ស្វែងរកពួកយើង:

គេហទំព័រ

ព័ត៌មាន

ឧបករណ៍ថ្មីៗ

ការណែនាំពីផលិតផល

រថយន្តនិងបច្ចេកវិទ្យា

វីដេអូ

Zeekr 7X 2026 Black Special Edition ត្រូវបានប្រកាសចេញនៅក្រៅទីផ្សារប្រទេសចិន

ដោយ

Penglin Chom

16 មីនា 2026 07:01 ព្រឹក

អាន 2 នាទី

Article image

ក្រុមហ៊ុនម៉ាករថយន្ត Zeekr ប្រចាំប្រទេសអូស្ត្រាលី បានធ្វើការប្រកាសចេញពីតម្លៃរថយន្ត SUV ម៉ូដែលពិសេសថ្មី Zeekr 7X 2026 Black Special Edition។ សម្រាប់ម៉ូដែល Special Edition 7X Performance all-wheel drive បច្ចុប្បន្នបានចេញលក់នៅតាមបណ្តាហាងចែកចាយរបស់ Zeekr នៅទូទាំងពិភពលោកជាមួយតម្លៃខ្ទង់ $75,900 ថ្លៃជាងម៉ូដែស្តង់ដារ $3,000។
Article image
Zeekr 7X 2026 Black Special Edition ត្រូវបានផលិតឡើងជាមួយការស្រោបពណ៌ខាងក្រៅខ្មៅទាំងស្រុង រួមនឹងយ៉ាន់កង់ផងដែរ។ សម្រាប់កាងផ្នែកខាងក្រោមមុខក្រោយ និងគែមខាងក្រោមដៃទ្វារទាំងបួនរំលេចជាមួយពណ៌ខ្មៅរលោកភ្លឺ និងដំបូលកញ្ចក់អមគែមសងខាងដោយក្រូមពណ៌ទឹកប្រាក់។ ចំនែកយ៉ាន់កង់ពណ៌ខ្មៅទំហំ 20-inch នៅលើម៉ូដែលស្តង់ដារ ត្រូវបានជំនូសដោយយ៉ាន់ខ្មៅថ្មីទំហំ 21-inch និងនៅខាងក្នុងត្រូវបានប្រើប្រាស់ដោយស្បែកពណ៌ខ្មៅប្រភេទស្បែក Black Nappa Leather upholstery។
Article image
ផ្នែកកាប៊ីនខាងក្នុងរបស់ 7X Black Special Edition គឺដូចគ្នានឹងម៉ូដែលស្តង់ដារ 7X Performance AWD ដែលក្នុងនោះរួមមាន អេក្រង់បង្ហាញព័ត៌មាន Digital Instrument Cluster ទំហំ 13.02-អ៊ីង, អេក្រង់កម្សាន្តទំហំធំដល់ 16-អ៊ីង, មានមុខងារ Head up display ទំហំ 36.2-អ៊ីង, ទ្វារដំណើរការដោយប្រព័ន្ធភ្លើង power-operated door រួមនឹងកៅអីខាងជួរខាងមុខមានមុខងារខ្យល់ក្រៅត្រជាក់ និងម៉ាស្សាជាដើម។ Zeekr 7X Black Special Edition AWD ដំណើរការដោយប្រើម៉ូទ័រអគ្គិសនីពីរមានកម្លាំងសរុប 475kW និងកម្លាំងរមួល 710N.m ទទួលថាមពលដំណើរការពីកញ្ចប់ថ្ម nickel cobalt manganese (NCM) ទំហំ 100kWh ដែលសាកភ្លើងពេញម្តងអាចបើកបរបានចម្ងាយ 543km និងអាចជាន់ស្ទុះល្បឿនពី 0 ទៅ 100km/h ចាយពេលខ្ទង់ 3.8 វិនាទី។
Article image
Zeekr 7X Black Special Edition AWD ថ្មីនេះ ត្រូវបានក្រុមហ៊ុនប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារអូស្ត្រាលីក្នុងតម្លៃខ្ទង់ $75,900 (តម្លៃមិនទាន់បូកពន្ធ)៕
Article image

ទស្សនាវដ្តីពិភពអេឡិចត្រូនិក គឺជាការបោះពុម្ពផ្សាយផ្នែកបច្ចេកវិទ្យាដែលគ្របដណ្តប់លើប្រធានបទផ្សេងៗក្នុងវិស័យអេឡិចត្រូនិក និងបច្ចេកវិទ្យា រួមទាំងស្មាតហ្វូន កុំព្យូទ័រ សុហ្វវែរ ហ្គេម និងអ្វីៗជាច្រើនទៀត ដោយផ្តល់នូវព័ត៌មានលម្អិត និងបច្ចុប្បន្នភាពលើផលិតផលថ្មីៗ និងចុងក្រោយបំផុត។

ទំនាក់ទំនង

អាស័យដ្ឋាន

#11Aeo St 278 BKK II BKK

លេខទូរស័ព្ទ

077 758 005

អ៊ីមែល

sale: [email protected]

អំពីយើង

Copyright © Electronic World Magazine.

Zeekr 7X 2026 Black Special Edition ត្រូវបានប្រកាសចេញនៅក្រៅទីផ្សារប្រទេសចិន