ម្សិលមិញនេះក្រុមហ៊ុនម៉ាករថយន្ត Zeekr បានធ្វើការប្រកាសចេញលក់មុន (Pre-sale) សម្រាប់ឡានអគ្គិសនីស៊េរីថ្មីម៉ូដែល Zeekr 8X។ ហើយបើតាមទិន្នន័យរបស់ក្រុមហ៊ុនបានបង្ហាញថា ការបញ្ជាទិញមុន Zeekr 8X គឺមានចំនួន 10,000 គ្រឿងក្នុងរយះពេលត្រឹម 38 នាទី និងឈានដល់ចំនួន 30,000 គ្រឿង ក្នុងរយះពេលតិចជាង 48 ម៉ោង។ Zeekr 8X មានជម្រើសបីម៉ូដែលផ្សេងគ្នា ក្នុងនោះម៉ូដែល Max មានតម្លៃខ្ទង់ $54,600 ខណៈម៉ូដែល Ultra មានតម្លៃខ្ទង់ $64,800 និងម៉ូដែល Yaoying Edition មានតម្លៃខ្ទង់ $74,900។

Zeekr X8 ដំណើរការដោយប្រព័ន្ធស្ថាបត្យកម្មបច្ចេកវិទ្យា Haohan-S super hybrid architecture របស់ Geely ជាមួយប្រព័ន្ធភ្លើងកម្រិតខ្ពស់បំផុត full-stack 900V high-voltage system។ ឡាន Plug-in-hybrid ប្រណិតនេះ បានដំឡើងមកជាមួយម៉ាស៊ីន 2.0T hybrid-specific engine កម្លាំង 275 សេះ ជាមួយជម្រើសប្រើម៉ូទ័រអគ្គិសនីពីរ ឬបី។ ទៅលើប្រព័ន្ធដំណើរការ Generator របស់ Zeekr 8X គឺមានកម្លាំង 194 សេះ ខណៈម៉ូទ័រអគ្គិសនីទាំងបី (triple-electric motor) អាចផលិតកម្លាំងសរុបបានដល់ 1,030kW ឬស្មើរនឹង 1,381 សេះ។ នៅលើម៉ូដែលប្រើម៉ូទ័រអគ្គិសនីបីអាចជាន់ស្ទុះពីកុងទ័រ 0 ទៅ 100km/h ចាយពេលខ្ទង់ 2.96 វិនាទី ខណៈម៉ូដែលប្រើម៉ូទ័រពីរអាចជាន់ស្ទុះល្បឿនប្រើពេលប្រហែល 3.7 វិនាទី។

Zeekr 8X បំពាក់កញ្ចប់ថ្មទំហំ 70kWh គាំទ្រប្រព័ន្ធសាកភ្លើងតង់ស្យុងខ្ពស់ដល់ 900V ជាមួយបច្ចេកវិទ្យាសាកភ្លើងល្បឿនលឿន Ultra-fast charging កម្រិត 6C ដែលសាកភ្លើងចូលពី 20% ទៅ 80% ចាយពេលខ្ទង់ 9 នាទីប៉ុណ្ណោះ ហើយការសាកភ្លើងពេញម្តងអាចបើកបានចម្ងាយផ្លូវ 410km ដោយប្រើអគ្គិសនីសុទ្ធតាមស្តង់ដារ CLTC និងអាចបើកបានដល់ 1,416km នៅពេលបើកគូបជាមួយម៉ាស៊ីនចាក់សាំងពេញ។ ឡាន PHEV-SUV ស៊េរីថ្មីនេះមានតួរខ្លួនប្រវែង 5,100mm/ទទឹង 1,998mm/ កំពស់ 1,780mm និងគម្លាតកង់មុខទៅកង់ក្រោយ 3,069mm។ Zeekr 8X មានទំងន់សរុប 2.8 តោន អាស្រ័យទៅលើជម្រើសម៉ូដែល។

Zeekr X8 ប្រើប្រាស់ប្រព័ន្ធសាក់ស៊ីឆ្លាតវៃហៅថា Haohan AI digital chassis ភ្ជាប់មកជាមួយប្រព័ន្ធប៉ូមពិសេស dual-chamber air suspension ជាមួយប្រព័ន្ធ dual-valve CCD electromagnetic dampers ដែលអាចធ្វើការសេរេកំពស់ឡើងចុះបានពី -30mm ទៅ 50mm និងកំពស់ពីផ្ទៃដីអតិបរិមាប្រហែល 241mm។ ទៅលើប្រព័ន្ធសុវត្ថិភាពវិញ Zeekr X8 គាំទ្រដោយបច្ចេកវិទ្យាជំនួយការបើកបរ  Qianli Haohan G-ASD driver assistance system ជំនាន់ថ្មីកម្រិត top-tier H9 solution ដែលមានប្រព័ន្ធសែនស័រចំនួន 43 គ្រាប់, ប្រព័ន្ធ, triple 360° omnidirectional perception, និងLiDAR ចំនួន 5 គ្រាប់ ដែលគាំទ្រដំណើរការដោយបន្ទះឈីប Nvidia Drive Thor-U ចំនួនពីរមានកម្រិត 1,400TOPS។

ផ្នែកខាងក្នុងរបស់ Zeekr 8X មានជម្រើសបំពាក់កៅអី 5 និងកៅអី 6, អេក្រង់កម្សាន្តប្រភេទ OLED Display ពីរផ្ទាំងជាប់គ្នានៅលើតាប់ឡូ, ឧបករណ៍បំពងសំឡេងម៉ាក Naim Sound system ចំនួន 29 គ្រាប់ ជាមួយឃ្លប់គូទក្រោយអាចដាក់អីវ៉ាន់បានទំងន់ 1,133 លីត្រ និងដល់ 2,200 លីត្រនៅពេលបត់កៅអីជួរក្រោយ។ Zeekr 8X គឺជាឡាន Plug-in-hybrid (PHEV) ប្រភេទ mid-to-large ដែលជាគូប្រកូតប្រជែងទីផ្សារក្នុងស្រុកជាមួយនឹងម៉ូដែល Aito M8 និង Li Auto L8៕