
នៅពេលនេះ ទីផ្សារស្មាតហ្វូននៅក្នុងប្រទេសជប៉ុន បានក្លាយជាកន្លែងមួយដែលមានការអោយចាប់អារម្មណ៍បំផុត ដោយសារតែថ្មីៗនេះមានការបង្ហាញវត្តមានស្មាតហ្វូនម៉ូដែលថ្មីៗ និងមានភាពអស្ចារ្យជាច្រើន។ នៅក្នុងចំណោមស្មាតហ្វូនទាំងនោះ ក៏មានឈ្មោះស្មាតហ្វូន ZTE Libero Flip ដែលជាម៉ូដែលបត់បានជំនាន់ថ្មីផងដែរ។ ស្មាតហ្វូនថ្មីនេះ បានក្លាយជាគូប្រជែងរបស់ស្មាតហ្វូន Galaxy Z Flip5 ដោយសារមានតម្លៃយ៉ាងល្អបំផុត។ ស្មាតហ្វូនបត់បានរបស់ក្រុមហ៊ុន ZTE នេះ មានតម្លៃប្រហែលជា JPY 63,000 ស្មើរនឹង $420 ប៉ុណ្ណោះ ហើយពេលនេះ ថែមទាំងមានការចុះតម្លៃពិសេសមកនៅត្រឹមតែ JPY 39,800 ($265) ថែមទៀតផង ដែលនេះគឺជាស្មាតហ្វូនបត់បានដែលមានតម្លៃធូរថ្លៃបំផុតរហូតមកដល់ពេលនេះ។
ស្មាតហ្វូនបត់បាន flip ថ្មីរបស់ក្រុមហ៊ុន ZTE នេះមានអេក្រង់បត់បាន OLED ទំហំ 6.9 អ៊ីង ជាមួយនឹងកម្រិតភាពច្បាស់ FHD+ resolution និងអេក្រង់ទី 2 រូបរាងមូលទំហំ 1.43-អ៊ីង ជាមួយនឹងកម្រិតភាពច្បាស់ 466 x 466px resolution។ អេក្រង់ទី ២ នេះ ក៏នូវមានឈ្មោះហៅថា Sub Display ដែលអនុញ្ញាតអោយអ្នកធ្វើការខល ការគ្រប់គ្រងទៅលើ media និងមុខងារជាច្រើនទៀតក្នុងការប្រើប្រាស់ជា viewfinder ក្នុងការប្រើប្រាស់ទៅលើកាមេរ៉ាគោលនៅខាងក្រោយបានថែមទៀតផង។ ស្មាតហ្វូននេះ មានកាមេរ៉ាគោល 50MP ជាមួយនឹង 2MP depth ហើយនឹងមានកាមេរ៉ាខាងមុខទំហំ 16MP។
នៅលើស្មាតហ្វូននេះត្រូវបានក្រុមហ៊ុន ZTE បានបំពាក់នូវបន្ទះឈីប Snapdragon 7 Gen 1 ជាមួយនឹងរ៉េមទំហំ 64GB និងម៉េមូរីទំហំ 128GB។ ស្មាតហ្វូននេះប្រើប្រាស់នូវប្រព័ន្ធប្រតិបត្តិការ Android 13 ជាមួយនឹង ZTE UI ថែមទៀត។ ស្មាតហ្វូននេះមានថាមពលថ្មទំហំ 4,310mAh គាំទ្រជាមួយនឹងបច្ចេកវិទ្យាសាកថ្មលឿន 33W fast charging ជាមួយនឹង Quick Charge 4+ និង PD3.0 standards និង IP42 សម្រាប់ការពារទឹក និងធូលីបានយ៉ាងល្អថែមទៀត។

ស្មាតហ្វូនបត់បាន ZTE Libero Flip នេះមានពណ៌ស មាស និងខៀវ។ ស្មាតហ្វូននេះអាចធ្វើការ pre-order បាននៅក្នុងក្រុមហ៊ុនចែកចាយ Y! Mobile របស់ជប៉ុន ហើយគ្រោងនឹងលក់ជាផ្លូវការនៅថ្ងៃទី 29 ខែកុម្ភៈខាងមុខនេះ៕
