ស្វែងរកពួកយើង:

Zeekr គ្រោងដាក់ឲ្យដំណើរការស្ថានីយ៍សាកភ្លើងរថយន្តល្បឿនលឿនកំលាំង 1.2MW Supercharger នៅត្រីមាសទីពីរឆ្នាំនេះ

ដោយ

Koun Jab Luffy

01 មេសា 2025 02:06 រសៀល

អាន 2 នាទី

Article image
ស្របពេលដែរ Huawei ត្រៀមធ្វើការប្រកាសចេញបច្ចេកវិទ្យាឆ្នាំងសាកភ្លើងរថយន្តអគ្គិសនីល្បឿនលឿនដែលមានថាមពលកំលាំង 1.5 MW អនុប្រធានផលិតរថយន្ត Zeekr ក៏បានប្រកាសដែរថា ក្រុមហ៊ុនខ្លួននឹងដាក់ដំណើរការឆ្នាំងសាក 1.2 MW Supercharge របស់ខ្លួននៅក្នុងត្រីមាសទីពីរឆ្នាំនេះផងដែរ។ Zeekr បានប្រកាសថា សម្រាប់ឆ្នាំងសាកកំលាំង 1.2MW Supercharger របស់ខ្លួន គឺប្រើប្រាស់នូវប្រព័ន្ធស្ថានីយ៍សាក fully liquid-cooled charging station។
បច្ចេកវិទ្យាឆ្នាំងសាកកំលាំង 1.2MW Supercharger ថ្មីរបស់ Zeekr នឹងត្រូវដាក់បង្ហាញនៅថ្ងៃទី 23 ខែមេសា ខាងមុខនេះនៅក្នុងព្រឹត្តិការណ៍ Shanghai Auto Show ហើយនឹងត្រូវដាក់ឲ្យដំណើរការនៅក្នុងត្រីមាសទីពីរក្នុងឆ្នាំ 2025 ខាងមុខនេះផងដែរ។ លោក Zhao Yuhui អនុប្រធានក្រុមហ៊ុន Zeekr Group បានបង្ហាញឧបករណ៍បញ្ចូលថាមពល 1.2MW Supercharger ថ្មីរបស់ខ្លួននៅក្នុងនៅលើវេទិកា China Electric Vehicle 100 Forum កាលពីពេលថ្មីៗនេះ។ ស្ថានីយបញ្ចូលភ្លើងរថយន្តអគ្គិសនីចំនួន 10 បង្គោល ដែល បង្គោលនីមួយៗអាចបញ្ជូនថាមពលបាន 1.2 មេហ្គាវ៉ាត់។
Article image
ក្រុមហ៊ុន Zeekr បានផ្តោតខ្លាំងលើហេដ្ឋារចនាសម្ព័ន្ធស្ថានីយ៍សាកថ្មរថយន្តរបស់ខ្លួន ដោយបានធ្វើបច្ចុប្បន្នភាពស្ថានីយសាកភ្លើងរថយន្តអគ្គិសនីរបស់ខ្លួនពី 360kW ទៅ 600kW រហូតដល់ 800kW ក្នុងរយៈពេលបីឆ្នាំកន្លងមកនេះ។ ការធ្វើបច្ចុប្បន្នក្រុមហ៊ុននេះ ត្រូវបានដាក់ឲ្យដំណើរការនៅតាមស្ថានីយ៍សាកថ្មរបស់ក្រុមហ៊ុនចំនួន 826 កន្លែងនៅទូទាំងប្រទេសចិន ដែលមានឆ្នាំងសាកចំនួន 4,007។
Article image
លោក Zhao Yuhui បាននិយាយថា យើងនឹងដឹកនាំឧស្សាហកម្មសម្រាប់បច្ចេកវិទ្យាសាកថ្មរថយន្តល្បឿនលឿនចូលទៅក្នុងយុគសម័យនៃការសាកថ្មដែលមានកំលាំងលើសពី 1MW ។ "ក្រុមហ៊ុន Zeekrគ្រោងនឹងដំឡើងឆ្នាំងសាកចំនួន 10,000 គ្រឿងនៅត្រឹមឆ្នាំ 2026 នៅទូទាំងប្រទេសចិន”៕
Zeekr គ្រោងដាក់ឲ្យដំណើរការស្ថានីយ៍សាកភ្លើងរថយន្តល្បឿនលឿនកំលាំង 1.2MW Supercharger នៅត្រីមាសទីពីរឆ្នាំនេះ