ស្វែងរកពួកយើង:

Zeekr បន្តនាំយកឡានអគ្គិសនី Zeekr 7X SUV បើកបរបានចម្ងាយ 615km ទៅកាន់ទីផ្សារអូស្រ្តាលី!

ដោយ

Koun Jab Luffy

11 សីហា 2025 10:45 ព្រឹក

អាន 2 នាទី

Article image
យោងតាមការចេញផ្សាយព័ត៌មានថ្មីនៅថ្ងៃនេះ បាននិយាយថា Zeekr បានបន្តបង្ហាញចេញនូវឡានម៉ូដែលថ្មី Zeekr 7X ដែលជាប្រភេទឡានអគ្គិសនី SUV លើទីផ្សារប្រទេសអូស្រ្តលីថែមទៀតហើយបន្ទាប់ពីការប្រកាសចេញនូវ Zeekr X និង Zeekr 009 រួចមក។ Zeekr 7X ត្រូវបានក្រុមហ៊ុនដាក់លក់មុននៅលើទីផ្សារអូស្រ្តាលីទៅលើម៉ូដែល RWD ជាមួយតកម្លៃ 57,900 ដុល្លាអូស្ត្រាលី និង Long Range RWD មានតម្លៃ 63,900 ដុល្លាអូស្ត្រាលី ខណៈដែល Performance AWD មានតម្លៃ 72,900 ដុល្លាអូស្ត្រាលី។
សម្រាប់ម៉ូដែលថ្មីនេះ គឺអាចបើកបរបានចម្ងាយ 480km ទៅ 615km និងអាចបង្កើតល្បឿនពី 0 ទៅ 100km ប្រើពេលត្រឹមតែ 6 វិនាទី ឬ 3.8 វិនាទីប៉ុណ្ណោះនេះបើតាមការបញ្ជាក់នៅលើវិបសាយផ្លូវការណ៌របស់ Zeekr Australia។ សូមជំរាបថា Zeekr 7X បានបង្ហាញខ្លួនជាលើកដំបូងនៅចិន កាលពីថ្ងៃទី 20 ខែកញ្ញា ឆ្នាំ 2024 ដែលជាម៉ូដែលទី 2 របស់ Zeekr ដែលមានការប្រើប្រាស់អគ្គិសនិសុទ្ធបន្ទាប់ពី Zeekr 007 sedan ហើយនឹងមានលក់នៅលើទីផ្សារចិនជាមួយនិងជម្រើស 3 ម៉ូដែលដូចគ្នា ដោយមានតម្លៃ ចាប់ពី 229,900 យ៉ន់ ដែលស្មើរនឹង $32,000 ដុល្លារអាមេរិ។
Article image
សូមជំរាបផងដែរថា កាលពីថ្ងៃទី 16 ខែធ្នូ ឆ្នាំ 2024 ក្រុមហ៊ុន Zeekr បានប្រកាសថា Zeekr 7X ក៏ធ្លាប់បានដាក់លក់នៅលើទីផ្សារអឺរ៉ុបដែលមានដូចជា ហូឡង់ ស៊ុយអែតន និងណ័រវេ ជាដើម។ បន្តមកទៀតនៅថ្ងៃទី 19 ខែឧសភា ក្រុមហ៊ុននេះក៏បានប្រកាសថា Zeekr 7X  នេះ ក៏បានទៅដល់បែលហ្សិក និងណ័រវេ ហើយនៅចុងខែមិថុនា ក្រុមហ៊ុននេះបានប្រកាសចេញឡានអគ្គិសនីថ្មីនេះនៅហុងកុង។
Article image
ក្រុមហ៊ុន Zeekr បានចាប់ផ្តើមទៅទីផ្សារប្រទេសអូស្រ្តាលីកាលពីខែតុលារឆ្នាំ 2024 ជាមួយវត្តមានម៉ូដែល Zeekr X ដែលជាឡានអគ្គិសនី compact EV ហើយបន្តមកក្រុមហ៊ុននេះក៏ប្រកាសចេញនូវម៉ូដែល Zeekr 009 នៅលើទីនោះបន្តទៀត។ យោងតាមទិន្នន័យកាលពីខែកក្កដានេះ Zeekr បាននាំចេញឡានបាន 16,977 គ្រឿង ដែកមានការកើនឡើងvehicles in  8.44% ប្រៀបធៀបជាមួយនិងឆ្នាំមុន។ សម្រាន់ Zeekr 7X បានក្លាយជាម៉ូដែលលក់ដាច់ជាងគេកាលខេកក្កដានេះ ជាមួយនិងចំនួន 6,922 គ្រឿង។
Zeekr បន្តនាំយកឡានអគ្គិសនី Zeekr 7X SUV បើកបរបានចម្ងាយ 615km ទៅកាន់ទីផ្សារអូស្រ្តាលី!