ស្វែងរកពួកយើង:

កាមេរ៉ា Huawei Pura 80 នឹងបង្កើននូវសមត្ថភាពទៅលើការថតពេលយប់បានកាន់តែស្រស់ស្អាត!

ដោយ

Koun Jab Luffy

15 មករា 2025 08:08 ព្រឹក

អាន 2 នាទី

Article image
យោងតាមការបែកធ្លាយថ្មីមួយបានទម្លាយថា កាមេរ៉ារបស់ស្មាតហ្វូនជំនាន់ថ្មី Huawei Pura 80 Series នឹងមានការផ្តោតទៅលើការថតរូបភាពកម្រិតថ្មីមួយទៀតតែអស្ចារ្យ។ បើតាមដឹងពេលនេះ ក្រុមហ៊ុននេះ ក៏បានធ្វើការតេស្តលើ dynamic sensors សម្រាប់ស្មាតហ្វូន Pura Flagship ជំនាន់ថ្មីនេះ ផងដែរ  ដោយមានការបញ្ជាក់ថា កាមេរ៉ានេះ នឹងមានការពង្រឹងទៅលើសមត្ថភាពនៃកាមេរ៉ានេះកាន់តែប្រសើរថែមទៀតផង។
បើតាមការទម្លាយចេញពី SmartPikachu ក៏បានបង្ហាញនូវពន្លឺនៃការថតរូបភាពដ៏ស្រស់ស្អាតចេញពីកាមេរ៉ានៅលើស្មាតហ្វូន Pura 80 Series នេះ។ ខណៈពេលដែលព័ត៌មានលម្អិតមិនទាន់បានទម្លាយច្រើនទេនោះ វាហាក់ដូចជាសេនស័រនេះគឺជាកាមេរ៉ាសម្រាប់ថតពេលយប់។ ក្រុមហ៊ុន Huawei នឹងពង្រឹងទៅលើការថតពេលយប់ជាមួយនឹងស្មាតហ្វូនជាច្រើនរបស់ខ្លួន។ សម្រាប់កាមេរ៉ាសិនស័រថតពេលយប់ (Night camera sensors) គឺពង្រឹងទៅលើសមត្ថភាពកាមេរ៉ាក្នុងការថតនៅពេលងងឹត។
Article image
ផ្អែកទៅលើបច្ចេកវិទ្យាកាមេរ៉ានេះ សិនស័រនេះ អាចកាត់បន្ថយទៅលើកម្រិត Noise នៅក្នុងការថតពេលយប់ និងការប្រើប្រាស់ពន្លឺបានយ៉ាងល្អដែលធ្វើអោយរូបភាពកាន់តែស្រស់ស្អាត និងរស់រវើក។ បន្ថែមពីនេះ សេនស័រនេះក៏អាចបង្កើនទៅលើគុណភាពរូបភាព និងការបង្កើតនូវ bokeh effects បានយ៉ាងស្រស់ស្អាត។ អ្នកប្រើប្រាស់អាចទទួលបាននូវរូបភាពច្បាស់លម្អិតបំផុតនៅពេលយប់។
ការបែកធ្លាយចុងក្រោយបំផុតនេះ មិនទាន់បញ្ជាក់អំពីប្រភេទនៃកាមេរ៉ាសេនស័រពេលយប់ដែលក្រុមហ៊ុន Huawei នឹងប្រើប្រាស់នៅលើស្មាតហ្វូន Pura 80 series នេះទេ។ យើងនឹងទទួលបាននូវព័ត៌មានជាច្រើនទៀតរបស់ស្មាតហ្វូននេះនៅក្នុងពេលប៉ុន្មានថ្ងៃខាងមុខនេះ។ ព័ត៌មានលម្អិតជាច្រើនទម្លាយថា ស្មាតហ្វូន Huawei Pura 80 series នេះនឹងប្រើប្រាស់នូវកាមេរ៉ា multi-spectral camera lens សម្រាប់ផ្តល់រូបភាពកាន់តែប្រសើរផងដែរជាមួយនឹងបច្ចេកវិទ្យា AI ថែមទៀតផង។
គួរបញ្ជាក់ផងដែរថា Pura ឬ  P series គឺជាស្មាតហ្វូនដ៏ខ្លាំងក្លាក្នុងការថតរូបភាពដ៏ល្អបំផុត។ ស្មាតហ្វូននេះ គឺផ្តោតខ្លាំងទៅលើការឌីស្សាញរូបរាងដ៏ទាក់ទាញ និងសមត្ថភាពកាមេរ៉ា។ នៅពេលនេះ ក្រុមហ៊ុន Huawei ក៏កំពុងតែអភិវឌ្ឍទៅលើសិនស័រ 1-អ៊ីង CMOS សម្រាប់ស្មាតហ្វូន Pura 80 Ultra របស់ខ្លួនផងដែរ៕