ស្វែងរកពួកយើង:

Zeekr 007 និង Zeekr 7GT 2026 ដែលនឹងបង្ហាញខ្លួននៅទីផ្សារចិននាត្រីមាសទី 2 ឆ្នាំនេះ នឹងគាំទ្រនូវប្រព័ន្ធភ្លើងកម្លាំង 900V

ដោយ

Koun Jab Luffy

19 មករា 2026 07:50 ព្រឹក

អាន 3 នាទី

Article image
Zeekr 007 និង Zeekr 7GT ជំនាន់ថ្មីឆ្នាំ 2026 នឹងបង្ហាញខ្លួនផ្លូវការណ៍នៅទីផ្សារប្រទេសចិននាត្រីមាសទីពីរក្នុងឆ្នាំ 2026។ ឡានអគ្គិសនីជំនាន់ថ្មីទាំងពីរម៉ូដែលនេះ គឺគាំទ្រនូវប្រព័ន្ធភ្លើងកម្លាំង 900V High-Voltage system, បំពាក់បន្ទះឈីបជំនាន់ថ្មីចុងក្រោយ Nvidia Drive Thor-U កម្លាំង 700 TOPS និងគាំទ្រនូវប្រព័ន្ធបច្ចេកវិទ្យាជំនួយការបើកបរជំនាន់ថ្មី G-ASD Assisted driving system របស់ Geely ដែលបានធ្វើបទបង្ហាញនៅក្នុងព្រឹត្តិការណ៍ CES2026 ទីក្រុង Las Vegas ថ្មីៗនេះ។
Zeekr 007 ត្រូវបានក្រុមហ៊ុនធ្វើការប្រកាសចេញផ្លូវការណ៍នៅទីផ្សារប្រទេសចិននៅចុងឆ្នាំ 2023 ជាប្រភេទឡានអគ្គិសនីកម្រិតខ្ពស់ High-end electric sedan និងជាគូប្រជែងជាមួយ Tesla Model 3 ក្នុងប្រទេសចិនផងដែរ។  ក្នុងឆ្នាំ 2026 ខែមករា Zeekr បានប្រកាសផ្លូវការណ៍ថា Zeekr 007 និង 7GT ជំនាន់ថ្មីឆ្នាំ 2026 នឹងប្រកាសចេញផ្លូវការណ៍នៅត្រីមាសទីពីរក្នុងឆ្នាំ 2026។ តាមការបញ្ជាក់ពី Zeekr បានឲ្យដឹងថា Zeekr 007 និង 7GT គឺគាំទ្រនូវប្រព័ន្ធភ្លើងកម្លាំងខ្លាំងដល់ 900V High-Voltage ជាមួយនឹងបច្ចេកវិទ្យាសាកភ្លើងល្បឿនលឿនបំផុត។
Article image
ប្រព័ន្ធភ្លើងដ៏ខ្លាំងក្លានេះ នឹងជួយជម្រុញថាមពលដល់ប្រព័ន្ធម៉ូទ័ររបស់ 007 និង 7GT ឲ្យដំណើរការកាន់តែខ្លាំងក្លាផងដែរ។ ជាមួយគ្នានេះ Zeekr 007 និង 7GT ក៏នឹងបំពាក់បន្ទះឈីបឆ្លាតវៃជំនាន់ថ្មី  Nvidia Drive Thor-U chip កម្លាំងខ្លាំងដល់ទៅ 700TOPS ដែលត្រូវជំនួយបន្ទះឈីប Dual-Nvidia Orin X បច្ចុប្បន្នដែលមានត្រឹម 508 TOPS។
បន្ទះឈីបជំនាន់ថ្មីកម្រិតនេះ ក៏នឹងធ្វើឲ្យឡានអគ្គិសនីជំនាន់ថ្មីទាំងពីរម៉ូដែលរបស់ Zeekr គាំទ្រនូវប្រព័ន្ធជំនួយការបើកបរឆ្លាតវៃជំនាន់ថ្មី Geely Afari Smart Driving (G-ASD) assisted driving system ផងដែរ។ ប្រព័ន្ធ G-ASD មានភ្ជាប់មកជាមួយកញ្ចប់មុខងារប្រើប្រាស់ទំនើបៗថ្មីៗដូចជា មុខងារជំនួយការស្វែងរកទីតាំងចំណោតក្រោមដី និងរង្វង់មូល ក៏ដូចជាការកត់សំគាល់ច្រកចេញពីផ្លូវ Highway និងច្រកចេញពីចំណតរថយន្តជាដើម។ សម្រាប់មុខងារ និងប្រព័ន្ធបច្ចេកវិទ្យាផ្សេងៗទៀតដែលនឹងមាននៅលើ Zeekr 007 និង 7GT ឆ្នាំ 2026 ក្រុមហ៊ុនមិនទាន់បានបញ្ជាក់លម្អិតនៅឡើយទេក្នុងពេលនេះ។
Article image
សូមបញ្ជាក់ថា សម្រាប់ Zeekr 007 បច្ចុប្បន្ន ជាប្រភេទឡានអគ្គិសនី sedan ដែលមានតួរខ្លួនប្រវែង 4,865mm/ទទឹង 1,900mm/ កម្ពស់ 1,448mm និងគម្លាតកង់មុខទៅកង់ក្រោយ 2,928mm។ ឡាន EV sedan នេះ មានជម្រើសកញ្ចប់ថ្មទំហំ 75kW LFP អាចបើកបានចម្ងាយ 688km (CLTC) និង 100kW ternary NMC អាចបើកបាន 870km។ ដោយម៉ូដែល 007 ប្រើម៉ូទ័រមួយ ឬប៉ុងមួយ (RWD) មានកម្លាំង 320kW ខណៈម៉ូដែលប្រើម៉ូទ័រពីរ ឬប៉ុងពីរ (AWD) មានកម្លាំង 475kW។ Zeekr 007 មានតម្លៃចាប់ពី $30,130 ដល់ $43,050 នៅទីផ្សារប្រទេសចិន។
Article image
ចំនែកម៉ូដែល Zeekr 7 GT ឬ 007 GT មានតួរខ្លួនប្រវែង 4,864mm/ទទឹង 1,900mm/ កម្ពស់ 1,460mm និងប្រើប្រាស់ប្រព័ន្ធប៉ូមខ្យល់ (air suspension) ជាមួយកញ្ចប់ថ្មទំហំ 75kW និង 100kWh ដែលអាចបើកបានចម្ងាយ 585km និង 825km តាមទំហំកញ្ចប់ថ្ម។ Zeekr 7GT មានកម្លាំងម៉ូទ័រចន្លោះពី 310kW និង 475kW ហើយនិងមានតម្លៃចាប់ពីខ្ទង់ $29,125 ដល់ $37,740 នៅក្នុងប្រទេសចិន៕
Zeekr 007 និង Zeekr 7GT 2026 ដែលនឹងបង្ហាញខ្លួននៅទីផ្សារចិននាត្រីមាសទី 2 ឆ្នាំនេះ នឹងគាំទ្រនូវប្រព័ន្ធភ្លើងកម្លាំង 900V