
ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរបស់ប្រទេសចិន Zeekr ទើបតែបានប្រកាសចេញលក់រថយន្តអគ្គិសនីសុទ្ធស៊េរីថ្មីឆ្នាំ 2025 ជាប្រភេទ SUV ម៉ូដែល Zeekr X នៅក្នុងទីផ្សារប្រទេសចិន។ Zeekr X-2025 បែងចែងជាបីជម្រើស Option ដោយក្នុងនោះមាន Option ប្រភេទ 5-កៅអី ដែលដំណើរការដោយប្រព័ន្ធ All-wheel-drive (AWD) និងពីរ Option ទៀតជាប្រភេទ 4 កៅអី មានជម្រើសដំណើរការដោយប្រព័ន្ធ AWD និង RWD។ All-electric vehicle SUV ស៊េរីឆ្នាំ 2025 ត្រូវបានក្រុមហ៊ុនប្រកាសចេញលក់ជាមួយតម្លៃខ្ទង់ចាប់ពី $27,500 ដល់ $30,200 ទៅតាមប្រភេទ Option នីមួយៗ។
Zeekr X-2025 ជាប្រភេទរថយន្ត Compact SUV ដែលមានការឌីស្សាញផ្នែកខាងក្រៅយ៉ាងប្រណិតទាន់សម័យ។ រថយន្តនេះមានប្រវែងបណ្តោយ 4,450mm/ ទទឹង 1,836mm/ កម្ពស់ 1,572mm និងគម្លាតចន្លោះកង់មុខទៅកង់ក្រោយ 2,750mm។ Zeekr X-2025 មានជម្រើស 7 ពណ៌ដែលមានដូចជា ពណ៌ទឹកក្រូច, ពណ៌បែបខ្សាច់, ពណ៌បៃតង, ពណ៌ប្រផេះ, ពណ៌ស្វាយ, ពណ៌ទឹកប្រាក់ និងពណ៌ស។ នៅផ្នែកចំហៀងរថយន្តអគ្គិសនីស៊េរីថ្មីនេះមានបំពាក់យ៉ាន់កង់ទំហំ 19-inch ជាមួយប្រភេទទ្វារអេឡិចត្រូនិច (មិនមានដៃទ្វារសម្រាប់ទាញបិទបើកនោះទេ)។

រថយន្តអគ្គិសនី SUV ស៊េរីថ្មីនេះ មានបំពាក់នូវប្រព័ន្ធជំនួយការបើកបរ Zeekr AD advanced driving system ដែលភ្ជាប់ដំណើរការជាមួយប្រព័ន្ធកាមេរ៉ាចំនួន 5 គ្រាប់, ព្រមជាមួយប្រព័ន្ធចាប់សញ្ញាកម្រិត millimeter-wave radar ចំនួន 5 គ្រាប់ និង Ultrasonic radar ចំនួន 12 គ្រាប់ ដែលភ្ជាប់មកជាមួយមុខងារដូចជា adaptive cruise control, lane change assist, automatic parking assist, remote smart parking assist, forward collision warning, automatic emergency braking, lane keep assist, blind spot warning, door opening warning, traffic sign recognition (including speeding reminder), និង front/rear cross-traffic alert ជាដើម។

នៅផ្នែកខាងក្នុងមានការៀបចំតុបតែងលម្អយ៉ាងប្រណិត និងមានផាសុខភាពសម្រាប់ការបើកបរ ដោយក្នុងមានដូចជាការរចនាដៃចង្កូតយ៉ាងប្រណិតបែប flat-bottom double-spoke multi-function steering wheel, មានអេក្រង់បង្ហាញព័ត៌មាននៅក្រោយចង្កូតទំហំ 8.8-inch ជាប្រភេទ rectangular instrument panel, អេក្រង់កម្សាន្តទំហំ 14.6-inch ដែលអាចហូសរំកឹលពីផ្នែកកណ្តាលទៅជិតកៅអីអ្នករួមដំណើរបានប្រវែង 353mm ហើយក៏មានមុខងារបាញ់បង្ហាញលើកញ្ចក់ដំបូលមុខ Head Up Display (HUD) បានទំហំ 24.3-inch ថែមទៀតផង។ បន្ថែមពីនេះសម្រាប់ម៉ូដែល 5-កៅអី គឺមានកណ្តាលដែលអាចដាក់អីវ៉ាន់បានចំនុះ 7 លីត្រ រួមនឹងទ្រនាប់ឆ្នាំងសាកទូរស័ព្ទឥតខ្សែកំលាំង 50W Wireless Phone Charging pad ផងដែរ។

