Zeekr ជាម៉ាកយីហោរថយន្តប្រណីតកម្រិត Premium ស្ថិតនៅក្រោមដំបូលក្រុមហ៊ុន Geely ហើយកាលពីថ្ងៃទី 10 ម្សិលមិញនេះ Zeekr បានប្រកាសថា ខ្លួនបានលក់រថយន្ត SUV Plug-in-hybrid ប្រណីតស៊េរីថ្មីម៉ូដែល Zeekr 8X បានចំនួន 6,103 គ្រឿង នៅក្នុងខែឧសភា ឆ្នាំ 2026 ដែលបានយកឈ្នះការលក់របស់រថយន្ត Aito M8 ឡើងមកឈរនៅចំណាត់ថ្នាក់កំពូលក្នុងតារាងរថយន្តកម្រិត High-end PHEV SUV ដែលមានតម្លៃចន្លោះពី $44,100 ទៅ $73,500 នៅទីផ្សារប្រទេសចិន។

Zeekr 8X ត្រូវបានក្រុមហ៊ុនធ្វើការប្រកាសចេញលក់ផ្លូវការណ៍កាលពីខែមេសា ឆ្នាំ 2026 ហើយបច្ចុប្បន្ន រថយន្ត SUV-PHEV ប្រណីតមួយនេះ បាននឹងកំពុងស្ថិតក្នុងដំណាក់កាលបង្កើនសង្វាក់ផលិតកម្ម ដោយការនាំចេញបច្ចុប្បន្នត្រូវបានកំណត់ចំពោះម៉ូដែល H7 ខណៈម៉ូដែល H9 ត្រូវបានគ្រោងនឹងចាប់ផ្តើមនាំចេញនៅក្នុងខែកក្កដា។

 ស្របពេលជាមួយគ្នានេះដែរ Zeekr 9X ដែលជា Flagship large-size SUV បានបន្តការប្រកូតប្រជែងដ៏ខ្លាំងក្លានៅក្នុងទីផ្សាររថយន្តកម្រិតខ្ពស់ “high-end vehicles”។ រថយន្ត Crossover Plug-in hybrid  (9X) ប្រណីតដែលមានតម្លៃប្រហែល $73,500 របស់ Zeekr នេះបាននាំមុខគេក្នុងផ្នែករថយន្ត Large-size SUV លំដាប់ខ្ពស់រយៈពេលប្រាំពីរខែជាប់ៗគ្នា ដោយមានការនាំចេញសរុបចំនួន 57,517 គ្រឿងនៅក្នុងប្រទេសចិនចាប់តាំងពីខែវិច្ឆិកា ឆ្នាំ 2025។

សម្រាប់ Zeekr 8X មានបំពាក់មកជាមួយម៉ាស៊ីនសាំង 2.0-litre turbocharged Plug-in-hybrid កម្លាំង 205kW ភ្ជាប់ដំណើរការជាមួយប្រព័ន្ធម៉ូទ័រអគ្គិសនីចំនួន 3 គ្រាប់ “tri-motor mega-watt electric drive system” អាចផលិតកម្លាំងសរុបបានដល់ 1,030kW (1,380hp)។ រថយន្ត Crossover-PHEV ថ្មីនេះ គាំទ្រដំណើរការជាមួយប្រព័ន្ធជើងក្រោមឆ្លាតវៃ Haohan AI digital chassis និងបច្ចេកវិទ្យា 48-volt active stabiliser bar system ភ្ជាប់មកជាមួយជម្រើសកញ្ចប់ថ្មពីរទំហំ គឺ 55.1kW និង 70kW ដែលមាន range បើកបរដោយអគ្គិសនីសុទ្ធបានចម្ងាយ 256km, 257km និង 328km អាស្រ័យទៅលើជម្រើសម៉ូដែល និងកញ្ចប់ថ្មទៅលើជម្រើសម៉ូដែល និងកញ្ចប់ថ្មទៅលើជម្រើសម៉ូដែល និងទំហំកញ្ចប់ថ្ម។ 

ចំពោះប្រព័ន្ធជំនួយសុវត្ថិភាពការបើកបរវិញ Zeekr 8X គាំទ្រដោយបច្ចេកវិទ្យាឆ្លាតវិញ  G-ASD G-pilot intelligent driving system ដែលជាការអភិវឌ្ឍន៍រួមគ្នារវាងក្រុមហ៊ុន Qianli AI និង Geely។ ប្រព័ន្ធបច្ចេកវិទ្យាឆ្លាតវៃនេះ ត្រូវបានដាក់បញ្ចូលនូវបច្ចេកវិទ្យា Smart AI Agent architecture ជាមួយនឹងប្រព័ន្ធ WAM (World Action Model) behaviour system ដែលមានសមត្ថភាពខ្ពស់សម្រាប់ជំនួយដល់ការបើកបរប្រកបដោយសុវត្ថិភាពខ្ពស់ទោះស្ថិតក្នុងកាលៈទេសៈផ្លូវបែបណាក៏ដោយ។ នៅផ្នែកខាងក្នុងក៏មានភាពទំនើបសម្រាប់ការប្រើប្រាស់ក្នុងនោះរួមមានអេក្រង់ចំនួនពីរផ្ទាំងស្ថិតនៅកណ្តាលតាប់ឡូ និងខាងមុខអ្នករួមដំណើរការកៅអីមុខ, អេក្រង់បង្ហាញព័ត៌មានប្រភេទ Digital-LCD, មានកន្លែងដាក់កែវទឹកចំនួនពីរ និងកន្លែងសាកថ្មស្មាតហ្វូនមិនប្រើខ្សែជាដើម។

 Zeekr 8X ត្រូវបានក្រុមហ៊ុនប្រកាសដាក់លក់ផ្លូវការណ៍នៅពាក់កណ្តាលខែមេសា ឆ្នាំ 2026 ដោយលក់បានចំនួន 2,164 គ្រឿងក្នុងអំឡុងខែនេះ។ លោក Gan Jiayue នាយកប្រតិបត្តិក្រុមហ៊ុន Geely Group បាននិយាយថា រថយន្ត Zeekr 8X និង 9X កំពុងត្រូវបានពន្លឿនក្នុងការនាំចេញយ៉ាងឆាប់រហ័សទៅកាន់ទីផ្សារពិភពលោក ដោយលោករំពឹងថា 8X និង 9X នឹងចេញលក់នៅក្រៅប្រទេសនៅដើមត្រីមាសទីបីនៃឆ្នាំ 2026 ខាងមុខនេះ៕