ស្វែងរកពួកយើង:

Zeekr 009 Grand Collector Edition ឡានទំនើបឌីស្សាញពីមាស 24K បង្ហាញវត្តមានជាមួយតម្លៃជាង 12 ម៉ឺនដុល្លារ

ដោយ

Koun Jab Luffy

20 មេសា 2025 02:38 រសៀល

អាន 3 នាទី

Article image
Zeekr 009 Grand Collector Edition គឺជាឡាន MPV ដែលដំណើរការអគ្គិសនីសុទ្ធ និងជា MVP ម៉ូដែលប្រណិតបំផុតនៅក្នុងទីផ្សារប្រទេសចិនបានប្រកាសចេញជាផ្លួវការណ៌ហើយ ដោយដាក់លក់ជាមួយតម្លៃ 899,000 យ៉ន់ ដែលប្រហែលជា 123,200 ដុល្លារ។ ឡានដែលមានឈ្មោះថា Grand Edition នេះ គឺមានការឌីស្សាញជាមួយនិងការដាក់បញ្ចូលនូវមាស ទៅលើផ្នែកខ្លះនៃរថយន្តទាំងផ្នែលខាងក្រៅ និងផ្នែកខាងក្នុង។ នៅលើឡាននេះ គឺមានការចាក់បញ្ចូលនូវមាស 24K ទម្ងន់ 3 ក្រាម ទៅលើបន្ទះស្លាកសញ្ញាចំនួន 7 កន្លែងនៅលើរថយន្តទាំងមូល។
ឡានម៉ូដែលពិសេស Grand Collector Edition នេះ ត្រូវបានគេរាយការណ៌ថា ក៏នឹងមានការបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៌ 2025 Shanghai Auto Show ដែលនឹងមានរៀបចំនៅលើទីផ្សារប្រទេសចិននាថ្ងៃទី 23 ខែមេសាខាងមុខនេះផងដែរ ហើយសម្រាប់ការដឹកជញ្ជូនវិញ គឺនឹងធ្វើឡើងនៅខែមិថុនាខាងមុខ។ ជាមួយនិងឈ្មោះថា គឺជារថយន្ត MPV ដ៏ទំនើបនេះ រថយន្ត Zeekr 009 Grand Collector Edition នេះ គឺមានតួខ្លួនទំហំ 5217/2024/1812mm និងមានគម្លាតកង់ 3205mm ប៉ុណ្ណោះ។
Article image
សូមជំរាបថា រថយន្ត Zeekr 009 Grand Edition ដែលនឹងមានលក់ថ្មីនេះ នឹងមានការបន្ថែមនូវមាសនៅលើផ្នែកនិមួយៗ ដែលមានដូចជា ឡូហ្កូខាងមុខ ខាងក្រោយ នៅលើស៊ុមទ្វារ នៅលើដៃទ្វារ និងឈ្នាន់ជុំវិញ ហើយនិងនៅយ៉ាន់កង់។ សម្រាប់ផ្នែកដំបូលខាងលើ គឺមានសិនស័រ lidar សម្រាប់ជាជំនួយនៅក្នុងបើកបរផងដែរ។ និយាយពីការឌីស្សាញខាងក្នុង Zeekr 009 Grand Collector Edition គឺមានការបំពាក់នូវកៅអី 4 ហើយនិងមានអេក្រង់ធំនៅចំកណ្តាល ហើយនិងមានអេក្រង់ខាងក្រោយសម្រាប់កម្សាន្តដែលមានការគាំទ្រដោយបន្ទះឈីប Qualcomm Snapdragon 8295 ផងដែរ។
Article image
អ្វីដែលពិសេសនោះ នៅលើរថយន្តនេះ ក៏មានការមុខងារផ្កាយរណប Two-way satellite messaging និង calls ក៏ដូចជា ប្រព័ន្ធសម្លេងរបស់ក្រុមហ៊ុន Yamaha ចំនួន 18 គ្រាប់ថែមទៀតផង។ សម្រាប់អេក្រង់ខាងក្រោយ គឺមានទំហំ 43-អ៊ីង កម្រិត 4K ហើយនិងមានការទ្រទ្រង់នូវប្រព័ន្ធប្រតិបត្តិការ Zeekr OS 6.0 operating system។ បន្ថែមពីនេះ សម្រាប់អេក្រង់បញ្ជាទូទៅ គឺស្ថិតចំកណ្តាលនៃកៅអី 2 ខាងមុខ ដែលមានការបំពាក់នូវមុខងារ headrests, leg rests និងមានតុតូចមួយ ព្រមជាមួយនិងមុខងារម៉ាស្សាចំនួន 24 ផងដែរ។ សម្រាប់កំរ៉ាលជើង និងស៊ុមខាងលើ គឺមានារឌីស្សាញចេញពីវត្ថុធាតុដើមមកពីភ្នំ Andean ក្នុងប្រទេសប៉េរូ នេះបើតាមការបញ្ជាក់ផ្លូវការណ៌។
Article image
និយាយពីសមត្ថភាពវិញ ឡានទំនើប Zeekr 009 Grand Collector Edition 24K gold MPV មានការប្រើប្រាស់នូវម៉ូទ័រមុខ និងម៉ូទ័រក្រោយ 2 មានកម្លាំង 580kW (778 សេះ) និងមានកម្លាំងរមួល 810 Nm ហើយថែមទាំងមានអាគុយផ្ទុកទំហំ 108kWh 5C Qilin ternary lithium battery pack ដែលអភិវឌ្ឍឡើងដោយក្រុមហ៊ុន CATL ផ្តល់នូវការបើកបរបាន 702km តាមស្តង់ដារ CLTC range។ Zeekr 009 Grand Collector Edition មានសមត្ថភាពអាចបង្កើតល្បឿនពី 0 ទៅ 100 km/h ត្រឹមពេល 3.9 វិនាទីប៉ុណ្ណោះ។ ជាមួយនិងការសាកនៅលើឆ្នាំងសាក 800V high-voltage ត្រឹម 11.5 នាទី និងទទួលបានថាមពល 80%។
Article image