Zeekr X-2025 បំពាក់ប្រព័ន្ធកៅអីប្រភេទ 4D cloud zero-gravity seats ដែលមានមុខងារម៉ាស្សា មុខងារកម្តៅកៅអី, ដំណើរការដោយប្រព័ន្ធអេឡិចត្រូនិចដែលអាចកំនត់បាន 22 មុខងារ និងអាចកាច់សម្រាប់សំរាកបានក្នុងកម្រិតមុំ 28 ដឺក្រេ។ ជាងនេះទៅទៀតនៅក្នុង Zeekr X-2025 ក៏មាននូវទូរទឹកកកដែលអាចដាក់បានចំនុះ 5.7 លីត្រជាមួយមុខងារកំនត់សីតុណ្ហភាពដូចជា មុខងារបង្កក Freezing, ត្រជាក់ Cooling និង កម្តៅ Heating ជាមួយកម្រិតសិតុណ្ហភាពចាប់ពី -15° ទៅ 50°។ សម្រាប់មុខងារដំណើរការទូទៅក្នុងរថយន្តត្រូវបានគ្រប់គ្រង់ដោយបន្ទះឈីប Qualcomm Snapdragon 8155។ Zeekr X-2025 នៅមានភ្ជាប់មកជាមួយប្រព័ន្ធ Speaker សំឡេងចំនួន 13 គ្រាប់ជាប្រភេទ Yamaha Speaker និងមុខងារមុខងារសំគាល់មុខ Face ID Recognition ថែមទៀតផង។
រថយន្តអគ្គិសនី Compact-SUV ស៊េរីថ្មីនេះប្រើប្រាស់កញ្ចប់អាគុយទំហំ 66kW ជាប្រភេទ ternary lithium battery pack និងមានជម្រើសប្រើម៉ូទ័រអគ្គិសនីចំនួន 1 សម្រាប់ម៉ូដែល RWD និងប្រើម៉ូទ័រពីរសម្រាប់ម៉ូដែល FWD។ សម្រាប់ម៉ូដែល 5-កៅអី ដែលបំពាក់ម៉ូទ័រអគ្គិសនីពីរអាចផលិតកំលាំងសរុបបាន 315kWh ឬ 422 សេះ និងកំលាំងរមូល 543Nm ដែលអាចជាន់ស្ទុះវ៉ាត់កុងទ័រពី 0 ទៅ 100km/h ប្រើពេលខ្ទង់ 3.7 វិនាទី ហើយអាចបើកបរបានចម្ងាយផ្លូវដល់ 512km នៅពេលសាកអាគុយពេញម្តង។ ចំនែកម៉ូដែល 4-កៅអី បំពាក់ម៉ូទ័រអគ្គិសនីមួយកំលាំង 200kW (268hp) និងកំលាំងរមូល 243Nm អាចជាន់ស្ទុះពី 0 ទៅ 100km ប្រើពេលខ្ទង់ 5.8 វិនាទី ហើយអាចបើកបានចម្ងាយផ្លូវ 560km។ សម្រាប់ម៉ូដែល 4-កៅអី បំពាក់ម៉ូទ័រអគ្គិសនីពីរវិញមានកំលាំងសរុបដល់ 315kW និងកំលាំងរមូល 543Nm អាចជាន់សន្ទុះពី 0 ទៅ 100km/h ប្រើពេលខ្ទង់ 3.8 វិនាទី ហើយអាចបើកបរបានចម្ងាយផ្លូវ 500km នៅពេលសាកអាគុយពេញម្តង៕
