ស្វែងរកពួកយើង:

Zenfone 11 Ultra បង្ហាញខ្លួននៅលើ Geekbench ជាមួយនឹងបន្ទះឈីប Snapdragon 8 Gen 3

ដោយ

Koun Jab Luffy

16 កុម្ភៈ 2024 09:33 ព្រឹក

អាន 2 នាទី

Article image
នៅពេលនេះ ក្រុមហ៊ុន Asus ត្រូវបានគេរាយការណ៍ថា បាននឹងកំពុងតែធ្វើការនៅលើស្មាតហ្វូនជំនាន់ថ្មីរបស់ខ្លួនម៉ួដែល  Zenfone 11 Ultra ថែមទៀតហើយ ស្របពេលដែលថ្មីៗនេះ ក៏មានការបែកធ្លាយជាច្រើនអំពីលក្ខណៈសម្បត្តិ និងរូបភាព គំនូសព្រាង Renders របស់ស្មាតហ្វូននេះ ត្រូវបានគេបង្ហាញចេញផងដែរ។ ស្មាតហ្វូនជំនាន់ថ្មីនេះ គឺមានលក្ខណៈស្រដៀងគ្នាច្រើនជាមួយនឹងស្មាតហ្វូន ROG Phone 8 Pro អញ្ចឹង។
យោងតាមការចែករំលែកនៅពេលនេះ បានបញ្ជាក់ថា ស្មាតហ្វូនថ្មីនេះ បានបង្ហាញវត្តមាននៅលើបញ្ជីធ្វើតេស្ត Geekbench រួចរាល់ហើយ ដោយថែមទាំងមានការបញ្ជាក់ថា ក្រុមហ៊ុននេះ អាចនឹងបង្ហាញវត្តមានរបស់ស្មាតហ្វូននេះនៅក្នុងពេលឆាប់ៗនេះផងដែរ។ ខាងក្រោមនេះ គឺជាព័ត៌មានលម្អិតនៃស្មាតហ្វូន Zenfone 11 Ultra ដែលមាននៅលើបញ្ជីនៃ Geekbench នេះ។ ការបង្ហាញខ្លួននៅលើបញ្ជីនៃ Geekbench នេះ ស្មាតហ្វូន Asus ថ្មីនេះ មានលេខកូដ ASUS_AI2401_H ហើយនឹងមានការបញ្ជាក់ាថាសម្រាប់ស្មាតហ្វូន Zenfone 11 Ultra ទៀតផង។
Article image
Zenfone 11 Ultra បង្ហាញខ្លួនជាមួយបន្ទះឈីប Snapdragon 8 Gen 3 និងមានរ៉េមទំហំ 16GB។ បើនិយាយអំពីកម្មវិធី software វិញនោះ ស្មាតហ្វូន Zenfone 11 Ultra នេះប្រើប្រាស់នូវប្រព័ន្ធប្រតិបត្តិការ Android 14។ នៅក្នុងការតេស្ត single-core និង multi-core គឺ 2226 និង 6949 រៀងគ្នា។
សូមជំរាបថា នៅក្នុងរបាយការណ៍ជាច្រើននាពេលកន្លងមកនេះ បានបង្ហាញថា ស្មាតហ្វូន  Zenfone 11 Ultra នេះ គឺមានអេក្រង់ទំហំ 6.78-អ៊ីង AMOLED LTPO panel ជាមួយនឹងកម្រិតភាពច្បាស់ FHD+ resolution និងមានល្បឿន 144Hz refresh rate។ ស្មាតហ្វូននេះ នឹងមានកាមេរ៉ាខាងមុខទំហំ 32-megapixel និងកាមេរ៉ាខាងក្រោយទំហំ 50-megapixel (Sony IMX890 ជាមួយនឹងgimbal OIS) + 13-megapixel (ultra-wide) + 32-megapixel (3x telephoto)។
Article image
ស្មាតហ្វូន Zenfone 11 Ultra នេះ នឹងមានបន្ទះឈីប Snapdragon 8 Gen 3, 16 GB LPDDR5x RAM និង 1 TBUFS 4.0 storage ។ ស្មាតហ្វូននេះមានថាមពលថ្មទំហំ 5,500mAh ជាមួយនឹងបច្ចេកវិទ្យា65W wired និង 50W wireless charging ផងដែរ។ ស្មាតហ្វូននេះ នឹងមាន 5 ពណ៌គឺ Eternal Black, Skyline Blue, Misty Gray, Verdure Green និង Desert Sienna ផងដែរ៕
Zenfone 11 Ultra បង្ហាញខ្លួននៅលើ Geekbench ជាមួយនឹងបន្ទះឈីប Snapdragon 8 Gen 3