Zeekr ដែលជាក្រុមហ៊ុនផលិតឡានអគ្គិសនីថ្នាក់ប្រណិតស្ថិតនៅក្រោមឆ័ត្រ Geely Auto នៅថ្ងៃនេះ បានប្រកាសថា ពីទិន្នន័យថ្មីនៃការប្រគល់រថយន្តថ្នាក់ប្រណិត Zeekr 9X Flagship Hybrid SUV របស់ខ្លួនឈានដល់ចំនួន 50,000 គ្រឿងហើយ។ យោងតាមរបាយការណ៌ចេញពីក្រមហ៊ុន Zeekr បានអោយដឹងថា Zeekr 9X hybrid SUV ថ្មីនេះ មានតម្លៃចាប់ពី 77,600 ដុល្លារ ដែលនេះគឺតម្លៃខ្ពស់បំផុតសម្រាប់ទីផ្សារប្រទេសិននៅក្នុងចំណោមឡានប្រភេទដូចគ្នានេះ។

សូមជំរាបថា Zeekr 9X ត្រូវបានក្រុមហ៊ុនប្រកាសចេញជាលើកដំបូងកាលពីខែកញ្ញាឆ្នាំ 2025 ជាមួយតម្លៃ 465,900 យ៉ន់។ សម្រាប់ម៉ូដែលនេះ គឺជាម៉ូដែល hybrid របស់ Zeekr ដែលមានការឌីស្សាញជាពិសេស ដោយមានការផ្តោតខ្លាំងទៅលើការប្រកួតប្រជែងនៅលើទីផ្សារឡានប្រណិត។
ឡាននេះ ដំណើរការនៅលស្ថាបត្យកម្ម Geely's SEA-S architecture និងមានការគាំទ្រដោយកម្លាំងសាកជំនាន់ថ្មី 900-volt high-voltage hybrid system។ សម្រាប់ម៉ូដែលខ្ពស់ជាងគេ គឺមានការប្រើប្រាស់ម៉ូទ័រ 3 គ្រាប់ កម្លាំងសរុប 1,030 kW។ ឡាននេះ អាចបង្កើតល្បឿនពី 0 ទៅ 100km ចំណាយពេលត្រឹមតែ 3.1 វិនាទីប៉ុណ្ណោះ។

ការប្រកាសព័ត៌មានថ្មីនៅថ្ងៃនេះ គឺធ្វើឡើងមុនពេល Beijing Auto Show។ ក្រុមហ៊ុន Zeekr មានគម្រោងនឹងប្រកាសចេញនូវ Zeekr 009 MPV នៅថ្ងៃទី 24 ខែមេសាខាងមុខនេះផងដែរ។ ហើយរថយន្តថ្មីនេះ នឹងមានការតាំងបង្ហាញសម្រាប់អតិថិជនទស្សនាចាប់ពីថ្ងៃទី 28 មេសា ដល់ថ្ងៃទី 3 ខែឧសភា។ សម្រាប់ប៊ូតZeekr គឺមានទីតាំងលេខ A102 ក្នុង Hall A1 នៃ Capital International Exhibition Convention Center (CIECC)។