ស្វែងរកពួកយើង:

Zeekr 007 GT ចេញពណ៌ផ្កាឈូកថ្មី “Cloud Mist Pink” ដើម្បីជុំរុញការលក់អោយកាន់តែខ្លាំង

ដោយ

Koun Jab Luffy

15 វិច្ឆិកា 2025 09:37 ព្រឹក

អាន 2 នាទី

Article image
ក្រុមហ៊ុនរថយន្តម៉ាកប្រណិត Zeekr បានបញ្ចេញលក់រថយន្ត Zeekr 007 GT ពណ៌ផ្កាឈូកថ្មីហៅថា “cloud mist pink” នៅទីផ្សារប្រទេសចិន។ ផ្នែកខាងក្រៅរបស់ Zeekr 007 GT ពណ៌ថ្មីនេះ គឺមានពណ៌ខាងក្រៅជាពណ៌ផ្កាឈូករំលេចជាមួយដំបូលពណ៌ខ្មៅ រីនៅផ្នែកខាងក្នុងមានពណ៌ស្វាយលាយជាមួយពណ៌ខ្មៅ។ ទោះបីជា Zeekr 007 GT ទទួលបានការផាត់ពណ៌ខាងក្រៅថ្មីក៏ដោយក៏ក្រុមហ៊ុននៅរក្សាតម្លៃរថយន្តរបស់ខ្លួនដូចម៉ូដែលចេញលក់មុនដដែល។
Zeekr 007 GT គឺជាប្រភេទរថយន្តអគ្គិសនី Crossover SUV ស៊េរីថ្មីដែលត្រូវបានក្រុមហ៊ុនធ្វើការចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសចិនកាលពីថ្ងៃទី 15 ខែ មេសា ឆ្នាំ 2025 ដោយមានតម្លៃចាប់ពីខ្ទង់ $28,000 ដល់ $32,100។ ទៅលើការឌីស្សាញទូទៅរបស់ Zeekr 007 GT គឺមានភាពស្រស់ស្អាតទាន់សម័យដោយមានដំបូលបើកពីមុខដល់ក្រោយ ការឌីស្សាញកញ្ចក់ទា្វរគ្មានស៊ុម Frameless door និងកញ្ចក់មើលក្រោយឌីស្សាញយ៉ាងប្រណិតស្ទើរតែគ្មានគែមជុំវិញដូចកញ្ចក់ឡានដទៃ។
Article image
នៅផ្នែកខាងក្នុងរបស់ Zeekr 007 GT មានការបំពាក់នូវអេក្រង់កម្សាន្តប្រភេទថាច់ស្រ្គីនទំហំ 13.02-inch, មានប្រព័ន្ធបង្ហាញលើកញ្ចក់ដំបូលខាងមុខ AR-HUD ទំហំ 35.5-inch ក៏ដូចជាមុខងារ Blind-spot monitoring system ផងដែរ។ សម្រាប់ប្រព័ន្ធបញ្ជាមុខងារទូទៅនៅលើ Zeekr 007 GT គឺជាបន្ទះខួរក្បាល Nvidia Orin X ចំនួនពីរ។
Article image
ទៅលើប្រព័ន្ធសាកភ្លើងវិញ Zeekr 007 GT គាំទ្រនូវប្រព័ន្ធស្តង់ដារកម្រិត 800-volt high-voltage platform ដែលមានសមត្ថភាពគាំទ្របច្ចេកវិទ្យាសាកភ្លើងល្បឿនលឿនកម្លាំងដល់ 500kW រួមជាមួយ ប្រព័ន្ធបន្ថយអេឡិចត្រូម៉ាញ៉េទិច CCD electromagnetic damping system និង “smart magic carpet” suspension ថែមទៀតផង។ ទៅលើរយះចម្ងាយផ្លូវបើកបរវិញ Zeekr 007 GT ថ្មីនេះ អាចបើកបានចម្ងាយដល់ 825km នៅពេលសាកអាគុយពេញម្តង។ Zeekr 007 GT ដំណើរការដោយប្រព័ន្ធម៉ូទ័រអគ្គិសនីពីរដែលមានកម្លាំងសរុប 646 សេះ។
Article image
យោងទៅលើទិន្នន័យចែកចាយ Zeekr 007 GT បង្ហាញថា ម៉ូដែលនេះលក់បានប្រហែល 3,915 គ្រឿងក្នុងខែកញ្ញា ឆ្នាំ 2025។ របាយការណ៍ពី Caifuhao បង្ហាញថា ការលក់ឯកតាប្រចាំសប្តាហ៍នៅដើមខែតុលា របស់ Zeekr 007 GT បានធ្លាក់ចុះពីជាង 2,000 គ្រឿងក្នុងមួយសប្តាហ៍ មកក្រោម 1,000 គ្រឿងក្នុងមួយសប្តាហ៍ ដែលបង្ហាញពីការថយចុះនៃការនាំចេញបើប្រៀបធៀបទៅនឹងខែមុនៗ។ ទោះជាយ៉ាងណា Zeekr មិនទាន់បានបានបង្ហាញចេញតួលេខលក់ប្រចាំខែផ្លូវការសម្រាប់ខែតុលានោះទេ៕
Zeekr 007 GT ចេញពណ៌ផ្កាឈូកថ្មី “Cloud Mist Pink” ដើម្បីជុំរុញការលក់អោយកាន់តែខ្លាំង