ស្វែងរកពួកយើង:

កាមេរ៉ា Sony Alpha 1 II ដាក់លក់នៅថ្ងៃទី 25 ខែមិថុនានេះ ជាមួយតម្លៃជាង 6 ពាន់ដុល្លារ

ដោយ

Koun Jab Luffy

25 មិថុនា 2025 10:10 ព្រឹក

អាន 3 នាទី

Article image
ថ្មីៗនេះ ក្រុមហ៊ុន Sony ទើបតែប្រកាសចេញជាផ្លូវការនូវកាមេរ៉ា Alpha 1 II នៅក្នុងប្រទេសឥណ្ឌា ដែលម៉ូដែលនេះ គឺជាប្រភេទកាមេរ៉ា Full-Frame Mirrorless ដែលមានបំពាក់នូវសិនស័រទំហំ 50.1MP Exmor RS CMOS sensor និងដំណើរការនៅលើបន្ទះឈីប BIONZ XR processor។ កាមេរ៉ាថ្មីនេះ មានទម្ងន់743g នៅពេលមានភ្ជាប់ជាមួយថ្ម ហើយប្រសិនបើគ្មានថ្ម គឺមានទម្ងន់ត្រឹមតែ 658g ប៉ុណ្ណោះ។
និយាយពីលក្ខណៈពិសេសនៅលើកាមេរ៉ាថ្មីនេះ គឺមានទ្រទ្រង់នូវ ISO កម្រិតចាប់ពី 100 ទៅ 32,000 ទាំងទៅលើការថតរូបភាពសន្លឹក និងវីដេអូ។ សម្រាប់ ISO នេះ ក៏អាចធ្វើការពង្រីកទំហំបានពី 50 ទៅ 102,400 ផងដែរ ហើយចំពោះមុខងារ Autofocus គឺដំណើរការនៅលើ Fast Hybrid System ដែលមានភ្ជាប់នូវការចាប់ចំណុចសំគាល់បាន 759 phase-detection points ហើយនិង real-time recognition ដែលប្រើប្រាស់ដោយបច្ចេកវិទ្យា AI ទៀតផង។ បន្ថែមពីនេះ នៅលើ Subject detection ក៏មានការបែកការបែងចែកច្បាស់ពី មនុស្ស សត្វ បក្សី សត្វល្អិត រថយន្ត រថភ្លើង និងយន្តហោះជាដើម។
Article image
សម្រាប់ការថតជាមួយនិងមុខងារ  Autofocus គឺអាចថតនៅកម្រិត 30fps ហើយក៏មានមុខងារ AF/AE tracking ដល់ទៅ 120 ដងក្នុងមួយវិនាទីផងដែរ។ នៅលើកាមេរ៉ានេះ ក៏មានទ្រទ្រង់នូវ Pixel shift mode (4-shot / 16-shot), 5-Axis image stabilization (8.5 stops center, 7.0 periphery) ហើយនិង dynamic active mode ផងដែរ។ កាមេរ៉ានេះ គឺប្រើប្រាស់នូវ 0.64″ Quad-XGA OLED viewfinder រួមជាមួយជាមួយនឹង 9.44 million dots, 0.90x magnification ហើយនិងមានល្បឿន  240Hz refresh rate ។ បន្ថែមពីនេះ កាមេរ៉ានេះ ក៏មានអេក្រង់ទំហំ 3.2 អ៊ីង LCD ជាមួយនឹង 4-axis tilt និងកម្រិតពណ៌ 2.1 million dots ហើយថែមទាំង touch បានថែមទៀត។
Article image
បើនិយាយអំពីវីដេអូរបស់កាមេរ៉ានេះវិញ គឺអាចថតនៅក្នុង 8K កម្រិត 10-bit 4:2:2 XAVC HS (520 Mbps) និងកម្រិត 4K ចេញពី 8K/5.8K។ សម្រាប់ Frame Rates របស់កាមេរ៉ានេះ ក៏មានការបង្កើនដល់ទៅ 4K ល្បឿន 120p និង 1080 ល្បឿន240p ផ្អែកទៅលើ Formats ដូចជា HEIF, JPEG, 14-bit RAW, and XAVC HS, S, S-I ជាដើម។ សម្រាប់ការតភ្ជាប់នៅលើកាមេរ៉ានេះ មានដូចជា LAN (2.5GBASE-T), USB-C 3.2 Gen 2, HDMI Type-A, Wi-Fi (2.4/5GHz) និង Bluetooth 5.0 ។
Article image
នៅលើកាមេរ៉ានេះ ផតសំឡេង ដូចជា 3.5mm mic-in, headphone-out, built-in stereo mic និង mono speaker។ កាមេរ៉ា Alpha 1 II (ILCE-1M2/BQ IN5) នឹងចាប់ផ្តើមលក់នៅថ្ងៃទី 25 ខែមិថុនា ឆ្នាំ 2025 នេះ នៅក្នុងតម្លៃ ₹5,79,990 (~$6,747)។ លោកអ្នកអាចរកទិញបាននៅហាង Sony Centers, Alpha Flagship stores, ShopatSC.com និង  e-commerce platforms ជាច្រើនទៀត៕
កាមេរ៉ា Sony Alpha 1 II ដាក់លក់នៅថ្ងៃទី 25 ខែមិថុនានេះ ជាមួយតម្លៃជាង 6 ពាន់ដុល្លារ