
នៅថ្ងៃនេះក្រុមហ៊ុនផលិតរថយន្តម៉ាក Zeekr បានប្រកាសបើកលក់ Pre-Sale នៅរថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីម៉ូដែល Zeekr 7X ជាផ្លូវការណ៍ សម្រាប់ទីផ្សារប្រទេសចិន ជាមួយជម្រើសបីម៉ូដែលផ្សេងគ្នា ក្នុងនោះមានម៉ូដែល Max ចំនួនពីរ និង Ultra មួយ។
ចំពោះម៉ូដែល Zeekr X7 Max (RWD) ទីមួយមានបំពាក់មកជាមួយកញ្ចប់ថ្មប្រភេទ Golden Brickរបស់ Geely ទំហំ 75kWh ផ្តល់ថាមពលទៅឲ្យម៉ូទ័រអគ្គិសនីមួយដែលមានកម្លាំង 370kW (496hp) ជាន់កុងទ័រពី 0 ទៅ 100km/h ចាយពេលខ្ទង់ 5.4 វិនាទី និងសាកភ្លើងពេញម្តងអាចជិះបានចម្ងាយ 620km (CLTC)។ ចំពោះម៉ូដែល Max មួយផ្សេងទៀត បានបំពាក់នូវកញ្ចប់ថ្មប្រភេទ Qilin Battery របស់ CATL ដែលផ្តល់ថាមពលទៅឲ្យម៉ូទ័រអគ្គិសនីមួយកម្លាំង 370kW (496hp) ជាន់ស្ទុះពីកុងទ័រ 0 ទៅ 100km/h ចាយពេលខ្ទង់ 5.1 វិនាទី ហើយការសាកភ្លើងពេញម្តងអាចជិះបានចម្ងាយ 802km (CLTC)។

ដោយឡែកសម្រាប់ម៉ូដែល Zeekr 7X Ultra វិញ គឺជា Top trim Level ដែលមានបំពាក់កញ្ចប់ថ្មប្រភេទ Qilin របស់ CATL ទំហំ 103kWh ផ្តល់ថាមពលទៅកាន់ម៉ូទ័រអគ្គិសនីចំនួនពីរ (AWD) មានកម្លាំងសរុប 585kW (748hp) ជាន់ស្ទុះពីកុងទ័រ 0 ទៅ 100km/h ចាយពេល 2.98 វិនាទី និងការសាកភ្លើងពេញម្តងអាចជិះបានចម្ងាយផ្លូវ 715km។ Zeekr 7X Series មានបណ្តោយតួរខ្លួន 4,825mm/ ទទឹង 1,930mm/ កំពស់ 1,666mm ជាមួយគម្លាតចន្លោះកង់មុខទៅកង់ក្រោយ 2,925mm។ ឡានអគ្គិសនី SUV ស៊េរីថ្មីនេះមានទំងន់សរុប 2,280km និង 2,470kg តាមជម្រើសម៉ូដែល។

នៅផ្នែកកាប៊ីនខាងក្នុងរបស់ Zeekr 7X មានការតុបតែងរៀបចំយ៉ាងប្រណិតជាមួយនឹងការបំពាក់នូវបច្ចេកវិទ្យាអេក្រង់កម្សាន្តទំហំធំដល់ 15.05-inch ជាមួយអេក្រង់បង្ហាញព័ត៌មានរថយន្តទំហំ13.02-inch និងដៃចង្កូតឌីស្សាញបែប Flat-bottom steering wheel។ បន្ថែមពីនេះ វាក៏មានតួរទឹកកក កូនតុភ្ជាប់ខាងក្រោយកៅអីខាងមុខ កៅអីជួរខាងក្រោយអាចទម្រេតបាន 355mm កញ្ចក់ទ្វារក្រោយជាប្រភេទ Privacy Glass និងមានសែនស័រនៅលើទ្វារដែលរចនាគ្មានស៊ុមដំណើរការដោយប្រព័ន្ធអេឡិចត្រូនិច sensor-based frameless automatic doors។ ជាងនេះទៅទៀត កៅអីជួរក្រោយអាចកាច់ធ្វើជាគ្រែដេកបានដែលមានប្រវែង 1187mm ថែមទៀតផង។ នៅឃ្លប់គូទក្រោយអាចផ្ទុកទំងន់បាន 905L ជាមួយនឹងកន្លែងទុករបស់របរផ្សេងៗចំនួន 40 នៅខាងក្នុងរថយន្ត។

ទៅលើប្រព័ន្ធសុវត្ថិភាពជំនួយការបើកបរវិញ Zeekr 7X គាំទ្រនូវប្រព័ន្ធ G-Pilot H7 advanced driving assistant system របស់ Geely ដែលភ្ជាប់ដំណើរការដោយសែនស័រចំនួន 31 គ្រាប់ និងគាំទ្រដំណើរការដោយបន្ទះឈីប Nvidia Drive Thor-U chip ដែលមានកម្រិតឆ្លាតវៃដល់ 700TOPS។ Zeekr 7X គាំទ្រនូវប្រព័ន្ធសាកភ្លើងកម្រិត 900V high-voltage platform ដែលសាកភ្លើងចូលពី 10% ទៅ 80% ប្រើពេលខ្ទង់ 10 នាទីប៉ុណ្ណោះ។ ទោះជាយ៉ាងណា Zeekr មិនទាន់បានបញ្ជាក់ពីតម្លៃរបស់ Zeekr 7X នៅឡើយទេ ប៉ុន្តែ ក្រុមហ៊ុនតម្រូវឲ្យអតិថិជនចំនាយលុយខ្ទង់ $281 សម្រាប់ធ្វើការកក់រថយន្តអគ្គិសនីស៊េរីថ្មីរបស់ខ្លួន ហើយអតិថិជនក៏ទទួលបានការបញ្ចុះតម្លៃខ្ទង់ $982ផងដែរ៕

