ស្វែងរកពួកយើង:

Zeekr 8X ឡាន SUV បែបប្រណិតបំពាក់ម៉ូទ័រអគ្គិសនី 3 កម្លាំង 1,381 សេះ ចេញលក់ហើយតម្លៃចាប់ពី 45,800 ឡើងទៅ!

ដោយ

ជុំ ប៉េងលីន

18 មេសា 2026 03:35 រសៀល

អាន 4 នាទី

Article image

ដូចការគ្រោងទុក នៅថ្ងៃទី 17 ខែមេសានេះ ក្រុមហ៊ុនម៉ាករថយន្ត Zeekr បានធ្វើការប្រកាសចេញជាផ្លូវការណ៌នូវឡានអគ្គិសនីស៊េរីថ្មីរបស់ខ្លួន ម៉ូដែល Zeekr 8X ជម្រើស Plug-in Hybrid SUV គាំទ្រដោយប្រព័ន្ធសាកភ្លើង 900V “Haohan-S” Architecture។ តាមការបញ្ជាក់ពីលោក Gan Jiayue ដែលជា Geely Automobile Group CEO បាននិយាយថា 8X និងបងប្អូន 9X នឹងមានដាក់លក់នៅលើទីផ្សារសកលនាត្រីមាសទី 3 ខាងមុខនេះហើយ។ 

Zeekr 8X បំពាក់ម៉ូទ័រអគ្គិសនី 3 កម្លាំង 1,381 សេះ ចេញលក់ហើយតម្លៃចាប់ពី 45,800 ឡើងទៅ! ដូចការគ្រោងទុក នៅថ្ងៃទី 17 ខែមេសានេះ ក្រុមហ៊ុនម៉ាករថយន្ត Zeekr បានធ្វើការប្រកាសចេញជាផ្លូវការណ៌នូវឡានអគ្គិសនីស៊េរីថ្មីរបស់ខ្លួន ម៉ូដែល Zeekr 8X ជម្រើស Plug-in Hybrid SUV គាំទ្រដោយប្រព័ន្ធសាកភ្លើង 900V “Haohan-S” Architecture។ តាមការបញ្ជាក់ពីលោក Gan Jiayue ដែលជា Geely Automobile Group CEO បាននិយាយថា 8X និងបងប្អូន 9X នឹងមានដាក់លក់នៅលើទីផ្សារសកលនាត្រីមាសទី 3 ខាងមុខនេះហើយ។

ជាមួយនិងវត្តមាន Zeekr 8X ថ្មីនេះ ក្រុមហ៊ុនបានប្រកាសដាក់លក់ជាមួយតម្លៃចាប់ពី 45,800 ដុល្លារទៅ 65,800 ដុល្លានេះបើតាមរបាយការណ៌របស់ Autohome។ សូមជំរាបថា មុននេះ ក្រុមហ៊ុននេះបានដាក់អោយមានការបញ្ជាទិញមុន Zeekr 8X ដោយក្នុងរយះពេលត្រឹម 38 នាទីប៉ុណ្ណោះ គឺគឺមានចំនួន 10,000 គ្រឿង ហើយនិងឈានដល់ចំនួន 30,000 គ្រឿង ក្នុងរយះពេលតិចជាង 48 ម៉ោង។

Article image
Zeekr X8 ដំណើរការដោយប្រព័ន្ធស្ថាបត្យកម្មបច្ចេកវិទ្យា Haohan-S super hybrid architecture របស់ Geely ជាមួយប្រព័ន្ធភ្លើងកម្រិតខ្ពស់បំផុត full-stack 900V high-voltage system។ ឡាន Plug-in-hybrid ប្រណិតនេះ បានដំឡើងមកជាមួយម៉ាស៊ីន 2.0T hybrid-specific engine កម្លាំង 275 សេះ ជាមួយជម្រើសប្រើម៉ូទ័រអគ្គិសនីពីរ ឬបី។ ទៅលើប្រព័ន្ធដំណើរការ Generator របស់ Zeekr 8X គឺមានកម្លាំង 194 សេះ ខណៈម៉ូទ័រអគ្គិសនីទាំងបី (triple-electric motor) អាចផលិតកម្លាំងសរុបបានដល់ 1,030kW ឬស្មើរនឹង 1,381 សេះ។ នៅលើម៉ូដែលប្រើម៉ូទ័រអគ្គិសនីបីអាចជាន់ស្ទុះពីកុងទ័រ 0 ទៅ 100km/h ចាយពេលខ្ទង់ 2.96 វិនាទី ខណៈម៉ូដែលប្រើម៉ូទ័រពីរអាចជាន់ស្ទុះល្បឿនប្រើពេលប្រហែល 3.7 វិនាទី។

