ស្វែងរកពួកយើង:

Loading Ad...

កាន់តែកក្រើក! GAC Cambodia ចេញតម្លៃថ្មី មិនធ្លាប់មានសម្រាប់រថយន្តថ្មីត្រឹមតែជាង 1 ម៉ឺនដុល្លារប៉ុណ្ណោះ

ដោយ

ជុំ ប៉េងលីន

04 កក្កដា 2026 09:59 ព្រឹក

អាន 2 នាទី

Article image
កាន់តែកក្រើក! GAC Cambodia ចេញតម្លៃថ្មីមិនធ្លាប់មានសម្រាប់រថយន្តថ្មីត្រឹមតែជាង 1 ម៉ឺនដុល្លារប៉ុណ្ណោះ
ថ្មីៗនេះ ដើម្បីជាការអបអរសាទរទៅលើដល់ការបើកសម្ពោធដាក់អោយដំណើរការនូវរោងចក្រផ្គុំ និងដំឡើងរថយន្ត GAC នៅក្នុងប្រទេសកម្ពុជា ក្រុមហ៊ុន GAC Cambodia ចេញតម្លៃថ្មីមិនធ្លាប់មានសម្រាប់រថយន្តថ្មីដែលបានតម្លើងនៅក្នុងស្រុក ជាមួយនិតម្លៃពិសេសត្រឹមតែជាង 1 ម៉ឺនដុល្លារប៉ុណ្ណោះ។ នៅពេលនេះ សម្រាប់បងប្អូនដែលមានតម្រូវការទៅលើរថយន្ត SUV ជំនាន់ថ្មីម៉ូដែល GAC GS3 Emzoom ត្រូវបានផ្តល់ជូនក្នុងតម្លៃពិសេសត្រឹម 19,999 ដុល្លារ ប៉ុណ្ណោះ ដែលធ្វើឱ្យការក្លាយជាម្ចាស់រថយន្ត SUV ទំនើប កាន់តែងាយស្រួលជាងមុន។

Article image
ក្រៅពីម៉ូដែល GS3 Emzoom នេះ ក្រុមហ៊ុន GAC Cambodia ក៏ផ្តល់ជូនតម្លៃពិសេសលើម៉ូដែលផ្សេងទៀតផងដែរ ដែលនៅក្នុងនោះ រួមមានដូចជា រថយន្ត SUV ជំនាន់ថ្មី GAC EMKOO 2026 ដែលជាម៉ូដែលកំពុងតែមានការពេញនិយមខ្លាំងនៅលើទីផ្សារកម្ពុជានោះ គឺមានតម្លៃពិសេសត្រឹមតែ 24,500 ដុល្លារ ដែលតម្លៃនេះ គឺពិតធូថ្លៃមែនទែនបើប្រៀបធៀបជាមួយនិងរថយន្តប្រភេទដូចគ្នា ដែលមានលក់នៅលើទីផ្សារ។

Article image
ហើយសម្រាប់រថយន្ត MPV បែបប្រណិតម៉ូដែល GAC GN8 2026 វិញ គឺរឹតតែពិសេសជាងគេ ដោយនៅពេលនេះ រាល់ការជាវម៉ូដែលនេ គឺមានតម្លៃត្រឹមតែ 55,000 ដុល្លារ ប៉ុណ្ណោះ។ តាមរយៈនៃតម្លៃពិសេសខាងលើនេះ គឺដោយសារតែរថយន្តថ្មីៗទាំងនេះ ត្រូវបានផ្គុំ និងដំឡើងនៅក្នុងប្រទេសកម្ពុជា ដោយរោងចក្រស្តង់ដារអន្តរជាតិ ដែលជាកិច្ចសហការរវាង TH Automotive Manufacturing Co., Ltd. និង GAC International Co., Ltd. នេះជាជំហានថ្មីមួយសម្រាប់ឧស្សាហកម្មយានយន្តនៅកម្ពុជា និងជាមោទនភាពដែលរថយន្តគុណភាពអន្តរជាតិ ត្រូវបានដំឡើងដោយកម្លាំងការងារខ្មែរ។

Article image
រោងចក្រនេះ មានទុនវិនិយោគប្រមាណ 19 លានដុល្លារ លើផ្ទៃដី 11 ហិកតា នៅខេត្តកំពង់ឆ្នាំង និងមានសមត្ថភាពផលិតរថយន្តចន្លោះពី 10,000 ដល់ 15,000 គ្រឿងក្នុងមួយឆ្នាំ ព្រមទាំងបង្កើតឱកាសការងារជូនប្រជាជនកម្ពុជារាប់រយនាក់។ គួរបញ្ជាក់ផងដែរ គិតចាប់តាំងពីឆ្នាំ 2020 មក GAC Cambodia ក្រោមការគ្រប់គ្រងរបស់ TH Group បានពង្រីកទីផ្សារយ៉ាងឆាប់រហ័ស និងទទួលបានការគាំទ្រពីអតិថិជនកម្ពុជាកាន់តែច្រើន។ ការបើករោងចក្រផ្គុំនៅកម្ពុជាលើកនេះ គឺជាសក្ខីភាពនៃការវិនិយោគរយៈពេលវែង និងការជឿជាក់លើសក្តានុពលទីផ្សារកម្ពុជា។ សម្រាប់អ្នកដែលចង់ស្វែងយល់បន្ថែម ឬកក់សាកល្បងបើកបរ អាចទាក់ទងលេខ 095 999 029 (KH/EN) ឬ 095 999 026 (中文) ឬអញ្ជើញមកកាន់ GAC Cambodia Showroom ផ្ទាល់។
Article image