ស្វែងរកពួកយើង:

កាមេរ៉ា “AI Eagle Eye” នៅលើ Honor Magic 7 Series នឹងបង្កើតការផលិតរូបភាពដ៏អស្ចារ្យបំផុត

ដោយ

Koun Jab Luffy

29 តុលា 2024 09:58 ព្រឹក

អាន 2 នាទី

Article image
បើតាមការទម្លាយកន្លងមក បានអោយដឹងថា ក្រុមហ៊ុន Honor មានគម្រោងនៅក្នុងការបង្ហាញនូវស្មាតហ្វូនលំដាប់ថ្នាក់ប្រណិត Magic 7 Series ដែលជាស្មាតហ្វូន Flagship ស៊េរីថ្មីរបស់ខ្លួន នៅថ្ងៃទី 30 ខែតុលាខាងមុខនេះហើយ។ ក្រុមហ៊ុននេះ ក៏បានបង្ហាញនូវជម្រើសពណ៌ថ្មីចំនួន 2 របស់ស្មាតហ្វូននេះផងដែរ ក្នុងរួមមានដូចជា”Moon Shadow Gray” និង “Morning Glow Gold”។
នៅពេលនេះ ក្រុមហ៊ុននេះ បានបន្ថែមនូវបច្ចេកវិទ្យា AI ជាមួយនឹងប្រព័ន្ថកាមេរ៉ា “AI Eagle Eye” imaging system ថែមទៀតហើយ។ ស្មាតហ្វូនជំនាន់នេះ នឹងផ្តល់នូវរូបភាពកាន់តែប្រសើរជាពិសេសនៅក្នុងការថត Portraits ដែលអាចថតរូបភាព Subjects មានចលនាបានយ៉ាងរលូនបំផុត។
Article image
ស្មាតហ្វូនជំនាន់ថ្មី Honor Magic 7 Series នេះ ត្រូវបានគេបញ្ជាក់ថា នឹងបំពាក់នូវប្រព័ន្ធកាមេរ៉ាដែលមានបច្ចេកវិទ្យា AI ដ៏ខ្លាំងក្លា។ ស្មាតហ្វូនជំនាន់ថ្មីនេះ ក៏មានបំពាក់នូវសិនស័រ Periscope Lens (50MP OV50H) នៅលើម៉ូដែល Pro ដែលបង្កើនទៅលើល្បឿននៃ Optical Zoom បានយ៉ាងល្អថែមទៀតផង។ សម្រាប់ការប្រើប្រាស់នូវបច្ចេកវិទ្យា AI នេះ ក៏ផ្តោតទៅលើបច្ចេកវិទ្យា Focus និង Image Stabilization ដើម្បីធានានូវគុណភាពរូបផាពច្បាស់គ្មានគូប្រៀបនោះទេ។ នៅក្នុងនោះ ក៏មានមុខងារជាច្រើនទៀតនៅក្នុងការពង្រឹងទៅលើការថត Portrait ដែលធ្វើអោយរូបភាព គឺកាន់តែច្បាស់ ហើយនិងមានភាពស្រស់ស្អាតបំផុតថែមទៀតផង។
Article image
ជាមួយនិងការផលិតរូបភាពស្អាតនេះ គឺជាផ្នែកមួយនៃបច្ចេកវិទ្យា AI ដែលមានបំពាក់នៅលើស្មាតហ្វូន Magic 7 Series នេះ។ ស្មាតហ្វូន Honor Magic 7 Series នេះ ក៏មានបំពាក់នូវបច្ចេកវិទ្យា AI Defocus Eye Protection Technology ផងដែរ។ យោងតាមពាក្យចចាមអារ៉ាមថ្មីមួយ បាននិយាយថា ស្មាតហ្វូនជំនាន់ថ្មី Honor Magic 7 និង Magic 7 Pro នឹងមានថាមពលថ្មទំហំ 5650mAh និង 5850mAh ហើយនឹងមានការគាំទ្រជាមួយនឹងបច្ចេកវិទ្យាសាកថ្មលឿន 100W fast charging ទៀតផង។
Article image
ស្មាតហ្វូន Honor ថ្មីនេះ ក៏មានសិនស័រ Ultrasonic Fingerprint Sensors, “YOYO assistant” សម្រាប់ការដំណើរការដោយស្វ័យប្រវត្តិ និង Game Space សម្រាប់ផ្តល់នូវបទពិសោធន៍នៃការលេងហ្គេមដ៏អស្ចារ្យបានថែមទៀតផង។ ស្មាតហ្វូនជំនាន់ថ្មី Honor Magic 7 series នេះ នឹងប្រើប្រាស់នូវបន្ទះឈីប Snapdragon 8 Elite ដែលបង្កើនទៅលើប្រសិទ្ធិភាពនៃ Efficiency និង performance បើធៀបទៅនឹងម៉ូដែលមុន។ បន្ទះឈីបនេះ ដំណើរការនូវ 3nm ដែលមានការបង្កើនល្បឿន CPU ដល់ទៅ 45% និង 44% ទៅលើ power efficiency ៕