
ZTE Corporation ដែលជាក្រុមហ៊ុនផ្គត់ផ្គង់ទូរគមនាគមន៍សកលនាំមុខគេនៅក្នុងប្រទេសចិន បានកំពុងតែពង្រឹងនូវសមត្ថភាព AI របស់ខ្លួនដោយផ្តោតទៅលើស្មាតហ្វូន AI ជាច្រើន។ នៅក្នុងការលក់នៅក្នុងឆ្នាំ 2023 នេះ នាយកប្រតិបត្តិរបស់ក្រុមហ៊ុននេះ ក៏បានប្រកាសអំពីផែនការជាច្រើនក្នុងការពង្រីកទៅលើស្មាតហ្វូន AI របស់ខ្លួនសម្រាប់ពេញមួយឆ្នាំនេះ។ នៅក្នុងខែមេសាខាងមុខនេះ អ្នកគាំទ្រជាច្រើនរបស់ក្រុមហ៊ុន ZTE អាចនឹងប្រកាសបង្ហាញនូវស្មាតហ្វូន Nubia AI ថ្មីជាច្រើន ខណៈពេលដែលស្មាតហ្វូន flagship AI នឹងបង្ហាញខ្លួននៅពាក់កណ្តាលឆ្នាំនេះ។
ជាមួយនឹងការបំពាក់នូវប្រព័ន្ធប្រតិបត្តិការ ZTE Nebula OS system នេះ ស្មាតហ្វូននេះ អាចភ្ជាប់ទៅកាន់មុខងារ AI Platform, Leveraging Large Models, Big Data និង 3D Technology បានថែមទៀតផង។ ជាមួយគ្នានេះ ក្រុមហ៊ុន ZTE ក៏សន្យាក្នុងការពង្រឹងទៅលើ AI ដោយផ្តោតទៅលើសមត្ថភាព និងសុវត្ថិភាពកាន់តែខ្លាំងក្លាបំផុត។ ក្រុមហ៊ុន ZTE បានបង្ហាញនូវផលិតផលជាច្រើនដែលប្រកបដោយភាពច្នៃប្រឌិតខ្ពស់នៅក្នុងឆ្នាំនេះ។ នៅក្នុងខែកុម្ភៈឆ្នាំ 2024 កន្លងទៅនេះ ក្រុមហ៊ុននេះ ទើបតែប្រកាសចេញញនូវស្មាតហ្វូន Nubia Flip 5G foldable និងថេប្លេត Nubia Pad 3D Ⅱ ។ បន្ថែមពីនេះ ក្រុមហ៊ុននេះ ក៏បានទម្លាយនូវស្មាតហ្វូន Nubia Focus 5G និង Pro 5G ជាមួយនឹងស្មាតហ្វូន Z60 Ultra ផ្តាច់មុខនៅក្នុងប្រទេសចិនផងដែរ។
នៅក្នុងការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន ZTE ទៅលើភាពច្នៃប្រឌិតខ្ពស់នេះ គឺបានឆ្លុះបញ្ចាំងពីរបាយការណ៍ប្រចាំឆ្នាំ 2023 នេះ។ ក្រុមហ៊ុនេះ មានប្រាក់ចំណេញដុលចំនួន 9.325 ប៊ីលានយ៉ន់ ដែលមានការកើនឡើង 15.41% បើធៀបទៅនឹងឆ្នាំមុននេះ។ ចំណូលប្រតិបត្តិការសរុបនៅក្នុងឆ្នាំ 2023 នេះ គឺមានចំនួនដល់ទៅ 124.2509 ប៊ីលានយ៉ន់ ដែលមានការកើនឡើង 1.05% បើធៀបទៅនឹងឆ្នាំមុននេះ។

សម្រាប់ឆ្នាំ 2023 នេះ ប្រាក់ចំណេញដុលរបស់ក្រុមហ៊ុននេះគឺ 41.53% ដែលមានការកើនឡើងពីឆ្នាំមុននេះដល់ទៅ 4.34%។ បន្ថែមពីនេះទៀតនោះ តម្លៃនៃប្រតិបត្តិការរបស់ក្រុមហ៊ុននេះមានការធ្លាក់ចុះ 5.93% ទៅ 72.6503 ប៊ីលានយ៉ន់ដោយសារតែការកាត់បន្ថយការចំណាយនៅក្នុងរដ្ឋាភិបាល ក្រុមហ៊ុនសហគ្រាស និងវិស័យអាជីវកម្មអ្នកប្រើប្រាស់។ លទ្ធផលហិរញ្ញវត្ថុដ៏ខ្លាំង្លានេះបង្ហាញថា ក្រុមហ៊ុន ZTE អាចវិនិយោគទៅលើទីផ្សារស្មាតហ្វូន AI បាន៕
