ស្វែងរកពួកយើង:

Loading Ad...

កាមេរ៉ា Huawei Pura 100 Series អាចនឹងប្រើប្រស់នូវបច្ចេកវិទ្យា “Multi-Camera Fusion” នៅលើគ្រប់សិនស័រតែម្តង

ដោយ

ជុំ ប៉េងលីន

01 មិថុនា 2026 10:56 ព្រឹក

អាន 2 នាទី

Article image
កាមេរ៉ា Huawei Pura 100 Series អាចនឹងប្រើប្រស់នូវបច្ចេកវិទ្យា “Multi-Camera Fusion” នៅលើគ្រប់សិនស័រតែម្តង
ថ្មីៗនេះ មានរឿងថ្មីថ្មីនិយាយថា ក្រុមហ៊ុន Huawei មិនមែនផ្តោតទៅលើសិនស័រធំជាងមុន ឬការប្រើប្រាស់នូវ Zoom Lens ទៅលើប្រព័ន្ធកាមេរ៉ាថ្មីរបស់នៅលើស្មាតហ្វូនជំនាន់ថ្មីរបស់ខ្លួននោះទេ។ ផ្អែកតាមការបែកធ្លាយថ្មីមួយចេញពី Digital Chat Station នៅពេលនេះ បានអោយដឹងថា ក្រុមហ៊ុន Huawei បាននឹងកំពុងតែតេស្តទៅលើប្រព័ន្ធ Fusion System កម្រិតខ្ពស់សម្រាប់ប្រើប្រាស់នៅលើស្មាតហ្វូន Pura Flagship របស់ខ្លួន ដែលត្រូវគេដឹងថា គឺជាស្មាតហ្វូន Pura 100 Series។

Article image
ជំនួសអោយការពឹងផ្អែកទៅលើកាមេរ៉ាគោល ដែលពឹងផ្អែកទៅលើកាមេរ៉ាគោលជាមួយនឹង Focal Length នោះ នៅពេលនេះ ក្រុមហ៊ុន Huawei អាចនឹងច្របាច់បញ្ចូលនូវបច្ចេកវិទ្យានេះ ចេញពីកាមេរ៉ាគោល, ultrawide និង telephoto នៅក្នុងពេលដូចគ្នា។ នេះមានន័យថា សិនស័រទាំងអស់នេះ អាចដំណើរការក្នុងពេលដំណាលគ្នា។ គួរបញ្ជាក់ថា ពេលនេះ មានក្រុមហ៊ុនម៉ាកយីហោស្មាតហ្វូនជាច្រើន បានធ្វើតេស្តទោលើបច្ចេកវិទ្យានេះ ជាពិសេសទៅលើកាមេរ៉ា Zoom។

Article image
តាមការបែកធ្លាយមួយទៀតបានបញ្ជាក់ថា ក្រុមហ៊ុន Huawei ក៏បានជម្រុញនូវការបញ្ចូលគ្នានៃសិនស័រ Multi-Spectral Sensor នៅក្នុងដំណើរការនេះ។ ក្រុមហ៊ុន Huawei ថែមទាំងបានប្រើប្រាស់នូវសិនស័រ Multi-Spectral Sensors នេះទៅលើស្មាតហ្វូន Flagship ជាច្រើនរបស់ខ្លួនក្នុងការពង្រឹងទៅលើពណ៌ និង Scene Recognition។ ដូច្នេះ ប្រសិនបើបច្ចេកវិទ្យានេះពិតជាប្រើប្រាស់នៅលើស្មាតហ្វូន Pura 100 នោះ គឺនឹងក្លាយជាមុខងារដ៏ពិសេសមួយទៅលើបច្ចេកវិទ្យាកាមេរ៉ានេះ ដែលនឹងប្រើប្រាស់នៅក្នុងរយៈពេលប៉ុន្មានឆ្នាំនេះ៕
Article image
កាមេរ៉ា Huawei Pura 100 Series អាចនឹងប្រើប្រស់នូវបច្ចេកវិទ្យា “Multi-Camera Fusion” នៅលើគ្រប់សិនស័រតែម្តង