹកដីក្បែខាងរបស់ខ្លួនប្រទេសកូរ៉េខាងត្បូងផងដែរ ដែលទីផ្សារនេះ គឺមានដៃគូរប្រជែងធំៗចំនូនពីរ គឺ Hyundai និង Kia។
ចំពោះតួរលេខនៃការលក់រថយន្តវិញ គិតត្រឹមឆ្នាំ 2024 កន្លងទៅនេះ Zeekr បានលក់នាំចេញរថយន្តរបស់ខ្លួនបានចំនួន 222,123 គ្រឿង ដែលមានការកើនឡើង 87% ប្រៀបធៀបជាមួយឆ្នាំមុន។ លោក An Conghui ដែលជាអគ្គនាយករបស់ Geely និងជានាយកគ្រប់គ្រងរបស់ Zeekr បានមានប្រសាសន៌ថា ក្រុមហ៊ុនគ្រោងនឹងបង្កើនការលក់ពី 100,000 ទៅលើ 320,000 គ្រឿងសម្រាប់ឆ្នាំខាងមុខ។
Zeekr នាំចេញរថយន្តទៅកាន់ទីផ្សារសកលបាន 15,000th គ្រឿងរយៈពេល 2 ឆ្នាំ