Article image
Zeekr 8X បំពាក់កញ្ចប់ថ្មទំហំ 70kWh គាំទ្រប្រព័ន្ធសាកភ្លើងតង់ស្យុងខ្ពស់ដល់ 900V ជាមួយបច្ចេកវិទ្យាសាកភ្លើងល្បឿនលឿន Ultra-fast charging កម្រិត 6C ដែលសាកភ្លើងចូលពី 20% ទៅ 80% ចាយពេលខ្ទង់ 9 នាទីប៉ុណ្ណោះ ហើយការសាកភ្លើងពេញម្តងអាចបើកបានចម្ងាយផ្លូវ 410km ដោយប្រើអគ្គិសនីសុទ្ធតាមស្តង់ដារ CLTC និងអាចបើកបានដល់ 1,416km នៅពេលបើកគូបជាមួយម៉ាស៊ីនចាក់សាំងពេញ។ ឡាន PHEV-SUV ស៊េរីថ្មីនេះមានតួរខ្លួនប្រវែង 5,100mm/ទទឹង 1,998mm/ កំពស់ 1,780mm និងគម្លាតកង់មុខទៅកង់ក្រោយ 3,069mm។

Zeekr 8X មានទំងន់សរុប 2.8 តោន អាស្រ័យទៅលើជម្រើសម៉ូដែល។ Zeekr X8 ប្រើប្រាស់ប្រព័ន្ធសាក់ស៊ីឆ្លាតវៃហៅថា Haohan AI digital chassis ភ្ជាប់មកជាមួយប្រព័ន្ធប៉ូមពិសេស dual-chamber air suspension ជាមួយប្រព័ន្ធ dual-valve CCD electromagnetic dampers ដែលអាចធ្វើការសេរេកំពស់ឡើងចុះបានពី -30mm ទៅ 50mm និងកំពស់ពីផ្ទៃដីអតិបរិមាប្រហែល 241mm។ ទៅលើប្រព័ន្ធសុវត្ថិភាពវិញ Zeekr X8 គាំទ្រដោយបច្ចេកវិទ្យាជំនួយការបើកបរ Qianli Haohan G-ASD driver assistance system ជំនាន់ថ្មីកម្រិត top-tier H9 solution ដែលមានប្រព័ន្ធសែនស័រចំនួន 43 គ្រាប់, ប្រព័ន្ធ, triple 360° omnidirectional perception, និងLiDAR ចំនួន 5 គ្រាប់ ដែលគាំទ្រដំណើរការដោយបន្ទះឈីប Nvidia Drive Thor-U ចំនួនពីរមានកម្រិត 1,400TOPS។

 ផ្នែកខាងក្នុងរបស់ Zeekr 8X មានជម្រើសបំពាក់កៅអី 5 និងកៅអី 6, អេក្រង់កម្សាន្តប្រភេទ OLED Display ពីរផ្ទាំងជាប់គ្នានៅលើតាប់ឡូ, ឧបករណ៍បំពងសំឡេងម៉ាក Naim Sound system ចំនួន 29 គ្រាប់ ជាមួយឃ្លប់គូទក្រោយអាចដាក់អីវ៉ាន់បានទំងន់ 1,133 លីត្រ និងដល់ 2,200 លីត្រនៅពេលបត់កៅអីជួរក្រោយ។ Zeekr 8X គឺជាឡាន Plug-in-hybrid (PHEV) ប្រភេទ mid-to-large ដែលជាគូប្រកូតប្រជែងទីផ្សារក្នុងស្រុកជាមួយនឹងម៉ូដែល Aito M8 និង Li Auto L8៕
Article image
Article image
Zeekr 8X ឡាន SUV បែបប្រណិតបំពាក់ម៉ូទ័រអគ្គិសនី 3 កម្លាំង 1,381 សេះ ចេញលក់ហើយតម្លៃចាប់ពី 45,800 ឡើងទៅ!