Zeekr ដែលជាម៉ាករថយន្តប្រណីតរបស់ Geely បានធ្វើការប្រកាសចេញឡាន MPV ម៉ូដែលថ្មី Zeekr 009។ ដែលឡាន Premium MPV ម៉ូដែលថ្មីនេះ នឹងត្រូវប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសចិននាថ្ងៃទី 19 ក្នុងខែឧសភា ខាងមុខនេះ។ Zeekr 009 ម៉ូដែលថ្មីនេះ ធ្លាប់ត្រូវបានក្រុមហ៊ុនធ្វើការដាក់លក់ Pre-Sale នៅក្នុងព្រឹត្តិការណ៍ពិពរណ៌រថយន្តប្រចាំឆ្នាំ 2026 Beijing International Auto Show កាលពីចុងខែមេសា កន្លងទៅ ដែលមានជម្រើសបីម៉ូដែលផ្សេងគ្នា មានដូចជា Seven-seat Ultra, Seven-seat Ultra+ Qijia និង six-seat Ultra+ Executive។
ទៅលើការឌីស្សាញរូបរាងខាងក្រៅរបស់ Zeekr 009 ម៉ូដែលថ្មី គឺរក្សារទម្រង់ឌីស្សាញដូចនឹងម៉ូដែលចេញមុនដដែល គ្រាន់តែផ្នែកកាប៊ីនត្រូវបានរៀបចំការឌីស្សាញថ្មី ដូចជា ដៃចង្កូតមានការឌីស្សាញថ្មី និងចង្កឹះលេខប្រភេទ crystal rotary knob ត្រូវបានផ្លាស់ប្តូរទីតាំងមកនៅផ្នែកខាងក្នុងនៃ Center-console វិញ។ សម្រាប់មុខងារស្តង់ដារទូទៅគឺរក្សារដូចមុនដដែល ដូចជា មុខងារកៅអី multi-angle electric adjustment, មុខងារខ្យល់ក្តៅត្រជាក់នៅគ្រប់កៅអីទាំងអស់ជាដើម។ សម្រាប់កៅអីជួរទីពីរនៅលើ Zeekr 009 ថ្មីជាប្រភេទ dual zero-gravity seats មានមុខងារម៉ាស្សា 22 ចំនុច និងមុខងារម៉ាស្សាក្បាលជង្គង់ផងដែរ។ សម្រាប់ប្រព័ន្ធជើងក្រោមវិញ Zeekr 009 MPV ថ្មី ប្រើនូវប្រព័ន្ធ chamber air suspension system និង dual-valve CCD electromagnetic dampers ដែលផ្តល់នូវសុវត្ថិភាព និងផាសុខភាពក្នុងការបើកបរបានគ្រប់កាលៈទេសៈ។
នៅលើ Zeekr 009 Ultra និង Ultra+ Qijia Seven-seat មានកៅអីជួរទីពីរអាចធ្វើការបង្វិលបាន(Rotation second-row seat) រួមនឹងអេក្រង់កម្សាន្តទំហំ 17-inch ភ្ជាប់នៅលើពិដានដំបូល។ សម្រាប់ប្រព័ន្ធដំណើរការមុខងារ និងបច្ចេកវិទ្យាទូទៅនៅលើ Zeekr 009 MPV ស៊េរីថ្មី គាំទ្រដោយបន្ទះឈីប Thor-U Chip ដែលមានកម្រិតនៃភាពឆ្លាតវៃដល់ 700TOPS ដែលមានសមត្ថភាពខ្ពស់ក្នុងការដំណើរការប្រព័ន្ធជំនួយសុវត្ថិភាពបើកបរកម្រិត H7G-ASD assisted driving system ដែលមានបញ្ចូលនូវមុខងារជំនួយការសុវត្ថិភាពបើកបររហូតដល់ទៅជាង 70 ផ្សេងៗគ្នា។ ឡាន MPV ប្រណិតថ្មីនេះ មានជម្រើសប្រើប្រាស់ម៉ូទ័រអគ្គិសនីមួយ និងពីរ។ ដោយម៉ូដែលប្រើម៉ូទ័រអគ្គិសនីពីរបំពាក់កញ្ចប់ថ្ម CATL Qilin Battery គាំទ្រប្រព័ន្ធភ្លើងខ្លាំងដល់ 900V high-voltage ជាមួយបច្ចេកវិទ្យាសាកភ្លើងល្បឿនលឿនកម្រិត 6C Fast Charging។
Zeekr 009 ប្រើម៉ូទ័រអគ្គិសនីមួយមានកម្លាំង 416 សេះ ជាន់ស្ទុះល្បឿនពី 0-100km/h ចាយពេលខ្ទង់ 6.9 វិនាទី និងអាចបើកបានចម្ងាយដល់ 740km នៅពេលសាកភ្លើងពេញម្តង។ ចំនែកម៉ូដែល ប្រើម៉ូទ័រអគ្គិសនីពីរមានកម្លាំងសរុប 912 សេះ ជាន់ស្ទុះល្បឿនពីកុងទ័រ 0-100km ចាយពេលខ្ទង់ 3.9 វិនាទី និងអាចបើកបានចម្ងាយផ្លូវ 720km នៅពេលសាកភ្លើងពេញម្តង។ ទៅលើការសាកថ្មវិញ ម៉ូដែលប្រើម៉ូទ័រមួយសាកពីកម្រិត 10% ទៅ 80% ចាយពេលខ្ទង់ 0.19 ម៉ោង ខណៈម៉ូដែលប្រើម៉ូទ័រពីរ សាកពី 10% ទៅ 80% ចាយពេលខ្ទង់ 0.17 ម៉ោង៕



